សមុទ្រចិនខាងត្បូង

បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាដំបៅដ៏រ៉ាំរ៉ៃរវាងចិន និងសមាជិកខ្លះរបស់អាស៊ាន


វិបត្តិសមុទ្រចិនខាងត្បូង នៅតែជាដំបៅរ៉ាំរ៉ៃ ដែលគ្មានថ្នាំព្យាបាល បើទោះបីជាពេលវេលាបានរំកិលទៅមុខ ប៉ុន្តែជម្លោះដែនទឹក និងច្បាប់អន្តរជាតិ ដ៏ស្មុគស្មាញ រវាងមហាអំណាចចិន និងរដ្ឋសមាជិកអាស៊ានមួយចំនួនដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ នៅតែស្ថិតក្នុងភាពជាប់គាំងដដែល។
សមុទ្រចិនខាងត្បូង
ដោយ

ទស្សនាវដ្តីអន្តរជាតិ The Diplomat បានគូសបញ្ជាក់ថា សាលក្រមប្រវត្តិសាស្ត្រឆ្នាំ២០១៦ ក្រោមក្របខណ្ឌអនុសញ្ញា UNCLOS ដែលធ្លាប់កាត់ក្តីឱ្យហ្វីលីពីន​ឈ្នះក្តីនោះមិនមានការវិវត្តទៅមុខសូម្បីតែបន្តិច ខណៈដែលសហគមន៍អាស៊ានទាំងមូលនៅតែមិនទាន់អាចរកឃើញជំហររួមគ្នាមួយលើរឿងនេះនៅឡើយ។

តថភាពដ៏គួរឱ្យចាប់អារម្មណ៍នោះ គឺអាស៊ានតែងតែបង្ហាញឆន្ទៈគាំទ្រយ៉ាងខ្លាំងក្លាចំពោះអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឬ UNCLOS។ ជាក់ស្តែងនៅក្នុងសេចក្តីប្រកាសរបស់មេដឹកនាំអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការដែនសមុទ្រនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤៨ នៅទីក្រុងសេប៊ូ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ អាស៊ានបាននិយាយពាក់ព័ន្ធនឹងច្បាប់សមុទ្រ UNCLOS ឆ្នាំ១៩៨២ មិនតិចជាង១៨ដងឡើយ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ប៉ុន្តែអ្វីៗហាក់ខុសស្រឡះពីសម្តីនៅលើក្រដាស ព្រោះរហូតមកទល់ពេលនេះអាស៊ានមិនដែលបានទទួលស្គាល់សាលក្រមមជ្ឈត្តកម្មឆ្នាំ២០១៦ នោះជាផ្លូវការម្តងណាឡើយ។

នៅខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ គឺជាខួបគម្រប់១០ឆ្នាំពេញ នៃការប្រកាសសាលក្រមប្រវត្តិសាស្ត្រដែលគាំទ្រសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។ បើក្រឡេកទៅមើលប្រវត្តិ នៃការប្រជុំវិញ ភ្លាមៗបន្ទាប់ពីសាលក្រមនោះចេញបានត្រឹមពីរសប្តាហ៍នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៩ នៅទីក្រុងវៀងចន្ទន៍ បណ្តាប្រទេសជាសមាជិកបានបរាជ័យក្នុងការស្វែងរកកុងសង់ស៊ីស ឬការឯកភាពគ្នា។ មន្ត្រីហ្វីលីពីន បានទម្លាយថា រាល់សំណើទាំងឡាយណា ដែលចង់បញ្ចូលការយោងទៅលើសាលក្រមនោះ ត្រូវបានរដ្ឋសមាជិកខ្លះបោះឆ្នោតវេតូភ្លាមៗ ដោយគ្មានការបកស្រាយអ្វីទាំងអស់។ ទម្រង់នៃការដើរថយក្រោយបែបនេះ បានបន្តលេចឡើងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣០ នៅទីក្រុងម៉ានីល ក្នុងឆ្នាំ២០១៧ និងក្នុងឆ្នាំបន្តបន្ទាប់ទៀត ដែលធ្វើឱ្យបញ្ហានេះកកស្ទះរកច្រកចេញមិនឃើញ។

សំណួរសំខាន់នៅពេលនេះ ថាតើអាស៊ាននឹងដោះស្រាយវិបត្តិដ៏ក្តៅគគុកនេះដោយរបៀបណា? នៅពេលដែលប្រទេសហ្វីលីពីន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ តើបញ្ហាសមុទ្រចិនខាងត្បូងនឹងបន្តស្ថិតក្នុងភាពកកស្ទះដដែល ឬមួយក៏នឹងមានរបត់វិជ្ជមានណាមួយកើតឡើង?

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ គំរាមដំឡើងពន្ធ១០០% លើប្រទេសណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិក

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងអឺរ៉ុប កំពុងឡើងកម្តៅជាថ្មី ខណៈប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៦ ខែមិថុនា បានព្រមាន…

ថៃ កំពុងភ័យជ្រួលច្រាល់ ក្រោយចិន បង្ហាញជំហរច្បាស់ៗថា ខ្លួននឹងពង្រឹងសន្តិសុខជាមួយកម្ពុជា

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី២៦ ខែមិថុនា បានក្លាយជាអាវុធដ៏មុតស្រួចចាក់ចំចំណុចខ្សោយរបស់រដ្ឋាភិបាលថៃ ក្រោយប្រធានាធិបតីចិន លោក ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ