បំណុល​សាធារណៈ​វៀតណាម​

វៀតណាម ត្រូវការខ្ចីបុល ៣០ ពាន់លានដុល្លារទៀត ដើម្បីដោះស្រាយសម្ពាធទូទាត់សងបំណុល ដែលកំពុងកើនឡើង


មន្ត្រីជាន់ខ្ពស់វៀតណាម បានអះអាងថា ទំហំបំណុលសាធារណៈវៀតណាមនាពេលនេះ មានកម្រិតមួយខ្ពស់ណាស់ ខណៈដែលសម្ពាធទូទាត់សងក៏កើនឡើងខ្លាំងដែរ។ ដើម្បីដោះស្រាយសម្ពាធទូទាត់បំណុលនេះ វៀតណាមត្រូវការខ្ចីបំណុល បន្ថែម ៣០ ពាន់លានដុល្លារអាមេរិកទៀត សម្រាប់​រយៈពេល ៣ឆ្នាំ ខណៈដែលរបាយការណ៍ថ្មីៗនេះរបស់រដ្ឋាភិបាលវៀតណាមឲ្យដឹងថា ប្រទេសនេះ មានបំណុលសាធារណៈប្រមាណជាង ១៣៦ ពាន់លានដុល្លារអាមេរិក។
ឆ្នាំ ២០១៨នេះ ពលរដ្ឋវៀតណាមម្នាក់ៗ នឹងមានជាប់បំណុលសាធារណៈ ១.៥០០ ដុល្លារអាមេរិក
ដោយ

ទំហំ​បំណុល​សាធារណៈ​របស់វៀតណាម​ដែលបាន​កត់ត្រា​ជាក់លាក់​នៅពេលនេះ ត្រូវបាន​គេដឹងថា កំពុង​ស្ថិត​នៅ​កម្រិតមួយ​ខ្ពស់ណាស់ ដែល​បាន​គំរាម​កំហែង​ដល់លទ្ធភាពបង្វិលសង  និងកំពុង​តម្រូវឲ្យ​វៀតណាម ត្រូវការ​ខ្ចី​បំណុល​បន្ថែមទៀត ដើម្បី​ធ្វើឲ្យប្រសើរឡើង​នូវសម្ពាធ​ទូទាត់សង​បំណុល​ដែលកំពុង​កើនឡើងនេះ។

សារព័ត៌មាន ក្នុងស្រុកវៀតណាម Vietnam Express បាន​គូសបញ្ជាក់ថា ខណៈដែល​ប្រទេស​វៀតណាម ត្រូវការ​ខ្ចី​បំណុល​បន្ថែម ប្រមាណ ៣០ ពាន់​លាន​ដុល្លារអាមេរិក ដើម្បី​សម្រួល​បញ្ហាដោះ​បំណុល​ក្នុងរយៈពេល​៣ឆ្នាំ គេសង្កេតឃើញថា កម្រិត​សម្ពាធ​នៃការ​សង​ត្រឡប់ ក៏កើនឡើង​កាន់តែខ្លាំងដែរ។

តាមរបាយការណ៍ពី ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ វៀតណាម បាន​បញ្ជាក់ឲ្យដឹងថា បំណុល​សាធារណៈ​របស់ប្រទេស​នេះ ត្រូវបានប៉ាន់​ប្រមាណថា មាន ជាង​៥៨% នៃ ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ដែលមាន ទំហំទឹកប្រាក់ ១៣៦,៧៥ ពាន់​លាន​ដុល្លារអាមេរិក មានទាបបំផុត​តាំងពីឆ្នាំ​២០១៥ មកម្លេះ។ បើតាម​រដ្ឋាភិបាល​វៀតណាម កម្រិតបំណុល​ប៉ុណ្ណេះ នៅតែមាន​ក្រោម​៦៣,៩% នៃគោលដៅ ដែលបាន​កំណត់។ 

ទោះយ៉ាងណា ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ធ្លាប់​បាន​គូសបញ្ជាក់ថា វៀតណាម​គួរតែ​មិនត្រូវ​ធ្លាក់​ចូលទៅ​ក្នុង​បំណុល​ថែមទៀតនោះទេ ខណៈដែល​សម្ពាធទូទាត់​សងបំណុល​កាន់តែមាន​ការកើនឡើង។

ប្រភព​ព័ត៌មាន​ឲ្យដឹងទៀតថា នៅឆ្នាំ ២០១៩ បំណុល​ដែលខ្ចី​នៅក្នុងស្រុក​របស់​រដ្ឋាភិបាលវៀតណាម (Government’s Internal Debt) មាន ៩,៣%។ នៅចន្លោះ​ឆ្នាំ ២០១៩ និងឆ្នាំ ២០២១ តួរលេខបំណុល​នេះ មាន​៣២,៧%។ 

លោក Hoang Quang Ham សមាជិក​ប្រតិភូខេត្ត Phu Tho បានប្រាប់​រដ្ឋសភាជាតិ វៀតណាម​នាពេល​ថ្មីៗនេះ ថា ដើម្បីអាច​ទូទាត់សង​បំណុល​បានគ្រប់ចំនួន ក្នុងឆ្នាំ ២០១៩ ២០២១ វៀតណាម ត្រូវការ​ខ្ចី ៣០ ពាន់លាន​ដុល្លារទៀត ហើយនៅគ្រានោះ វៀតណាម ត្រូវ​ខ្ចី​ប្រហែល ៨៥៨ លាន ទៅ ១,៧២ ពាន់លាន​ដុល្លារ ក្នុងមួយខែ។

បំណុលសាធារណៈ​នេះ គឺរួមបញ្ចូល​បំណុល​របស់​រដ្ឋាភិបាល​កណ្ដាល រដ្ឋាភិបាល​ខេត្ត និងក្រុង ព្រមទាំង​ប្រាក់ធានា​របស់រដ្ឋាភិបាល​ជាដើម។ បំណុលក្នុងស្រុក​របស់រដ្ឋាភិបាល គឺជាបំណុល​ដែលជំពាក់​ម្ចាស់បំណុល​នៅក្នុងប្រទេស។ នៅវៀតណាម បំណុល​ក្នុងស្រុកនេះ គឺបានមកពីការ​លក់​បណ្ណបំណុល។ 

ត្រូវបាន​ស្រង់សម្ដី ដោយសារព័ត៌មាន​ក្នុងស្រុកវៀតណាម លោក Dinh Toan ប្រតិភូខេត្ត Hung Yen បាន​លើកឡើងថា ស្ថានភាព​បំណុល​សាធារណៈ​របស់វៀតណាម បាន​មានភាពប្រសើរឡើង ប៉ុន្ដែ វានៅតែ​មាន​កម្រិត​ខ្ពស់ ហើយ​វៀតណាម​​មិនអាច​នៅស្ងៀមបានទេ នៅពេលដែល ប្រភពចំណូល​មិនមាន​និរន្តរភាព។

លោក Toan បាន​ចង្អុល​បង្ហាញថា នៅប៉ុន្មានឆ្នាំមកនេះ កញ្ចប់​ថវិកាចំណូល​រដ្ឋ មានការកើនឡើង​ហួស​ការព្យាករ ប៉ុន្ដែ ចំណូលទាំងនោះ គឺ​មួយភាគធំ បានមកពី ប្រភព​ដីធ្លី និងធនធានធម្មជាតិ ហើយនេះ គឺជា​ប្រភព​ចំណូល​តែមួយ ដែលមិនមាន​និរន្តរភាព និងមិនស្ថិតស្ថិរ​យូរអង្វែងឡើយ ព្រោះ​ថា ធនធាន​ទាំងនោះ​មានកំណត់។ 

លោកបន្តថា ការពិត ចំណូល​ដែលមកពី​ផលិតកម្ម និង​សកម្មភាព​អាជីវកម្ម គឺមិនបាន​ត្រូវ​តាម​ការព្យាករទេ។ មានន័យថា សហគ្រាស គឺនៅតែ​បន្ត​ប្រឈម​នឹង​ការលំបាកច្រើន ដែលវា​បានធ្វើឲ្យ​វៀតណាម​មិនអាច​បង្កើតបាន​នូវមូលដ្ឋាន​ចំណូល​ថវិការដ្ឋ​រឹងមាំបាន។ វៀតណាម ត្រូវការ​អភិវឌ្ឍ​បរិយាកាស​អាជីវកម្ម​ឲ្យបាន​ប្រសើរជាង​មុន​បន្ថែមទៀត។

អ្នកជំនាញ​បាន​លើកឡើងដែរថា សហគ្រាស​ធុនតូច និងមធ្យម​ ត្រូវបានដឹងថា មាន​៩៨,៣% នៃ​ក្រុមហ៊ុន​ដែលបាន​ចុះបញ្ជី​សរុប ប៉ុន្ដែ មានតែ​៤០% នៃសហគ្រាសទាំងនោះ ដែលអាច​រក​ប្រាក់​ចំណេញបាន។ នេះ សរបញ្ជាក់ឲ្យឃើញថា សមត្ថភាព​ផលិតកម្ម និងប្រសិទ្ធភាព​នៃការគ្រប់គ្រង សហគ្រាស​ក្នុងស្រុក​របស់វៀតណាម គឺនៅតែមាន​កម្រិតទាប​នៅឡើយ៕ 

None



អត្ថបទបន្ទាប់


ក្រុងប៉េកាំង​ចេញ​ការព្រមាន​ផ្លូវការដល់និស្សិតចិន​ដែល​ចង់​ទៅរៀននៅអាមេរិក

ខណៈ​ភាពតានតឹង​រវាង​មហាអំណាច​ធំបំផុត​ទាំងពីរ​របស់​ពិភព​លោក គឺ​អាមេរិក និង​ចិន ហាក់​គ្មាន​សញ្ញា​ថមថយ​ចុះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​…

ផ្សារទំនើប សុវណ្ណា នឹងត្រូវផ្អាកដំណើរការ​បណ្ដោះ​អាសន្ន​​ឆាប់ៗនេះ ដើម្បីកែលម្អ!

ផ្សារទំនើបសុវណ្ណា អាចរាប់ចាត់ទុកថា ជាផ្សារទំនើបមួយដំបូងគេនៅកម្ពុជា ដែលបានបង្កើតឡើងប្រមាណ ១០ ឆ្នាំមកហើយ ហើយវាក៏ធ្លាប់ជាផ្សារទំនើបមួយ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ