ថាមពលធ្យូងថ្ម

វៀតណាម កំពុងរកវិធី ដើម្បីបង្កើនការនាំចូលធ្យូងថ្មពីឡាវ ឱ្យបាន២០លានតោនក្នុង១ឆ្នាំៗ


ប្រទេសវៀតណាមនៅពេលនេះកំពុងស្វះស្វែងរកវិធីដោះស្រាយការលំបាក និងបញ្ហាប្រឈមនានា ដើម្បីសម្រេចផែនការបង្កើនការនាំចូលរ៉ែធ្យូងថ្មពីប្រទេសឡាវ ឱ្យបានរហូតដល់ទៅ២០លានតោនក្នុងមួយឆ្នាំៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
ថាមពលធ្យូងថ្ម
ដោយ

ដើម្បីបង្កើនការនាំចូលធ្យូងថ្មពីប្រទេសឡាវ បណ្ដាសាជីវកម្ម និងក្រុមហ៊ុនវៀតណាម ចាំបាច់ត្រូវចរចាជាមួយបណ្ដាដៃគូឡាវ ហើយស្នើឱ្យភាគីឡាវ ដោះស្រាយជាបន្ទាន់នូវឧបសគ្គនានា ដែលកំពុងកើតមាននៅក្នុងសកម្មភាព​នាំចូលនេះ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ង្វៀន ហុង ឌាន (Nguyen Hong Dien) បានលើកសំណើទាំងនេះនៅក្នុងសន្និសីទមួយស្តីពីការជំរុញកិច្ចសហប្រតិបត្តិការលើការទិញធ្យូងថ្មជាមួយប្រទេសឡាវ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ កាលពីសប្តាហ៍មុន។

លោក ទ្រុញ ឌុក ឌុយ (Trunh Duc Duy) អនុប្រធាននាយកដ្ឋានប្រេងឥន្ធនៈ និងធ្យូងថ្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ការអនុវត្តអនុស្សារណៈនៃយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែធ្យូងថ្មដែលបានចុះហត្ថលេខារវាងភាគីវៀតណាម និងភាគី​ឡាវ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៣ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជំរុញលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកផ្គត់ផ្គង់ធ្យូងថ្មផ្ដល់អាទិភាពលើការទិញធ្យូងថ្មឡាវ សម្រាប់ការផលិតអគ្គិសនី។

យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ វៀតណាមបាននាំចូលធ្យូងថ្មពីប្រទេសឡាវ ប្រមាណ២,២លានតោន ក្នុងទំហំទឹកប្រាក់ប្រមាណ១៥៩លានដុល្លារអាម៉េរិក។ ទិន្នន័យផ្លូវការបង្ហាញថា ការនាំចូលធ្យូងថ្មពីប្រទេសឡាវ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ នេះមានប្រមាណជិត១,២លានតោន ក្នុងទំហំទឹកប្រាក់ជិត៧៦លានដុល្លារអាម៉េរិក។

ទោះជាយ៉ាងណាលោក ទ្រុញ ឌុក ឌុយ (Trunh Duc Duy) អនុប្រធាននាយកដ្ឋានប្រេងឥន្ធនៈ និងធ្យូងថ្មនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា នៅមានការលំបាកនិងបញ្ហាប្រឈមជាច្រើនដែលវៀតណាម ត្រូវយកចិត្តទុកដាក់ដោះស្រាយដើម្បីសម្រេចផែនការបង្កើនការនាំចូលធ្យូងថ្មពីប្រទេសឡាវឱ្យបានរហូតដល់ទៅ២០លានតោនក្នុងមួយឆ្នាំៗ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មសម្រេចបានលើសផែនការ នៅឆមាសទី១ឆ្នាំនេះ?

ថ្នាក់ដឹកនាំគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្ម នៅកម្ពុជា ហាក់បង្ហាញសញ្ញាវិជ្ជ…

តើក្រុមមហាសេដ្ឋីរបស់ចិន ចាត់ចែងទុកដាក់ទ្រព្យសម្បត្តិរបស់ខ្លួននៅទីណាខ្លះ ក្រោយសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះ?

ស្របពេលមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកកំពុងបាត់បង់សន្ទុះកំណើនសេដ្ឋកិច្ច ក្រោយជួបវិបត្តិធ្ងន់ធ្ងរផ្ទួនៗ ជាពិសេសវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ