ការនាំចេញវៀតណាម​ទៅចិន

វៀតណាមសម្រេចបានការនាំចេញដែកទៅកាន់ចិន កើនឡើង ១៩ដង


ក្នុងរយៈពេល ៨ខែ ដើមឆ្នាំ ២០២០នេះ ប្រទេសវៀតណាម សម្រេចបានការនាំចេញដែកជាង ២លានតោនទៅកាន់ប្រទេសចិន ដែលមានកំណើនដល់ទៅ ១៩ដង បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយកំណើនដ៏គំហុកនេះ កើតឡើងដោយសារតែ មានតម្រូវការលើទីផ្សារច្រើន នៅពេលដែលសេដ្ឋកិច្ចសកល ចាប់ផ្តើមល្អប្រសើរឡើងវិញ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះរបស់សារព័ត៌មាន Vietnam Express។
វៀតណាមសម្រេចបានការនាំចេញដែកទៅកាន់ចិន កើនឡើង ១៩ដង (រូបភាព៖https://steelguru.com)
ដោយ

បើតាម គយវៀតណាម បានគូសបញ្ជាក់ថា ការនាំចេញ​ដែក​ទៅកាន់​ប្រទេសចិន សម្រេច​បានជាង ៨៤០លាន​ដុល្លារ​អាមេរិក ហើយចំនួន​នេះ ស្មើនឹង ៣៥% នៃការនាំចេញ​ដែក​សរុប​របស់​វៀតណាម។

សារព័ត៌មាន​ចិន South China Morning Post ក៏បានបង្ហាញ​ដែរថា ប្រទេសចិន ដែលជា​ប្រទេស​ផលិត​ដែកធំ​ជាងគេបង្អស់​លើសកលលោក បានក្លាយ​ទៅជា អ្នកនាំចូល​ដែកទៅវិញ កាល​ពីខែមិថុនា កន្លងទៅ ដែលជា​ការនាំចូល​លើកដំបូងបង្អស់ ដោយសារតែ តម្រូវការ​ទីផ្សារ កើនឡើង​គំហុក​លើសពី ការផ្គត់ផ្គង់ ជាពិសេស​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារ​អចលនទ្រព្យ​ចាប់ផ្តើមផ្ទុះខ្លាំង។

គួរជម្រាបដែរថា ការនាំចេញដែករបស់វៀតណាម ក្នុងអំឡុងពេល ៨ខែនេះ មានកើនឡើងជាង ៣៧% ពោលគឺសម្រេចបានជិត​ ៦លានតោន៕

None



អត្ថបទបន្ទាប់


២០ឆ្នាំមកនេះ កម្ពុជាទទួលបានទុនជាង ៩ពាន់លានដុល្លារ ពីការវិនិយោគបរទេសក្នុងវិស័យសំណង់

កម្ពុជាទទួលបានទុនវិនិយោគពីបរទេសក្នុងវិស័យសំណង់ជាង៩ពាន់លានដុល្លារគិតតាំងពីឆ្នាំ២០០០ រហូតដល់ខែសីហាឆ្នាំ២០២០។ នេះបើយោងតាម មន្ត្រីជាន់ខ្…

ថៃរំពឹងវិស័យសេវាកម្មឌីជីថលនឹងគាំទ្រខ្លាំងដល់សេដ្ឋកិច្ច

តម្លៃនៃវិស័យសេវាកម្មឌីជីថល របស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងកើនឡើង ១,២% ទៅដល់ ២០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ នឹងបន្តកើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ