ប្រទេសវៀតណាម

វៀតណាមបង្កើតបានពូជពោតផ្អែមមួយប្រភេទ ដែលអាចទទួលទានឆៅបាន


ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាមមួយក្រុម បានស្រាវជ្រាវ និងបង្កាត់បានពូជពោតផ្អែមមួយប្រភេទ ដែលគេអាចទទួលឆៅបាន ដោយមិនចាំបាច់ចម្អិន ឬកែច្នៃនោះឡើយ។ អ្នកជំនាញជឿជាក់ថា ការដាំដុះពោតដែលអាចទទួលទានឆៅបាន គឺនឹងអាចមានការពេញនិយមដាំដុះនៅទូទាំងពិភពលោក។ នេះបើយោងតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
វៀតណាមបង្កើតបានពូជពោតផ្អែមមួយប្រភេទ ដែលអាចទទួលទានឆៅបាន
ដោយ

លោក ង្វៀន វ៉ាន់ហា (Nguyen Van Ha) អ្នកជំនាញមកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍរុក្ខជាតិ នៃសាកលវិទ្យាល័យកសិកម្មជាតិវៀតណាម បានលើកឡើងថា ពូជពោត SSW18 ដែលត្រូវបានបង្កាត់ឡើងនេះ មានបរិមាណទឹកខ្ពស់ និងជាតិសម្សៅទាប។

លោកបន្ថែមថា នៅពេលទទួលទានពោតនេះឆៅ ដោយមិនចាំបាច់ចម្អិន គឺវាមានរសជាតិស្រដៀងនឹងទទួលទានផ្លែឈើទុំដែរ។

បើគេប្រៀបធៀបពោតប្រភេទថ្មីនេះ ជាមួយនឹងពោតធម្មតា ឃើញថា កម្រិតជាតិផ្អែមរបស់វា គឺមានខ្ពស់ជាងពោតធម្មតា។ ប៉ុន្ដែ ទោះបីជា វាមានផ្ទុកជាតិស្ករខ្ពស់ក្ដី វាក៏មិនបង្កផលប៉ះពាល់ដល់ខុសភាពនោះដែរ ពោលគឺអ្នកកើតជំងឺទឹកនោមផ្អែម ឬអ្នកសម្រកទម្ងន់ក៏អាចទទួលទានបានធម្មតា។ នេះបើតាមការអះអាងរបស់លោក ង្វៀន វ៉ាន់ហា (Nguyen Van Ha) ។

អ្នកជំនាញកសិកម្មរូបនេះបញ្ជាក់បន្ថែមថា «ពូជពោតថ្មីនេះត្រូវបានបង្កើតឡើងតាមរយៈការបង្កាត់ពូជ និងមិនមានការប្រែប្រួលហ្សែន។ ដោយសារតែបរិមាណម្សៅទាបរបស់វា ពោតប្រភេទនេះ អាចបរិភោគបានដោយមិនចាំបាច់ចម្អិន និងគ្មានរសជាតិ "ឆៅ"»។

ក្រុមអ្នកវិទ្យាសាស្ត្រវៀតណាម បានចំណាយពេល៧ ទៅ៨ឆ្នាំ ដើម្បីស្រាវជ្រាវបង្កាត់ពូជពោតនេះឡើង ហើយបច្ចុប្បន្នក្រុមអ្នកជំនាញកំពុងធ្វើការងារបន្ថែម ដើម្បីជំរុញឲ្យមានការដាក់លក់ពូជពោតនេះ ជាលក្ខណៈពាណិជ្ជកម្មក្នុងពេលឆាប់ៗខាងមុខ។

តាមការដកពិសោធន៍កន្លងមក បង្ហាញថា ពូជពោតថ្មីនេះ អាចលូតលាស់បានល្អនៅតំបន់ដែលមានអាកាសធាតុត្រជាក់។ វាត្រូវការពេល ៧០ ទៅ៨០ថ្ងៃ នៃការលូតលាស់មុនពេលពោតអាចប្រមូលផលបាន ហើយសម្រាប់ការដាំដុះ១ហិកតា អាចទទួលទិន្នផលបានប្រហែល ១០ ទៅ ១២ តោន៕




អត្ថបទបន្ទាប់


មន្ត្រីសហភាពអឺរ៉ុបគាំទ្រផែនការកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើប្រទេសចិន

ប្រធានគោលនយោបាយការបរទេសអឺរ៉ុប លោក ចូសេប បូរែល បាននិយាយថា កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីសហភាពអឺរ៉ុបបានគាំទ្រផែនការនៃគោលនយោបាយថ្មី ក្នុងការ…

ក្រុមប្រទេស G7 ប្តេជ្ញាធានាស្ថិរភាពហិរញ្ញវត្ថុ បន្ទាប់ពីការបរាជ័យរបស់ធនាគារធំៗនៅអាមេរិក

ថ្នាក់ដឹកនាំហិរញ្ញវត្ថុនៃក្រុមប្រទេសជឿនលឿនទាំង ៧ (G7) បានប្តេជ្ញាចិត្តកាលពីថ្ងៃសៅរ៍ថា ពួកគេនឹងចាត់វិធានការសមស្របដើម្បីធានាស្ថិរភាពហិរញ្ញវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ