គ្រាប់ស្វាយចន្ទីវៀតណាម

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម ជាច្រើនកន្លែងត្រូវបានបិទទ្វារ ដោយសារកង្វះគ្រាប់ស្វាយចន្ទី


រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសវៀតណាម ជាច្រើនកន្លែង ត្រូវបានបិទទ្វារ ឈប់ដំណើរការ ដោយសារតែកង្វះ វត្ថុធាតុដើមគ្រាប់ស្វាយចន្ទី សម្រាប់ដំណើរការផលិត។ ត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន Vietnam News សមាគមគ្រាប់ស្វាយចន្ទីវៀតណាម បានអំពាវនាវឲ្យអ្នកកែច្នៃទាំងអស់ មានការអត់ធ្មត់ ក្នុងការប្រឈមនឹងតម្លៃទីផ្សារប្រែប្រួលសកលរបស់គ្រាប់ស្វាយចន្ទីនេះ។
កម្មករកំពុងធ្វើការក្នុងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅវៀតណាម (http://baodautu.vn/)
ដោយ

នៅក្នុងខេត្ត ឡុងអាន នៃប្រទេស​វៀតណាម នៅមាន​រោងចក្រ​ចំនួនតែ ១២​ប៉ុណ្ណោះ កំពុង​បន្តដំណើរ​ការរបស់​ខ្លួន ក្នុងចំណោម​រោងចក្រ​ចំនួន​៣៣ ខណៈដែល នៅខេត្ត Binh Phuoc វិញ មាន៨០% នៃសហគ្រាស​ធុនតូច និងមធ្យម​ក្នុងវិស័យនេះ ត្រូវបាន​ផ្អាក​ដំណើរ​ការ។

លោក Ta Quang Huyen អនុប្រធាន​សមាគម​គ្រាប់ស្វាយ​ចន្ទី វៀតណាម បានឲ្យ​ដឹងថា នៅក្នុងរយៈ​ពេល ៥ខែ​ដំបូង​ក្នុងឆ្នាំនេះ ក្រុមហ៊ុន​វៀតណាម បាននាំ​ចូលគ្រាប់​ស្វាយចន្ទី​ (មិនទាន់កែច្នៃ) បានប្រមាណ ៦៥៣,០០០ តោន ដែល​ចំនួននេះ គឺមាន​ការធ្លាក់ចុះ​បើធៀប​នឹងគ្រា​ដូចគ្នា​កាលពី​ឆ្នាំមុន។  

នៅក្នុង​ខែឧសភា តម្លៃគ្រាប់​ស្វាយចន្ទី ដែលបាន​កែច្នៃ​បាន​ធ្លាក់ចុះ ដែល​ជំរុញ​ឲ្យរោងចក្រ​កែច្នៃ ​ត្រូវបង្កើន​ទិន្នផល​ផលិត​ឲ្យ​​បានច្រើន និងលក់​ចេញ ដើម្បី​រក្សាបាន​កំណើន​ចំណូល​ខ្ពស់។ ទោះយ៉ាងណា លោក Ta Quang Huyen បានលើក​ឡើងថា ប្រសិន​បើស្ថានភាព​នេះនៅតែ​បន្ត ក្រុមហ៊ុន​នាំចេញ​របស់​អាហ្វ្រិក​អាចនឹងទាញ​ប្រយោជន៍​ពីបញ្ហា​នេះ ដើម្បីបង្កើន​តម្លៃគ្រាប់​ស្វាយចន្ទី ព្រោះថា ក្នុងមួយឆ្នាំៗ​វៀត​ណាម​បាន​នាំ​ចូល​គ្រាប់ស្វាយចន្ទី​ជាវត្ថុធាតុ​ដើម​ពីអាហ្រិក​យ៉ាង​ច្រើន។ ជាការ​ឆ្លើយតប រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទីជា​ច្រើន ​បាន​សម្រេច​ចិត្ត​ផ្អាកដំណើរ​ការ​ជាបណ្ដោះ​អាសន្ន ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ។

លោក Dang Hoang Giang អនុប្រធាន និងជា​អង្គ​លេខាធិការ Vinacas វៀតណាម បានលើក​ឡើង​ថា ការ​កាត់បន្ថយ​នៃការ​ផ្គត់ផ្គង់​ផលិតផល​គ្រាប់​ស្វាយចន្ទី​ទៅលើ​ទីផ្សារ​ពិភពលោក គឺជា​ដំណោះស្រាយ​តែមួយគត់​ ដើម្បី​ជួយឲ្យ​តម្លៃគ្រាប់​ស្វាយចន្ទី​កើនឡើង​តម្លៃឡើង​វិញ។ 

លោក Nguyen Duc Thanh ប្រធាន​ក្រុមប្រឹក្សា​ភិបាល Vinacas បាន​បន្ថែមថា នៅពាក់​កណ្ដាល​ឆ្នាំ២០១៨​ខាងមុខនេះ ឧស្សាហកម្ម​គ្រាប់ស្វាយ​ចន្ទី​វៀតណាម នឹងមាន​តម្រូវការ​គ្រាប់ស្វាយ​ចន្ទី​មិនទាន់កែ​ច្នៃជាវត្ថុធាតុ​ដើម ប្រមាណ​៩០ម៉ឺន​តោន សម្រាប់​បំពេញ​តម្រូវការ នៃដំណើរ​ការផលិត​នៅក្នុងប្រទេស​វៀតណាម ប៉ុន្ដែ តម្លៃគ្រាប់ស្វាយចន្ទី​មិនទាន់​កែច្នៃ​បាន​កើន​ឡើង​ខ្ពស់ ដូច្នេះគួរតែ​កាត់​បន្ថយ​ការ​នាំ​ចូល​ខ្លះ។

លោក Thanh បានគូស​បញ្ជាក់​ទៀតថា ជាការពិត​ណាស់ នៅពេល​ប្រឈម​នឹងអស្ថិរភាព​ថ្លៃការ​បង្កើន​ផលិត ​កែច្នៃ​​ផលិតផល គឺជាដំណោះ​ស្រាយ​ដ៏ល្អបំផុត ដើម្បីរក្សា​ប្រាក់​ចំណូល​របស់​ឧស្សាហកម្ម​នេះ។ យ៉ាងណា​ក៏ដោយ ក្នុងន័យនេះ ឧស្សាហកម្ម​គ្រាប់​ស្វាយចន្ទី​វៀតណាម ក៏មិន​ត្រូវ​ពឹងផ្អែក​លើការ​នាំចូល​បរិមាណ​វត្ថុធាតុដើម​ច្រើនពេក​នោះ​ដែរ។

នៅឆ្នាំ២០១៨នេះ គេរំពឹងថា ការនាំចេញ​គ្រាប់ស្វាយ​ចន្ទីកែច្នៃ​រួចរបស់​វៀតណាម នឹងកើន​ឡើង​ដល់ ជាង៣.៧ ពាន់​លានដុល្លារ​អាមេរិក កើនតែ ៥%ប៉ុណ្ណោះ ធៀប​នឹងឆ្នាំមុន។ ដោយឡែក នៅ៥​ខែ ឆ្នាំនេះ ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​បានកើន​ឡើង​ដល់ ១៤១,០០០តោន ស្មើនឹង​កំណើន ២១.៤% គិតជា​ទឹកប្រាក់​សរុប​មាន ១.៣៩ ពាន់​លានដុល្លារ​អាមេរិក ស្មើនឹង​កំណើន ២៥.៣%។

ប្រទេស​ដែលនាំចូល​ផលិតផល​គ្រាប់ស្វាយចន្ទី​ ពីវៀតណាម​ធំជាង​គេ គឺសហរដ្ឋ​អាមេរិក មាន២៩% នៃការនាំចេញ​សរុប ខណៈដែល​ប្រទេស​ញ៉ូសឺឡែន មាន​១៧% និងចិន មាន១៥%។ ហើយនៅ​ឆ្នាំនេះ​ដែរ វៀតណាម មានផែនការ​រក្សាឲ្យ​បានចំណែក​ទីផ្សារ​ប្រមាណ ៦៥% នៃទីផ្សារ​នាំចេញ​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​របស់​ពិភពលោក ដែលមាន​តម្លៃជាទឹក​ប្រាក់​ប្រមាណ ៥.៧ ពាន់លាន​ដុល្លារ​អាមេរិក។ 

សូមជម្រាប​ដែរថា វៀតណាម ក៏ត្រូវ​បាន​ដឹងថា ជាប្រទេស​ធំជាងគេ​មួយ ដែលបាន​នាំចូល​គ្រាប់​ស្វាយចន្ទី ពីកម្ពុជា ហើយកាល​ពីពេល​កន្លងទៅ សមាគម​គ្រាប់ស្វាយ​ចន្ទី​វៀតណាម ក៏បានផ្ដល់​ពូជស្វាយចន្ទី និងអ្នក​ជំនាញ​ដល់កម្ពុជា សម្រាប់​ការដាំដុះ​ដំណាំ​ស្វាយចន្ទី​ប្រមាណ ១លាន​ដើម សម្រាប់លក់​នាំចេញ​ទៅឲ្យ​វៀតណាម៕ 

None



អត្ថបទបន្ទាប់


តំបន់ចង្កោម SME ដំបូងនៅកម្ពុជា នឹងដាក់ឲ្យដំណើរការ នៅខែតុលាខាងមុខនេះ

អ្នកជំនួញជោគជ័យដ៏លេចធ្លោមួយរូបនៅកម្ពុជា បានអះអាងថា ការបង្កើតតំបន់ចង្កោមសហគ្រាសធុនតូច និងមធ្យម ឬហៅថា SME Cluster នឹងក្លាយជាផ្នែកមួយ ជួ…

ហាងម្ហូបអាហារនិងភេសជ្ជៈប្រណីត The Providore បន្ថែមរសជាតិថ្មីដល់អតិថិជន

The Providore ជាហាងលក់ម្ហូបអាហារ និងភេសជ្ជៈប្រណីតបែបបស្ចិមប្រទេសដ៏ធំមួយនៅភ្នំពេញ បានបន្ថែមរសជាតិថ្មី និងប្លែកៗជាច្រើនសម្រាប់អតិថិជន និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ