កំណើនការងារនៅអាមេរិកកើនឡើងគំហុកនៅក្នុងខែមីនា
សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងគំហុកនៅក្នុងខែមីនាកន្លងទៅនេះ ដែលជាការកើនឡើងខ្ពស់បំផុតតាំងពីសីហាឆ្នាំមុនមក នៅពេលដែលកំណើនសេដ្ឋកិច្ចរបស់អាមេ…
ការឈានទៅបោះបង់ផលិតកម្មទូរស័ព្ទស្មាតហ្វូនរបស់ LG គឺនៅក្រោយពេលដែលនេះបានបាត់បង់ប្រាក់ចំណូលជាច្រើនពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥មកម្ល៉េះ។
ប្រភពពីខាងក្រុមហ៊ុន LG នៅកូរ៉េខាងត្បូងបានបង្ហើបថា ក្រុមហ៊ុននឹងធ្វើការប្រកាសជាផ្លូវការពីផែនការរបស់ខ្លួន នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៅថ្ងៃទី៥ ខែមេសា ពោលគឺនៅក្នុងថ្ងៃនេះ ផ្ទាល់តែម្តង។
សូមរំឭកថា ក្នុងពេលកន្លងមក ពោលគឺចាប់ពីខែមករាឆ្នាំនេះ ធ្លាប់មានពាក្យលេចព័ត៌មានមកថា ក្រុមហ៊ុន LG ចង់ផ្លាស់ប្តូរកម្មករនិយោជិតរបស់ខ្លួនពីផលិតកម្មស្មាតហ្វូន ទៅផលិតឧបករណ៍អេឡិចត្រូនិចផ្សេងៗវិញ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយពីក្រុមហ៊ុនទេ។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះក្រុមហ៊ុន LG ត្រូវបានគេរាយការណ៍ថា នៅឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុននេះ មានបំណងងាកមកផ្តោតខ្លាំងលើការផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla និងក្រុមហ៊ុននានាដែលជាអ្នកផលិតរថយន្តអគ្គិសនីវិញ ដោយ LGកំពុងពិចារណាទីតាំងផលិតដែលមានសក្តានុពល នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប៕