ពាណិជ្ជកម្មវៀតណាម

វៀតណាមរំពឹងចំណូលពីការនាំចេញវិស័យកាត់ដេរនៅឆ្នាំ២០២១ស្មើត្រឹមចំណូលឆ្នាំ២០១៩


វៀតណាម នៅឆ្នាំ២០២១ បានដាក់គោលដៅរកចំណូលពីការនាំចេញផលិតផលវិស័យកាត់ដេរឲ្យបាន ៣៩ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ គឺមានប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ។ នេះបើតាមសម្ព័ន្ធវាយនភណ្ឌ និងកាត់ដេរជាតិរបស់វៀតណាម។
រូបតំណាង
ដោយ

កាលពីឆ្នាំ ២០២០ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលកូវីដ-១៩, ភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិន, ពាណិជ្ជកម្មការពារនិយម និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប បានធ្វើឲ្យ ការនាំចេញផលិតផលកាត់ដេរ វាយនភណ្ឌវៀតណាម សម្រេចបានទំហំទឹកប្រាក់ត្រឹមតែ ៣៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

នៅក្នុងឆ្នាំ២០២០ វៀតណាម គឺជាប្រទេសតែមួយគត់ ក្នុងចំណោមកំពូលប្រទេសអ្នកនាំចេញផលិតផលកាត់ដេរ វាយនភណ្ឌ ទាំង៥ របស់ពិភពលោក ដែលមិនបានកាត់បន្ថយផលិតកម្ម នៅអំឡុងពេលមានវិបត្តិកូវីដ-១៩។

ប្រធានសម្ព័ន្ធវាយនភណ្ឌ និងកាត់ដេរជាតិរបស់វៀតណាម បានស្នើរដ្ឋាភិបាលកាត់បន្ថយអត្រាការប្រាក់រយៈពេលវែង ដោយលោកបានបញ្ជាក់ថា ក្រុមហ៊ុនវាយនភណ្ឌកាត់ដេរ ពិបាកនឹងទទួលបានប្រាក់កម្ចី បន្ទាប់ពីប្រសិទ្ធភាពអាជីវកម្មមានការធ្លាក់ចុះទាបក្នុងរយៈពេល១ឆ្នាំមកនេះ។ អ្នកជំនាញ បានលើកឡើងថា សហគ្រាសសង្ឃឹមនឹងទទួលបានគោលនយោបាយជាក់លាក់ពីរដ្ឋាភិបាល ដើម្បីជួយគាំទ្រដល់ឧស្សាហកម្មក្នុងវិស័យនេះ។

ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម វិស័យវាយនភណ្ឌ និងកាត់ដេរ ត្រូវបានកាត់បន្ថយថ្លៃដើមមិនមែនផលិតកម្ម ជាពិសេសសេវាកម្មដឹកជញ្ជូនតាមរយៈបណ្ដាញភស្ដុភារជាតិ និងថ្លៃមិនមែនពន្ធគយផ្សេងៗទៀត៕

None



អត្ថបទបន្ទាប់


កសិដ្ឋានម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែង គ្រោងដាំម្នាស់​ឲ្យបាន ៣លានដើម នៅត្រឹម២ឆ្នាំទៀត!

ម្ចាស់កសិដ្ឋានដាំម្នាស់នៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមពង្រីកការដាំដុះម្នាស់ទឹកឃ្មុំប្រមាណ ៤៥ម៉ឺនដើម លើផ្ទៃដីជាង៨ហិកតា នៅក្នុងឆ្នាំ២០២០ ក្រោយព…

ក្រុមហ៊ុន Foxconn ទទួលបានសិទ្ធិបង្កើតរោងចក្រផលិតទូរស័ព្ទនិងថេបប្លេតរបស់ Apple នៅវៀតណាម

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនដៃគូរសហការផលិតទូរស័ព្ទរបស់ Apple នៅថ្ងៃច័ន្ទទី១៨ខែមករា ត្រូវបានរដ្ឋាភិបាលវៀតណាមផ្តល់អាជ្ញាប័ណ្ណឲ្យធ្វើកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ