
ទោះយ៉ាងណា ការខាតបង់ប្រាក់របស់ក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines នេះ គឺមានទាបជាងការព្យាករណ៍កាលពីចុងឆ្នាំ២០២០បន្ដិច។
មិនមែនតែ ក្រុមហ៊ុនអាកាចរណ៍ Vietnam Airlines ទេ ដែលរកស៊ីខាត ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាមជាច្រើនទៀតក៏ខាតដូចគ្នាដែរ ជាក់ស្ដែងក្រុមហ៊ុន Vietravel បានប្រកាសពីការខាតបង់ប្រមាណ៤លានដុល្លារអាមេរិកផងដែរ ខណៈដែលចំណូលរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជាង៧០% នៅឆ្នាំ២០២០។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយទៀត គឺ Vietjet ហាក់នៅរក្សាបានជំហររឹងមាំជាងគេ ដោយបានប្រកាសថា ខ្លួននៅតែរកបានប្រាក់ចំណេញក្រោយបង់ពន្ធប្រមាណ ៣លានដុល្លារអាមេរិកដែរ នៅឆ្នាំ២០២០ ទោះបីជាមានការរីករាលដាលនៃកូវីដ-១៩។
ទោះយ៉ាងណា បើមើលទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ ក៏មានការធ្លាក់ចុះដល់ទៅជាង៦០%ផងដែរ។
None