កំនើនសេដ្ឋកិច្ចវៀតណាមគ្មានការថមថយ

នាយករដ្ឋមន្ត្រីវៀតណាម៖ កំណើនសេដ្ឋកិច្ចនឹងសម្រេចបាន ៦,៨% គ្មានការថមថយនោះទេ


ក្នុងអំឡុងពេលដែលប្រទេសជាច្រើន បានកាត់បន្ថយការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួន ដោយសារតែផលប៉ះពាល់នៃវីរុស Covid 19 នោះ នាយករដ្ឋមន្ត្រីវៀតណាម បែរជាអះអាងថា រដ្ឋាភិបាលវៀតណាម នឹងធ្វើការឲ្យកាន់តែខ្លាំងក្លាជាងនេះទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ ជាពិសេសគឺ ដើម្បីសម្រេចបាននូវ កំណើនសេដ្ឋកិច្ចជាតិ តាមគោលដៅដែលបានកំណត់ ៦,៨% ក្នុងឆ្នាំ ២០២០នេះ ដោយមិនមានការប្រែប្រួលនោះទេ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
នាយករដ្ឋមន្ត្រីវៀតណាម៖ កំណើនសេដ្ឋកិច្ចនឹងសម្រេចបាន ៦,៨% គ្មានការថមថយនោះទេ(រូបភាព៖ vovworld.vn)
ដោយ

លោក ង្វៀ​ន សួន​ហ្វ៊​ក នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ថ្លែង​នៅ​ក្នុង​អង្គប្រជុំ​ជាមួយ ក្រុមប្រឹក្សា​គោលនយោបាយ​រូបិយ​វត្ថុ និង​ហិរញ្ញវត្ថុ​ជាតិ ឲ្យ​បានដឹង​ថា គោលដៅ​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​វៀតណាម ក្នុងឆ្នាំនេះ គឺ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​មេរោគ Covid 19 ធានា​ឲ្យ​បាន​នូវ សុវត្ថិភាព សុខភាព និង​ជីវិត​របស់​ប្រជាជន ហើយនឹង​សម្រេច​ឲ្យ​បាន​នូវ កំណើនសេដ្ឋកិច្ច ៦,៨% ទៅ​តាម​ការ​កំណត់​របស់ រដ្ឋសភា​ជាតិ​។

នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជាក់​ថា នៅ​ពេល​នេះ វៀតណាម​គ្មាន​មូលដ្ឋាន ក្នុង​ការ​កែសម្រួល​គោលដៅ កំណើនសេដ្ឋកិច្ច​នោះ​ទេ ហើយ​លោក​បាន​ស្នើ​ដល់ សមាជិក​ក្រុមប្រឹក្សា ឲ្យ​បង្ហាញ​ពី ដំណោះស្រាយ​ដ៏​សម​ស្រប ឆ្លើយ​តប​ទៅ​នឹង​ផល​អវិជ្ជមាន ដែល​បង្ក​ឡើង​ដោយ​មេរោគ Covid 19​។

យ៉ាងណា​ក៏​ដោយ ការ​អះអាង​របស់​លោក ង្វៀ​ន សួន​ហ្វ៊​ក គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង ការ​កែប្រែ​ការ​ព្យាករណ៍​របស់​ក្រសួងផែនការ និង​វិនិយោគ​វៀតណាម ដែល​បាន​កំណត់​ថា កំណើនសេដ្ឋកិច្ច​វៀតណាម អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៦,២៥% បើសិនជា​មេរោគ ត្រូវ​បាន​ទប់ស្កាត់ ក្នុង​ត្រីមាស​ទី ១ ឬ​អាច​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ៥,៩៦% បើសិនជា​មេរោគ​នេះ ត្រូវ​បាន​គ្រប់គ្រង នៅ​ក្នុង​ត្រីមាស​ទី ២​។

ក្រៅពី​នេះ ក្រុមហ៊ុន Fitch Solutions ក៏​បាន​ព្យាករណ៍​ទម្លាក់​ពី កំណើនសេដ្ឋកិច្ច​វៀតណាម មក​នៅ​ត្រឹម ៦,៣% ក្នុង​ឆ្នាំ ២០២០ ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស Covid 19 បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ វិស័យ​សំខាន់​ៗ​ជា​ច្រើន ដូច​ជា វិស័យ​ឧស្សាហកម្ម​ផលិត ខ្វះខាត​វត្ថុធាតុដើម និង​ពិបាក​នាំ​ចេញ ខណៈ​វិស័យ​ទេសចរណ៍​វៀតណាម បាត់បង់​ទាំង​ភ្ញៀវ​ទេសចរ​ចិន ជប៉ុន និង​កូរ៉េ​ខាងត្បូង​ថែម​ទៀត​ផង​។

សូម​ជម្រាប​ថា ក្រសួងផែនការ និង​វិនិយោគ​វៀតណាម បាន​វិភាគ​ដែរ​ថា វៀតណាម អាច​នឹង​ត្រូវ​បាត់បង់​ចំណូល​ថវិកាជាតិ ប្រមាណ ១.៨០០ លាន​ដុល្លារ​អា​មេ​រិ​ក បើសិនជា​មេរោគ​នេះ នៅ​រីក​រាលដាល​រហូត​ដល់​ដំណាច់ត្រីមាស​ទី ២ ដែល​ធ្វើ​ឲ្យ​ចំណូល​ថវិកាជាតិ​សរុប សម្រេច​បាន ៦៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ថយ​ចុះ ១,៦% ធៀប​នឹង​ឆ្នាំ ២០១៩៕

None



អត្ថបទបន្ទាប់


សហគ្រាសវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាម ប្រឈមនឹងការបិទទ្វារដោយសារវីរុស Covid 19

រោងចក្រសហគ្រាសខ្នាតតូច និង មធ្យម នៅវៀតណាមជាច្រើនដែលប្រឡូកក្នុងវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ កំពុងប្រឈមមុខនឹងការបិទទ្វារជាបណ្តើរៗហើយ ដោយ…

គម្រោងអគារ ៥៥ជាន់ The Peak បំភ្លឺព័ត៌មានជុំវិញបញ្ហាពាក់ព័ន្ធនឹងដៃគូសាងសង់

គម្រោង The Peak គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះ៥៥ជាន់ ដែលរួមមានអគារមួយសម្រាប់សណ្ឋាគារ និងការិយាល័យ និងអគារពីរទៀតសម្រាប់អគារស្នាក់នៅ ផ្ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ