ម៉ាឡេស៊ីនៅតែឃើញឱកាសលើការវិនិយោគផ្សារទំនើបធំៗ ទោះស្ថានភាពសេដ្ឋកិច្ចតំបន់មិនសូវល្អ


បើទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏ទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី កំពុងមើលឃើញនូវការរីកដុះដាលនៃផ្សារទំនើបធំៗ ដែលមានតម្លៃខ្ពស់បានបើកដំណើរការ។ បន្ទាប់ពីអគារផ្សារទំនើប the Exchange TRX បានបើកដំណើរការកាលពីខែវិច្ឆិកា រួចមក គេរំពឹងថា អគារផ្សារទំនើបធំៗបែបនេះជាច្រើនទៀត នឹងសាងសង់ ហើយបើកដំណើរការជាបន្តបន្ទាប់នៅឆ្នាំក្រោយបន្ថែមទៀត។
វិស័យសេដ្ឋកិច្ច
ដោយ

ទោះបីជាសេដ្ឋកិច្ចពិភពលោកស្ថិតនៅក្នុងស្ថានភាពផុយស្រួយ ខណៈដែលសេដ្ឋកិច្ចចិនក៏មិនទាន់មើលឃើញពន្លឺនៃការរីកចម្រើនច្បាស់លាស់ ហើយប្រទេសជាច្រើនព្រួយបារម្ភអំពីការកើនឡើងនៃអតិផរណាយ៉ាងណាក្តី ប៉ុន្តែម៉ាឡេស៊ី ហាក់ដូចជាជឿជាក់ណាស់ថា ខ្លួនកំពុងតែធ្វើត្រូវ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងនាពេលអនាគត។

សារព័ត៌មាន Nikkei បានរាយការណ៍ថា បន្ទាប់ពីផ្សារទំនើបថ្មីដ៏ធំមួយបានបើកដំណើរការនៅក្នុងស្ថានភាពសេដ្ឋកិច្ចដូចសព្វថ្ងៃនេះរួចមក តាមគម្រោងផ្សារទំនើបដ៏ធំមួយទៀតនៅក្បែរគ្នានេះ ត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅឆ្នាំ២០២៤។ អគារផ្សារទំនើប the Exchange TRX ដែលសាងសង់នៅលើផ្ទៃដីទំហំ១២ហិចតាមានអគារកម្ពស់៤ជាន់ គឺកំពុងតែបើកដំណើរការហាងលក់រាយចំនួនជាង៤០០កន្លែង។ ផ្សារទំនើបនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ឡើងវិញ ដើម្បីបង្កើតតំបន់ហិរញ្ញវត្ថុអន្តរជាតិនៅកណ្តាលទីក្រុងកូឡាឡាំពួរ។ ការអភិវឌ្ឍ និងប្រតិបត្តិការនៃផ្សារទំនើបនេះត្រូវបានគ្រប់គ្រងដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអូស្ត្រាលី Lendlease និងក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋាភិបាលម៉ាឡេស៊ី។

លោក មីត វៀលសុន ( Mitch Wilson)នាយកគម្រោង the Exchange TRX និងជាប្រធានផ្នែកលក់រាយរបស់ Lendlease Malaysia បាននិយាយថា នៅពេលនេះផ្សារទំនើបនេះបានចុះកុងត្រាជាមួយនឹងអាជីវករលក់រាយដល់ទៅ៩៨% ហើយនៅមុនបុណ្យណូអែលនេះ មានអាជីវករពី៨០ទៅ៨៥%នឹងបើកដំណើរការ។

នៅពេលនេះការប្រកួតប្រជែងលើប្រតិបត្តិករសេវាកម្មផ្សារទំនើបក្នុងតំបន់កំពុងតែក្លាយជាការព្រួយបារម្ភមួយ។ គូឡាឡាំពួ បានសាងសង់ផ្សារទំនើបថ្មី ដោយរំពឹងថា នឹងបង្កើនចរន្តទីផ្សារ និងសម្រួលដល់កំណើននៃជីវភាពរបស់ពលរដ្ឋវណ្ណៈកណ្តាល ប៉ុន្តែមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការទំាងនៅក្នុងប្រទេស និងតំបន់ ដ្បិតអគារផ្សារទំនើប Pavilion Damansara Heights ដែលបានបើកដំណើរការនៅតំបន់លំនៅដ្ឋានលំដាប់ខ្ពស់កាលពីខែតុលា នៅតែមានលំហរទំនេរជាច្រើន៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet បន្ដទិញយន្ដហោះបន្ថែម កើនដល់ចំនួន ១០២ គ្រឿងហើយ ជាមួយនឹងការ បើកដំណើរការផ្លូវហោះហើរអន្តរជាតិទី ៥របស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន Vietjet របស់វៀតណាម នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រីកបណ្តាញផ្លូវ និងជើងហោះហើររបស់ខ្លួន ដោយ ថ្មីៗនេះ ក្រ…

វៀតណាមរំពឹងវិនិយោគិនបរទេស ជួយស្រោចស្រង់ទីផ្សារអចលនទ្រព្យនៅឆ្នាំក្រោយ

ព័ត៌មាន
វិនិយោគិនបរទេសត្រូវបានគេរំពឹងថា នឹងនាំសាច់ប្រាក់យ៉ាងច្រើនមកបន្តបណ្តាក់ទុននៅក្នុងទីផ្សារអចលនទ្រព្យវៀតណាម ក្នុងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦។…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ