ការស៊ើបអង្កេតជុំវិញ ករណីឆបោក

នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញ ករណីឆបោកការនាំចេញគ្រាប់ស្វាយចន្ទីវៀតណាមទៅអឺរ៉ុប


នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានស្នើឱ្យរដ្ឋមន្ត្រីពាក់ព័ន្ធ និង អគ្គទេសាភិបាលធនាគារកណ្តាល សម្របសម្រួលជាមួយសមាគមស្វាយចន្ទីវៀតណាម និងទីភ្នាក់ងារពាក់ព័ន្ធផ្សេងទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន ទាក់ទងនឹងករណីសង្ស័យថា មានការឆបោក លើការនាំចេញគ្រាប់ស្វាយចន្ទីរបស់វៀតណាមទៅអឺរ៉ុប។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Vietnam Plus។
នាយករដ្ឋមន្ត្រីវៀតណាមបញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញ ករណីឆបោកការនាំចេញគ្រាប់ស្វាយចន្ទីវៀតណាមទៅអឺរ៉ុប

ក្រុមហ៊ុននាំចេញ​គ្រាប់ស្វាយចន្ទី​វៀតណាម បាន​អះអាង​ថា ពួក​គេ​អាច​នឹង​ត្រូវ​បាន​គេ​បោកប្រាស់ ខណៈ​ដែល​ពួក​គេ​បាន​ចុះ​កិច្ចសន្យា​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ទៅ​ប្រទេស​អ៊ី​តា​លី​តាម​រយៈ​ក្រុមហ៊ុន​ឈ្មួញកណ្តាល​មួយ ដែល​មានឈ្មោះ​ថា Kim Hanh Viet One Member Co   ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហូ​ជី​មិ​ញ ដើម្បី​នាំ​ចេញ​គ្រាប់ស្វាយចន្ទី​ទៅ​កាន់​ប្រទេស​អ៊ី​តា​លី​។ ប៉ុន្ដែ មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បញ្ជា​ទិញ​នៅ​ក្រៅប្រទេស​ទាំងនោះ នៅ​មិន​ទាន់​មានការ​ទូទាត់​ប្រាក់​មក​ឲ្យ​ក្រុមហ៊ុននាំចេញ​របស់​វៀតណាម​នៅឡើយ​ទេ​។ 

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ក៏​បាន​បញ្ជា​ឲ្យ​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី ចុះ​តាមដាន​ស្វែងរក​ការ​ពិត​ទាក់ទង​នឹង​បញ្ហា​នេះ ដោយ​ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​នឹង​ធ្វើ​ឡើង​នៅ​កំពង់​ផែ Genova និង Napoli នៃ​ប្រទេស​អ៊ី​តា​លី ដែល​គ្រាប់ស្វាយចន្ទី​វៀតណាម​បាន​ដឹក​ជញ្ជូន​ទៅ​ដល់ទី​នោះ​រួចរាល់​ហើយ​។ កា​រិ​យាយ​ល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​អ៊ី​តា​លី ក៏​នឹង​ពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​កំពង់​ផែ និង​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទីនោះ ព្រមទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​ធនាគារ​ពាក់ព័ន្ធ​ផង​ដែរ​។ ស្រប​ពេល​ជាមួយ​គ្នា​នោះ អាជ្ញាធរ​វៀតណាម បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្អាក​ការ​បញ្ចេញ​ទំនិញ​គ្រាប់ស្វាយចន្ទី​ដែល​បាន​ដឹក​ដល់​កំពង់​ផែ​នោះ​ជា​បណ្ដោះអាសន្ន​សិន រហូត​ដល់​ករណី​នេះ​ត្រូវ​បាន​ដោះស្រាយ​។

សូម​ជម្រាប​ថា វៀតណាម​ក៏​បាន​ស្នើរ​សុំ​ជំនួយ​ពី​ស្ថានទូត​អ៊ី​តា​លី​ប្រចាំ​នៅ​វៀតណាម ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​អ៊ី​តា​លី ដើម្បី​ដោះស្រាយ​ករណី​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​អ្នក​នាំ​ចេញ​វៀតណាម និង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​អ៊ី​តា​លី​៕ 

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានមានសុទិដ្ឋិនិយម ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់

ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន (AEM) មានផែនការចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ (FTAs) និងពន្លឿនការអនុវត្តកិច្…

UN ថាយោធាភូមា មានជាប់ទាក់ទងនឹងការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អង្គការសហប្រជាជាតិបានចេញរបាយការណ៍ចុងក្រោយមួយកាលពីថ្ងៃអង្គារទី១៥មីនា ដោយបានបញ្ជាក់ថា ការប្រព្រឹត្តដោយកងទ័ពភូមា ទៅលើប្រជាពលរដ្ឋស្លូតត្រង់ដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ