កូវីដ១៩នៅវៀតណាម

វៀតណាមត្រៀមជើងព្រួលទប់កូវីដ-១៩ ខណៈដែលប្រទេសក្បែរខាងកំពុងឆ្លងរាលដាលខ្លាំង


វៀតណាមកំពុងប្រុងប្រៀបរៀបជើងព្រួលដើម្បីត្រៀមទប់ទល់ប្រឆាំងនឹងការឆ្លងកូវីដ-១៩ ដែលអាចនឹងកើតឡើងក្នុងសហគមន៍ ពីព្រោះបច្ចុប្បន្នប្រទេសក្បែរខាងដូចជា កម្ពុជា ឡាវ និង ថៃ កំពុងរងការវាយប្រហារយ៉ាងខ្លាំង ពីការរាតត្បាតនៃឆ្លងកូវីដ-១៩នេះ។វៀតណាមត្រូវបានគេមើលឃើញថា មានការគ្រប់គ្រងការឆ្លងកូវីដ-១៩ បានល្អជាងគេបើធៀបនឹងប្រទេសក្នុងតំបន់។
ប៉ូលីសវៀតណាមរិតបណ្តឹងវិធានការណ៍ ការពារការរាលដាលកូវីដ១៩​
ដោយ

បើ​ទោះបីជា​បែប​នេះ​ក្ដីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា នៅ​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​នេះ ប្រទេស​វៀតណាម បាន​ព្រមាន​មិន​ឲ្យ​មានការ​ប្រមូលផ្ដុំ​គ្នា​ច្រើន​នោះ​ទេ នៅ​មុន​នៃ​ថ្ងៃ​ឈប់​សម្រាក​មក​ដល់​ក្នុង​ស​ប្ដា​ហ៍​នេះ ហើយ​រដ្ឋាភិបាល​ប្រទេស​នេះ ក៏​កំពុង​តែ​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ​ខ្លួន​កាន់តែ​ច្រើន​ផង​ដែរ នៅ​ចំ​ពេល​ដែល​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​បណ្ដា​ប្រទេស​ជិតខាង​កំពុង​កាន់តែ​យ៉ាប់យ៉ឺន​។

នៅ​ក្នុង​សេ​ក្ដី​ថ្លែង​ការ​របស់​ក្រសួងសុខាភិបាល​វៀតណាម បាន​គូសបញ្ជាក់​ដែរ​ថា ការ​ផ្ទុះ​រាល​ដា​កូ​វី​ដ​-១៩ ជា​ថ្មី កំពុង​គំរាមកំហែង នឹង​អាច​កើត​មាន​ឡើង​គ្រប់ពេល ពិសេស​នៅ​អំឡុង​ថ្ងៃ​ឈប់​សម្រាក​ដែល​នឹង​មក​ដល់​នៅ​ខែឧសភា​ខាង​មុខ​នេះ​។

សូម​ជម្រាប​ថា ប្រទេស​វៀតណាម​ត្រូវ​បាន​គេ​មើលឃើញ​ថា មានការ​គ្រប់គ្រង​ការ​ឆ្លង​កូ​វី​ដ​-១៩ បាន​ល្អ​ជាងគេ​បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ បើ​ទោះបីជា​បែប​នេះ

គិត​តាំងពី​មាន​ផ្ទុះ​រាលដាល​ឆ្លង​កូ​វី​ដ​-១៩​មក ប្រទេស​វៀតណាម មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ត្រឹមតែ​ជិត​៣​ពាន់​ករណី​ប៉ុណ្ណោះ និង​មាន​អ្នក​ស្លាប់​ចំនួន ៣៥​នាក់ ដែល​វា​បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ល្អ​បំផុត​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី លើ​ការ​គ្រប់គ្រង​កូ​វី​ដ​-១៩​។

យ៉ាងណា​ក៏​ដោយ​ចុះ អាជ្ញាធ​រៀត​ណា​ម ក៏​បាន​បញ្ជា​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំប្រទល់​ជាមួយនឹង​កម្ពុជា ដោយ​ក្នុង​នោះ វៀតណាម ហាមឃាត់​ដាច់ខាត​នូវ​ការ​ចរាចរ​មនុស្ស​ឆ្លងកាត់​ព្រំដែន​វៀតណាម​ដោយ​ខុសច្បាប់​។

សូម​បញ្ជាក់​ថា នៅ​កម្ពុជា​យើង​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ បាន​រក​ឃើញ​អ្នក​ឆ្លង​រាប់រយ​នាក់​ក្នុង​មួយ​ថ្ងៃ  ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​កើន​ដល់​ជាង ១​ម៉ឺន​នាក់​ហើយ និង​អ្នក​ស្លាប់មាន​ជាង​៩១​នាក់​ហើយ ខណៈ​ដែល​ប្រទេស​ថៃ​វិញ ក្នុង​មួយ​ថ្ងៃ​ៗ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ៗ​ចន្លោះ​ពី​ជាង​១​ពាន់ ទៅ​ជាង​២​ពាន់​នាក់ ហើយ​បើ​សរុប​ចំនួន​អ្នក​ឆ្លង​វិញ មក​ទល់​ពេល​នេះ​ថៃ​មាន​ជាង ៦​ម៉ឺន​នាក់​ហើយ ខណៈ​អ្នក​ស្លាប់មាន​ជិត​២០០​នាក់​។ រីឯ​ប្រទេស​ឡាវ​វិញ ក៏​កំពុង​កើនឡើង​ចំនួន​អ្នក​ឆ្លង​ដែរ ដោយ​មាន​ជាង​៦០០​នាក់​ហើយ​មក​ទល់​ពេល​នេះ ខណៈ​ដែល​មួយ​រយៈ​មុន​នេះ ឡាវ​បាន​ស្ងប់​ស្ងាប់​មួយ​រយៈ​មិន​មាន​អ្នក​ឆ្លង​ក្នុង​សហ​គម៍​នោះ​ទេ​។

ឧបនាយករដ្ឋមន្ត្រី​វៀតណាម លោក ត្រុ​ង ហៅ បិ​ញ និយាយ​ថា ស្ថានភាព​ឆ្លង​រាលដាល​សកល កំពុង​ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ ពិសេស​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ជិតខាង កំពុង​ដាក់​សម្ពាធ​ខ្លាំង​លើ​ប្រទេស​វៀតណាម​។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម កំពុង​ព​ន្លឿ​ន​គោលដៅ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន ដោយ​គ្រោង​នឹង​ចាក់​វ៉ាក់សាំង AstraZeneca ជិត​១​លាន​ដូ​ស ដែល​ខ្លួន​ទទួល​បាន​មក​នោះ ឲ្យ​អស់​នៅ​ត្រឹម​ពាក់កណ្ដាល​ខែឧសភា​ខាង​មុខ​។ ហើយ​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​វៀតណាម​ប្រហែល ២៦​ម៉ឺន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំង AstraZeneca ផលិតនៅថៃ នឹងត្រូវចាក់ជូនពលរដ្ឋថៃនៅដើមខែមិថុនា

ព័ត៌មាន
ក្រោមកិច្ចសហការយ៉ាងល្អរវាងប្រទេសថៃ និង ក្រុមហ៊ុន AstraZeneca របស់អង់គ្លេសដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកថៃ ការផលិតកំពុងប្រព្រឹ…

ពលរដ្ឋហុងកុងសម្រុកទិញផ្ទះនៅអង់គ្លេសជាង ២ពាន់ខ្នងហើយ ក្រោយមានការប្រកាសផ្ដល់សញ្ជាតិ

ព័ត៌មាន
ក្នុងរយៈពេល៩ខែកន្លងមកនេះ ក្រោយរដ្ឋាភិបាលចក្រភពអង់គ្លេសផ្តើមប្រកាសផ្តល់សញ្ជាតិឲ្យពលរដ្ឋហុងកុង គេសង្កេតឃើញនិន្នាការនៃការទិញផ្ទះនៅអង់គ្លេសរបស់ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ