រោងចក្រ​រថយន្ដ​នៅវៀតណាម

វៀតណាមទាក់ទាញកាន់តែខ្លាំង ខណៈក្រុមហ៊ុនផលិតរថយន្ដធំៗពង្រីករោងចក្រកាន់តែច្រើន


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនដំឡើង និងផលិតរថយន្ដកាន់តែច្រើន បាននិងកំពុងពង្រីកប្រតិបត្តិការរោងចក្ររបស់ខ្លួននៅវៀតណាម ដើម្បីបង្កើនសមត្ថភាពផលិត ខណៈដែលប្រទេសវៀតណាមកំពុងស្វែងរកការកាត់បន្ថយនូវការពឹងផ្អែកលើការនាំចូលរថយន្ដពីក្រៅប្រទេស។ នេះបើតាមការរាយការណ៍របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
នៅវៀតណាមទាក់ទាញកាន់តែខ្លាំង ខណៈក្រុមហ៊ុនផលិតរថយន្ដធំៗពង្រីករោងចក្រកាន់តែច្រើន (រូបភាព៖ www.Yahoo.com)
ដោយ

សារព័ត៌មាន VN Express បាន​រាយការណ៍​ថា កាលពី​ពាក់កណ្ដាល​ខែមករា​ឆ្នាំ​នេះ ក្រុមហ៊ុន​ម៉ាក​រថយន្ដ​របស់​អា​មេ​រិ​ក Ford បាន​ប្រកាស​ថា នឹង​វិនិយោគ​៨២ លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ពង្រីក​សមត្ថភាព​រោងចក្រ​ផលិត នៅ​ក្នុង​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម ដោយ​វា​នឹង​ធ្វើ​ឲ្យ​ការ​ផលិត​របស់​ក្រុមហ៊ុន​នេះ​នឹង​នឹង​កើនឡើង​រហូត​ដល់​៣​ដង ពោល​គឺ​កើនឡើង​ពី​ចំនួន ១​ម៉ឺន​៤​ពាន់​គ្រឿង ទៅ​ដល់​៤​ម៉ឺន​គ្រឿងក្នុង​មួយ​ឆ្នាំ​។

ការ​វិនិយោគ​បន្ថែម​របស់​ក្រុមហ៊ុន Ford នេះ នឹង​ធ្វើ​ឲ្យ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ នៅ​វៀតណាម​កើនឡើង​ដល់​លើស​២០០ លាន​ដុល្លារ​អា​មេ​រិ​ក​។ ការ​លក់​រថយន្ដ​របស់​ក្រុមហ៊ុន​នេះ បាន​កើនឡើង​៣១% កាលពី​ឆ្នាំ​មុន ដែល​បាន​លក់​រថយន្ដ​ចំនួន​ជាង​៣​ម៉ឺន​២​គ្រឿង​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ឆ្នាំ​២០១៨ ក្រុមហ៊ុន​តូ​យ៉ូ​តា ក៏​បាន​ជួល​ដី​បន្ថែម ជាង ៩​ហិ​កតា ដើម្បី​ពង្រីក​រោងចក្រ​ផង​ដែរ ខណៈ​ដែល​ក្រុមហ៊ុន Honda ក៏​បាន​លើក​សំណើ​ដើម្បី​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​រោងចក្រ​ផលិត​របស់​ខ្លួន​ដែរ​។ បន្ថែម​ពី​នេះ ក្រុមហ៊ុន Minsubishi ក៏​មាន​គម្រោង​បង្កើត​រោងចក្រ​ទី​២​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​វៀតណាម​ដូច​គ្នា​។

ជាមួយ​គ្នា​នេះ គេ​សង្កេត​ឃើញ​ថា ក្រុមហ៊ុន​ផលិត​រថយន្ដ​ក្នុងស្រុក​វៀតណាម មួយ​ចំនួន​ក៏​បាន​ពង្រីក​ខ្លួន ដើម្បី​ប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​បរទេស​ទាំងនោះ​ផង​ដែរ​។

ជាក់ស្ដែង ក្រុមហ៊ុន​ផលិត​រថយន្ដ​វៀតណាម Thanh Cong Motor ថ្មី​ៗ​នេះ ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង Hyundia ដើម្បី​បង្កើត​រោងចក្រ​ទី​២​របស់​ខ្លួន នៅ​វៀតណាម​។

ទោះ​យ៉ាងណា បើ​តាម​សមាគម​អ្នក​ផលិត​រថយន្ដ​វៀតណាម​បាន​បញ្ជាក់​ថា បើ​ទោះបីជា ការ​លក់​របស់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​នៅ​តែ​មាន​ចំនួន​ខ្ពស់​ជាង​រថយន្ដ​នាំ​ចូល​ក៏​ពិតមែន តែបើ​មើលទៅ​លើ​ភាគរយ​នៃ​កំណើន គឺ​រថយន្ដ​នាំ​ចូល​មាន​កំណើន​ខ្ពស់​ណាស់​។

ជាក់ស្ដែង កាលពី​ឆ្នាំ​មុន ការ​លក់​រថយន្ដ​ក្នុងស្រុក​បាន​ធ្លាក់​ចុះ​១២% មក​នៅ​ជិត​១៩​ម៉ឺន​គ្រឿង ខណៈ​ដែល​ការ​លក់​របស់​រថយន្ដ​នាំ​ចូល​ល​វិញ មានការ​កើនឡើង ៨២% មាន​ចំនួន ជាង​១៣​ម៉ឺន​គ្រឿង​។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន វៀតណាម​នាំ​ចូល​រថយន្ដ​ប្រមាណ​១៤​ម៉ឺន​គ្រឿង កើនឡើង​ជាង​៦៩% ធឿ​ប​នឹង​ឆ្នាំ​កន្លង​ទៅ នេះ​បើ​តាម​របាយការណ៍​ពី​គយ​វៀតណាម​៕

None



អត្ថបទបន្ទាប់


ថៃរំពឹងកិច្ចព្រមព្រៀង RCEP នឹងអាចចុះហត្ថលេខានៅពាក់កណ្ដាលឆ្នាំនេះ

ក្រសួងពាណិជ្ជកម្មថៃ គ្រោងនឹងស្នើការយល់ព្រមពីសំណាក់គណៈរដ្ឋមន្ត្រីថៃ នៃការចូលលរួមក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងភាពជាគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ…

ក្នុងឆ្នាំ ២០២០-២០២១ សេដ្ឋកិច្ចពិភពលោកនឹងមានវិបត្តិធ្លាក់ចុះយ៉ាងណាខ្លះ?

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅថា IMF បានទម្លាក់ការព្យាករពី កំណើនសេដ្ឋកិច្ចរបស់ពិភពលោក នៅក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួន ថានឹងធ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ