ប្រទេសវៀតណាម

អាជ្ញាធរវៀតណាមសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈមកនៅត្រឹមជាង៥% ដើម្បីបញ្ចុះតម្លៃសាំងនាពេលអនាគត


ក្រសួងហិរញ្ញវត្ថុវៀតណាមបានសម្រេចបញ្ចុះពន្ធនាំចូលប្រេងឥន្ធនៈនានា ដើម្បីសម្រាលការចំណាយរបស់ពលរដ្ឋវៀតណាម និងដើម្បីកាត់បន្ថយហានិភ័យអតិផរណាផងដែរ ។ យោងតាមការសម្រេចនោះ ពន្ធនាំចូលប្រេងនឹងបញ្ចុះពី ១០ ភាគរយ ទៅ ៥,៦ ភាគរយវិញ ហើយការសម្រេចនេះ គឺចាប់ផ្តើមអនុវត្តចាប់ពីខែកក្កដានេះតែម្តង ។នេះបើតាមសារព័ត៌មាន Vietnam News។
វៀតណាមសម្រេចបញ្ចុះពន្ធនាំចូលប្រេងនិងសាំង សំដៅបន្ធូរតម្លៃសាំងលក់រាយ
ដោយ

សារព័ត៌មាន Vietnam News បានចុះផ្សាយកាលពីថ្ងៃទី១១ ខែ កក្កដា ឆ្នាំ២០២៣ ថា ក្រសួងហិរញ្ញវត្ថុវៀតណាម បានប្រកាសកាត់បន្ថយពន្ធនាំចូលប្រេងឥន្ធនៈពី ១០ ភាគរយមកនៅត្រឹម ៥,៦ ភាគរយ ចាប់ពីខែនេះតទៅ ។

តាមការសម្រេចនេះពន្ធលើការនាំចូលប្រេងសាំងនឹងបញ្ចុះដល់កម្រិតទាបបំផុតគឺ ៥,៦២ភាគរយ ខណៈដែលពន្ធលើការនាំចូលប្រេងម៉ាហ៊្សូត បញ្ចុះ ០,៥៨ ភាគរយ ហើយប្រេងខ្មៅគឺ ១,៣៨ ភាគរយ នៅក្នុងមួយលីត្រ ហើយការកាត់បន្ថយពន្ធនេះគឺផ្អែកលើសមាមាត្រនៃការនាំចូលប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងកាត និងប្រេងខ្មៅ ដែលនាំចូលកាលពីក្នុងត្រីមាសទីពីរនៃឆ្នាំ២០២៣។

កន្លងមក ពន្ធនាំចូលប្រេងសាំងគឺ១០ភាគរយ។ ការកាត់បន្ថយនេះនឹងជួយបញ្ចុះតម្លៃសាំងលក់រាយនៅពេលខាងមុខ។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងថា ចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២២ ដល់ចុងត្រីមាសទី ២ នៃឆ្នាំ២០២៣នេះ សហគ្រាសមិនបាននាំចូលផលិតផលប្រេងកាតទេ។ ដោយសារការលក់ប្រេងកាតមានកម្រិតទាប ក្រសួងហិរញ្ញវត្ថុបានស្នើឱ្យ ក្រសួងឧស្សហកម្មនិងពាណិជ្ជកម្ម ពិនិត្យ និងគណនាតម្លៃប្រេងកាតនៅលើទីផ្សារ និងប្រកាសតម្លៃមូលដ្ឋានស្របតាមបទប្បញ្ញត្តិ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារជាតិថា ការប្រើសេវាហិរញ្ញវត្ថុក្រៅផ្លូវការបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការបានបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ចនិងសង្គម ជាពិសេសអាចធ្វើឲ្យប្រជ…

ក្រុមប្រទេសG7 នឹងស្នើសុំឱ្យក្រុមប្រទេស G20 ជួយត្រួតពិនិត្យបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ

ព័ត៌មាន
ក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នឹងអំពាវនាវឱ្យសមាជិកនៃក្រុមប្រទេសជឿនលឿនទាំង២០ (G20) ចូលរួមក្នុងក្របខ័ណ្ឌចែករំលែកទិន្នន័យបំណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ