វៀតណាម-រុស្ស៊ី

វៀតណាមនាំចូលជីកសិកម្មពីរុស្ស៊ីកើនជាងពាក់កណ្ដាលនៅ៥ខែដំបូងឆ្នាំ២០២២


ស្របពេលដែលតម្លៃជីកសិកម្មកាន់តែកើនខ្ពស់ទូទាំងពិភពលោក នៅប្រទេសវៀតណាមឯណោះវិញ ក៏មានការបង្កើនការនាំចូលជីកសិកម្មកាន់តែច្រើនដែរពិសេសការនាំចូលជីពីរុស្ស៊ីតែម្ដង ខណៈដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏មានការផលិតជីកសិកម្មនៅក្នុងស្រុកផងដែរ។ ក្នុងនោះ បើមើលទៅលើតួលេខ៥ខែដំបូង នៅឆ្នាំ២០២២ វៀតណាមមានការនាំចូលជីកសិកម្មពីរុស្ស៊ីក្នុងតម្លៃប្រមាណ ៨៧លានដុល្លារ មានកំណើនដល់ទៅ៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានវៀតណាម VN Express។
វៀតណាមនាំចូលជីកសិកម្មពីរុស្ស៊ីកើនជាងពាក់កណ្ដាលនៅ៥ខែដំបូងឆ្នាំ២០២២
ដោយ

ប្រទេសរុស្ស៊ី មានចំណែកទីផ្សារ​ប្រមាណ ១ភាគ១០​នៃការនាំចូល​ជីកសិកម្ម​សរុប​របស់វៀតណាមប្រមាណ ១៨ម៉ឺនតោន ពោលគឺឈរលេខពីរបន្ទាប់ពីប្រទេសចិន ដែលមានចំណែកដល់ទៅ ៤០% នៃការនាំចូលជីសរុប​របស់វៀតណាម។ នេះបើតាម​ទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម។

លោក Bui Minh Truong ប្រធាន​ក្រុមហ៊ុន Swissfertz Vietnam ដែលជា​ក្រុមហ៊ុន​នាំមុខគេ​នៅវៀតណាម​ នាំចូលជីប្រភេទ NPK ពីរុស្ស៊ី បាន​និយាយថា វៀតណាម អាចត្រូវការ​នាំចូលជីកសិកម្ម​ប្រមាណ ៣០ ទៅ៤០ម៉ឺនតោន​ក្នុងមួយឆ្នាំៗពីប្រទេស​នៅតំបន់អឺរ៉ុប ប្រសិនបើ​ការដឹកជញ្ជូន​កាន់តែមានភាពងាយស្រួលជាមុន។ លោកបន្ថែមថា តម្លៃជីកសិកម្ម នៅវៀតណាម ក៏មានការធ្លាក់ចុះដែរ នៅមានពេលមានការនាំចូលជីផ្គង់ផ្គត់ឲ្យ​បាន​ច្រើន​នៅលើទីផ្សារ ដើម្បីសម្រួលបន្ទុក​សម្រាប់​កសិករ និងអ្នកប្រើប្រាស់។

ត្រូវបានស្រង់សម្ដីដោយ​សរព័ត៌មាន VN Express លោក Timur Sadykov អគ្គកុងស៊ុល​រុស្ស៊ី​ប្រចាំនៅទីក្រុងហូជីមិញ បាន​និយាយថា ពាណិជ្ជកម្ម​រវាងរុស្ស៊ី និងវៀតណាម បានកើនឡើងដល់​២៦% នៅក្នុងឆមាសទី១​ឆ្នាំនេះ និងមានលក្ខណៈអំណោយផល​កាន់តែប្រសើរផងដែរ​នៅឆមាសទី២ខាងមុខនេះ។រុស្ស៊ី និងវៀតណាម ទើបតែ​ចាប់ផ្ដើម​ផ្លូវ​ពាណិជ្ជកម្ម​សមុទ្ររវាងគ្នា ហើយប្រទេសទាំងពីរ ក៏កំពុងចរចា​ផ្លូវដឹកជញ្ជូនទំនិញតាមរថភ្លើង​ឆ្លងកាត់​ប្រទេសចិនផងដែរ។

តម្លៃជីកសិកម្មបានធ្លាក់ចុះ នៅក្នុង​ប្រទេសវៀតណាម ថ្មីៗនេះ ហាក់មានការធ្លាក់ចុះបន្ដិចវិញ ដោយសារតែ​តម្លៃ និងតម្រូវការ​ពិភពលោក​មានការថយចុះ ដោយសារអំឡុងពេលនេះ ជារដូវ​ប្រមូលផល។

ទោះយ៉ាងណា តម្លៃជីត្រូវបានគេរំពឹងថា អាចនឹង​កើនឡើងត្រឡប់មកវិញ នៅពេលដែល​រដូវ​ដាំដុះចាប់ផ្ដើមឡើងវិញ ហើយក្រៅពីនេះ តម្លៃធ្យូងថ្ម និងឧស្ម័ន​ ដែលជាវត្ថុធាតុដើមសម្រាប់ការផលិតជី ក៏ត្រូវបានគេមើលឃើញពីសញ្ញាកើនឡើងកាន់តែខ្ពស់ផងដែរ៕​




អត្ថបទបន្ទាប់


កូរ៉េខាងជើងថា អ៊ុយក្រែនគ្មានសិទ្ធិនិយាយពីអធិបតេយ្យភាពឡើយ ខណៈដែលខ្លួនកំពុងជួយមេរិកដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង

ព័ត៌មាន
ប្រទេសកូរ៉េខាងជើង បានអះអាងថា អ៊ុយក្រែន គ្មានសិទ្ធិអ្វីមកលើកនិយាយពីរឿងអធិបតេយ្យភាពជាមួយខ្លួននោះឡើយ ខណៈអ៊ុយក្រែន ក៏បានចូលរួមជាមួយអាមេរ…

ការជួយដល់អ្នកដែលកំពុងតែត្រូវការជំនួយគឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកជួយដល់ពួកគាត់រួមទាំងសង្គមជាតិ ទាំងមូលផងដែរ។

ព័ត៌មាន
បុរីមេគង្គ លែន បានចូលរួម ឧបត្ថម្ភថវិកាតាមរយៈ អង្គការហូប កម្ពុជា សម្រាប់កម្មវិធីពិនិត្យ និងព្យាបាល ត្រចៀក ច្រមុះ បំពង់ក មិនគិតកម្រៃ ជូនអ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ