ពាណិជ្ជកម្មវៀតណាម

វៀតណាមគ្រោងអនុវត្តពន្ធ ៣៤% ប្រឆាំងនឹងការលក់បង្ខូចថ្លៃស្ករសដែលមានប្រភពដើមមកពីថៃ


ប្រទេសវៀតណាម បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ខ្លួនគ្រោងនឹងអនុវត្តពន្ធគយ ប្រឆាំងនឹងការលក់បង្ខូចថ្លៃស្ករស ដែលមានប្រភពដើមពីប្រទេសថៃ ដោយបានអះអាងថា ការនាំចូលស្ករសទាំងនោះ កំពុងធ្វើឲ្យឧស្សាហកម្មផលិតស្ករស ក្នុងស្រុករបស់វៀតណាម ធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើយោងតាមការចុះផ្សាយពី Reuters។
រូបតំណាង (រូបភាព៖ អីុនធឺណែត)
ដោយ

ក្រសួង​ឧស្សាហកម្ម​ និងពាណិជ្ជកម្ម​វៀតណាម បាន​និយាយ​ថា អត្រាពន្ធគយជិត ៣៤% នឹង​ត្រូវ​ដាក់​លើ​ទំនិញ​ស្ករស​របស់ថៃ ប៉ុន្ដែ ការដាក់នៅពេលណា នឹង​ចូលជាធរមាន​នៅពេលណានោះ មិនទាន់​ត្រូវ​បាន​បញ្ជាក់​នៅឡើយទេ។ ប្រទេសវៀតណាម បាន​ដកចេញ​​នូវពន្ធ​នាំចូល​លើ​ស្ករស​​ពីប្រទេស​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​នៅក្នុង​ឆ្នាំ២០២០ ដោយ​គោរព​ទៅតាម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​អាស៊ាន។ ទោះយ៉ាងណា បទប្បញ្ញត្តិក៏អនុញ្ញាត​ឲ្យ​បណ្ដាប្រទេស​អាស៊ាន​ដាក់​ពន្ធ​នាំចូល​ផងដែរ ដើម្បី​ការពារ​សិទ្ធិ និងផល​ប្រយោជន៍​សម្រាប់​ឧស្សាហកម្ម​ទំនិញ​ក្នុងស្រុក​ ប្រឆាំងនឹងការប្រកួតប្រជែង​មិនត្រឹមត្រូវ។

តាមការសើបអង្កេត​របស់​រដ្ឋាភិបាល​វៀតណាម បាន​រកឃើញថា ស្ករស​ ដែលមានការឧបត្ថម្ភធន និងការលក់បង្ខូចថ្លៃ​​​ពីប្រទេស​ថៃ ដែលបាន​នាំចូល​​មកលក់​​នៅ​វៀតណាម បានកើនឡើងដល់ ១លាន​៣សែនតោន នៅឆ្នាំ២០២០ ដោយបាន​កើន​ដល់ទៅ​​ជាង ៣៣០% ធៀបនឹងឆ្នាំ២០១៩។

រដ្ឋាភិបាលវៀតណាម​ បាន​លើកឡើង​ទៀតថា ដោយសារតែ​បញ្ហា​នេះ បានធ្វើឲ្យ​រោងចក្រ​​ផលិត​ស្ក​រស​​ក្នុងស្រុក​​របស់ខ្លួនជាបន្តបន្ទាប់​បាន​បិទទ្វារ និងបាន​ប៉ះពាល់​ការងារបុគ្គលិក​​ដល់ទៅ ៣ពាន់​៣រយនាក់ ព្រមទាំងបាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​គ្រួសារ​កសិករ​ជាង​ ៩ម៉ឺនគ្រួសារផងដែរ៕ 

None



អត្ថបទបន្ទាប់


វៀតណាមរកចំណូលពន្ធ ពីក្រុមហ៊ុន Google, Youtube, Facebook ជិត៥០លានដុល្លារ នៅឆ្នាំ២០២០

ប្រទេសវៀតណាម ចំណូលពន្ធពន្ធបានពីការផ្សព្វផ្សាយពាណិជ្ជកម្មតានអនឡាញ តាមរយៈក្រុមហ៊ុន Google, Youtube និង Facebook បានដល់ទៅប្រមាណ ៥០លានដុល្ល…

ទីផ្សារមូលបត្រញ៉ូយក បានព្រមានថានឹងចាកចេញពីទីក្រុងញ៉ូយកបើសិនជារដ្ឋយកពន្ធលើការជួញដូរភាគហ៊ុន

ប្រធានផ្សារមូលបត្រញ៉ូយក ឬហៅថា New York Stock Exchange បានពន្លយពាក្យសម្ដី នាពេលថ្មីៗនេះថា ក្រុមហ៊ុនផ្សារមូលបត្រញ៉ូយ៉កនេះ អាចនឹងចាកចេញពី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ