ក្រុមហ៊ុនMicrosoft

Microsoft ក្លាយជាក្រុមហ៊ុនថ្លៃបំផុត២ក្នុងប្រវត្តិសាស្ត្រអាមេរិក


ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Microsoft បានក្លាយជាក្រុមហ៊ុនទី២ក្នុងប្រវត្តិសាស្ត្រនៅសហរដ្ឋអាមេរិក ដែលមានតម្លៃក្នុងទីផ្សារខ្ពស់បំផុត ពោលគឺតម្លៃក្រុមហ៊ុនបានហក់ឡើងដល់ ទៅ២ទ្រីលានដុល្លារអាមេរិក ក្រោយក្រុមហ៊ុនមួយនេះជោគជ័យខ្លាំងក្នុងវិស័យបច្ចេកវិទ្យាផ្ទុកទិន្នន័យ Cloud និង កម្មវិធី Software របស់កុំព្យូទ័រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។
Microsoft ក្លាយជាក្រុមហ៊ុនថ្លៃបំផុត២ក្នុងប្រវត្តិសាស្ត្រអាមេរិក
ដោយ

ភាគហ៊ុន​របស់​ក្រុមហ៊ុន Microsoft បាន​កើនឡើង ១,២% នៅ​ទីផ្សារ​ភាគហ៊ុន​ញូ​វ​យ៉​ក​កាលពី​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​នេះ ដែល​ចំនួន​នេះ​អនុញ្ញាត​ឲ្យ Microsoft ឡើង​មក​ឈរ​លំដាប់​ទី​២​ជា​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​ជាងគេ​បំផុត​ក្នុង​លោក តាម​ពីក្រោយ​ក្រុមហ៊ុន Apple​។

មែនទែន​ទៅ ក្រុមហ៊ុន Microsoft បាន​ក្លាយជា​អ្នក​ផ្គត់ផ្គង់ និង​ចែកចាយ​ប្រព័ន្ធ​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ Cloud និង កម្មវិធី​Software ឯទៀត​ចាប់តាំងពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ គ្រាន់តែ​ពេល​នោះ តម្លៃ​លើ​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ មិន​ទាន់​មាន​ខ្ពស់​ដូច​ពេល​បច្ចុប្បន្ន​ទេ​។

គួរ​ជម្រាប​ថា Microsoft ជា​ក្រុមហ៊ុន​មួយ​ដែល​រកស៊ី​ស្អាតស្អំ និង អនុលោម​តាម​បទបញ្ញត្តិ​បាន​ត្រឹមត្រូវ​មែនទែន ពោល Microsoft ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​បំផុត​តែ​មួយ​គត់​របស់​សហរដ្ឋអាមេរិក ដែល​រហូត​មក​ដល់​ពេល​នេះ បាន​គេច​ផុត​ពី​ការ​ត្រួតពិនិត្យ​ថ្មី​ៗ​នៃ​បទបញ្ញត្តិ​ប្រឆាំង​នឹង​ការ​ធ្វើ​អាជីវកម្ម​ខុសច្បាប់ របស់​សហរដ្ឋអាមេរិក ជា​ហេតុ​បាន​ផ្តល់​ឱកាស​កាន់តែ​ខ្លាំង​ឡើង ឱ្យ​ក្រុមហ៊ុន​ពង្រីក និង បង្កើត​ផលិតផល​ថ្មី​ៗ​ក្នុង​ទីផ្សារ​បន្ថែម​។

សូម​បញ្ជាក់​ថា ចាប់ពី​ខែមិថុនា​ឆ្នាំទៅ​មិ​ញ​មក​ដល់​ពេល​បច្ចុប្បន្ន ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ ភាគហ៊ុន​របស់​ក្រុមហ៊ុន Microsoft បន្ត​កើន​ឡើងជា​បន្តបន្ទាប់ ស្មើនឹង​ជិត​២០% ដោយសារ​តែ​ការ​ប្រើប្រាស់​ពី​កម្មវិធី​និង​ផលិតផល​របស់ Microsoft មាន​កំណើន​ខ្លាំង​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​។

បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ Bloomberg អ្នកជំនាញ​ច្រើន​ជាង ៩០% បាន​ផ្តល់​អនុសាសន៍​ឱ្យ​ទិញ​ផលិតផល និង​កម្មវិធី​របស់​ក្រុមហ៊ុន Microsoft​នេះ សម្រាប់​ការ​ប្រើប្រាស់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមកសិករស្នើធនាគាររដ្ឋ ARDB ទម្លាក់ទុនកម្ចីបន្ថែម និងបន្ធូរលក្ខខណ្ឌកម្ចី

ព័ត៌មាន
សមាគមអ្នកចិញ្ចឹមសត្វ និង ក្រុមកសិករដាំដុះដំណាំកសិកម្ម បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា​តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​(ARDB) ទម្លាក់…

វៀតណាមនាំចេញដែកទៅចិនកើនដល់ជាង ១លានតោន ខណៈនាំចូលមកកម្ពុជាធ្លាក់ចុះ១,៥%

ព័ត៌មាន
វៀតណាមសម្រេចបានការនាំចេញដែក និងដែកថែបទៅកាន់ទីផ្សារក្រៅប្រទេសដល់ទៅប្រមាណ៥លានតោន នៅក្នុងរយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ កើនជាង៦០% ធៀបនឹងរយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ