
តួលេខពីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ដែលដកស្រង់ចុះផ្សាយដោយសារព័ត៌មាន Viet Nam News បង្ហាញថា ឆ្នាំ២០១៦ ចំណូលពីការនាំចេញផ្លែស្រកានាគមានចំនួន ៨៩៥,៧លានដុល្លារ។
ទឹកប្រាក់នេះស្មើនឹង ៥០,៣% នៃចំណូលសរុបពីការនាំចេញផ្លែឈើស្រស់របស់ប្រទេសវៀតណាម ហើយក៏ស្មើនឹង ៣៦ភាគរយនៃការនាំចេញបន្លែសរុបរបស់វៀតណាមផងដែរ។
ក្រសួងកសិកម្មវៀតណាម ឲ្យដឹងថា ផ្លែស្រកានាគវៀតណាមនាំចេញទៅកាន់ ៤០ប្រទេស និងដែនដី ហើយទីផ្សារធំៗ រួមមាន ចិន ថៃ និងឥណ្ឌូនេស៊ី។ ហើយបច្ចុប្បន្ន ផ្លែឈើមួយប្រភេទនេះក៏កំពុងឈានជើងចូលទីផ្សារថ្មីៗទៀតដែរ ដូចជា ឥណ្ឌា ញូវហ្ស៊ីលែន អូស្ត្រាលី និងឈីលី៕