ការចិញ្ចឹមជ្រូកនៅវៀតណាម

វៀតណាមនឹងនាំចូលជ្រូកពូជ ២ម៉ឺនក្បាលពីប្រទេសថៃ នៅឆ្នាំនេះ


វៀតណាមនឹងនាំចូលសត្វជ្រូកពូជពីប្រទេសថៃ ២ម៉ឺនក្បាល នៅក្នុងឆ្នាំននេះ ខណៈដែលប្រទេសវៀតណាម កំពុងព្យាយាមស្ដារការចិញ្ចឹមជ្រូករបស់ខ្លួនឡើងវិញ បន្ទាប់ពីរងគ្រោះយ៉ាងដំណំពីការផ្ទុះឡើងនៃជំងឺប៉ះជ្រូកអាហ្វ្រិកកាលពីពេលកន្លង។ នេះបើតាមការរាយការណ៍ពីបណ្ដាញពត៌មានរដ្ឋរបស់វៀតណាម។
វៀតណាមនឹងនាំចូលជ្រូកពូជ ២ម៉ឺនក្បាលពីប្រទេសថៃ នៅឆ្នាំនេះ (រូបភាព៖https://www.nationthailand.com)
ដោយ

ត្រូវបាន​រកឃើញ​ដំបូង​កាលពីខែ​កុម្ភៈ ឆ្នាំ២០១៩ ជំងឺ​ប៉ះជ្រូកអាហ្វ្រិក បានបង្ខំ​ឲ្យជ្រូក​ប្រមាណ ៦លាន​ក្បាល ឬស្មើនឹង​២០% នៃ​ការសត្វជ្រូក​ចិញ្ចឹម​ក្នុងស្រុក​សរុប ហើយបញ្ហានេះ វា​បាន​ធ្វើ​សាច់ជ្រូក​ឡើងថ្លៃ និងធ្វើឲ្យមាន​សម្ពាធ​​អតិផរណាផងដែរ។

បើទោះបីជា​ជំងឺ​ប៉ះជ្រូកអាហ្វ្រិក មិនធ្វើឲ្យប៉ះពាល់​ដល់​ជីវិត​មនុស្ស ប៉ុន្ដែ វាបាន​សម្លាប់​ជីវិត​សត្វជ្រូក​ជាច្រើន ហើយវាគ្មានថ្នាំវ៉ាក់សាំងនោះឡើយ។

ការនាំចូលសត្វជ្រូក​ពូជ​​លើកដំបូង ២៥០ ក្បាល ត្រូវបាន​នាំចូល​រួចហើយពីប្រទេសថៃ ទៅកាន់វៀតណាម ហើយ​ជ្រូកទាំងនោះ ត្រូវបាន​គេ​រំពឹងថា នឹង​ចាប់ផ្ដើម​បង្កើត​កូនបាន​នៅចុងឆ្នាំនេះ។ នេះបើតាម​ការ​អះអាង​របស់​លោក Phung Duc Tien អនុ​រដ្ឋមន្ត្រីកសិកម្មវៀតណាម តាមរយៈ​ទីភ្នាក់ងារ​​ព័ត៌មានវៀតណាម។​

ប្រភពព័ត៌មាន​ឲ្យដឹងទៀតថា តម្លៃ​ជ្រូកនាំចូល​មានចាប់ពី​ជាង ៥៥៨ ដុល្លារអាមេរិក ទៅជាង ៦៤៣ ដុល្លារ ក្នុងមួយក្បាល។

លោក Tien បន្ថែមថា ក្រុមហ៊ុនក្នុងស្រុកបាន​ស្វែងរក​ការអនុញ្ញាត​ឲ្យនាំចូលជ្រូក​ពូជ​សរុប​ចំនួន ១១ម៉ឺនក្បាល នៅឆ្នាំនេះ។

រដ្ឋាភិបាលវៀតណាម​បានបញ្ជាក់​នៅក្នុងខែ​មីនាថា អតិផរណា​ក្នុង​ប្រទេស​វៀតណាម​អាច​មាន​ដល់ ៤,២២% នៅឆ្នាំនេះ ប្រសិនបើ​តម្លៃសាច់ជ្រូក​អាចនឹង​កាត់បន្ថយ​នៅក្នុងប្រទេស ខណៈដែល​វៀតណាម​មាន​តម្រូវការ​សាច់ជ្រូក​ប្រមាណ​ ៣ភាគ៤ នៃបរិមាណ​តម្រូវការ​ប្រើប្រាស់សាច់​សរុប៕​​

None



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ខណ្ឌ៣ ក្នុងរាជធានីភ្នំពេញ នៅតែសកម្មចំពោះការទិញលក់អចលនវត្ថុ ក្នុងអំឡុងពេលវិបត្តិកូវីដ១៩

បើទោះបីជា ស្ថិតនៅក្នុងស្ថានភាពវិបត្តិកូវីដ១៩ក៏ដោយ ការទិញលក់អចលនវត្ថុនៅក្នុងរាជធានីភ្នំពេញ ជាពិសសនៅក្នុងខណ្ឌចំនួន០៣រួមមាន ខណ្ឌពោធិ៍សែន…

អង្ករក្រអូបជិត ៣០ម៉ឺនតោន ត្រូវបានកម្ពុជានាំចេញ នៅ៤ខែឆ្នាំ២០២០នេះ

ការនាំចេញអង្កររយៈពេល៤ខែដើមឆ្នាំ២០២០នេះ សរុបមានប្រមាណជា៣០ម៉ឺនតោន ដោយក្នុងនោះ អង្ករក្រអូបមានប្រមាណជា២៥ម៉ឺនតោន អង្ករសជាង៥ម៉ឺនតោន គិតជាទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ