វៀតណាម

ទុនបម្រុងអន្តរជាតិរបស់វៀតណាមនឹងហក់ឡើងដល់ ១០០ពាន់លានដុល្លារត្រឡប់មកវិញនៅដំណាច់ឆ្នាំនេះ


ក្រុមអ្នកវិភាគសេដ្ឋកិច្ចបង្ហាញនូវក្ដីរំពឹងថា ធនាគារកណ្ដាលរបស់វៀតណាមនឹងនាំមកនូវទុនបម្រុងអន្តរជាតិដល់កម្រិត ១០០ពាន់លានដុល្លារត្រឡប់មកវិញនៅឆ្នាំ២០២៣ បន្ទាប់ពីធនាគារនេះ កាលពីប៉ុន្មានខែមុនបានបញ្ចេញលក់ប្រាក់ដុល្លារជាច្រើន ដើម្បីទប់កុំឲ្យតម្លៃលុយដុងធ្លាក់ចុះ។
វៀតណាមនឹងនាំមកនូវទុនបម្រុងអន្តរជាតិដល់កម្រិត ១០០ពាន់លានដុល្លារត្រឡប់មកវិញនៅឆ្នាំ២០២៣
ដោយ

តាំងពីពាក់កណ្ដាលខែធ្នូកន្លងទៅ មកទល់ពេលនេះ ធនាគារកណ្ដាលវៀតណាម ក៏បានប្រមូលទិញប្រាក់ដុល្លារត្រឡប់មកវិញជាច្រើន គួបផ្សំនឹងការំពឹងទុកថា អតិរេកពាណិជ្ជកម្មវៀតណាមនឹងបន្ដកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ ដែលកត្តាទាំងនេះសុទ្ធសឹងនឹងជួយជំរុញឲ្យទុនបម្រុងអន្តរជាតិរបស់វៀតណាម នឹងកើនឡើងខ្ពស់មកវិញ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។

ក្រុមអ្នកវិភាគនៃក្រុមហ៊ុនហិរញ្ញវត្ថុ VnDirect បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា វៀតណាមនឹងអាចមានទុនបម្រុងអន្តរជាតិកើនដល់ ១០២ពាន់លានដុល្លារ នៅត្រឹមដំណាច់ចុងឆ្នាំ២០២៣ ដែលមានការកើនឡើងពី ៩០ពាន់លានដុល្លារដែលមាននាពេលបច្ចុប្បន្ន។ ទុនបម្រុងអន្តរជាតិដែលរំពឹងនឹងកើនឡើងដល់ជាង ១០០ពាន់លានដុល្លារនេះ នឹងអាចធានាបានការនាំចូលទំនិញ និងសេវាកម្មដល់រយៈពេលជាង ៣ខែ ដែលវាគឺត្រូវទៅនឹងកម្រិតអប្បបរមានៃអនុសាសន៍ណែនាំដោយអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្រុមហ៊ុនវិភាគហិរញ្ញវត្ថុ VnDirect ក៏បានរំពឹងទុកថា អតិរេកពាណិជ្ជកម្មរបស់វៀតណាម នឹងឈានដល់កំណត់ត្រាជាង ១៣ពាន់លានដុល្លារនៅឆ្នាំ២០២៣ ពោលគឺនឹងកើនឡើងលើសឆ្នាំមុន ១ពាន់លានដុល្លារ។

មែនទែនទៅ ប្រាក់ដុល្លារអាមេរិកបានកើនឡើងថ្លៃខ្ពស់ធៀបនឹងប្រាក់ដុងវៀតណាម នៅក្នុងពាក់កណ្ដាលឆ្នាំមុន ដោយកើនខ្ពស់ជាងដល់ទៅប្រហែល ១០% មុននឹងថយចុះមកនៅត្រឹម ៣% នៅក្នុងខែធ្នូឆ្នាំមុន។

នៅគ្រាដែល ប្រាក់ដុល្លារអាមេរិកឡើងថ្លៃខ្ពស់ជាងប្រាក់ដុងនេះ ក៏បង្ខំឲ្យធនាគារកណ្ដាលវៀតណាម ត្រូវលក់ប្រាក់ដុល្លារ ដែលជាទុនបម្រុងអន្តរជាតិរបស់ខ្លួនអស់ប្រហែល ២០% ដោយបានធ្វើឲ្យការធានាបាននូវលទ្ធភាពនាំចូលទំនិញ នៅមានតិចជាង៣ខែប៉ុណ្ណោះ។

ទោះយ៉ាងណា ចាប់តាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២មក ធនាគារកណ្ដាលរបស់វៀតណាម SBV បានចាប់ផ្ដើមប្រមូលទិញប្រាក់ដុល្លារឡើងវិញហើយ ក្រោយពីបានបញ្ចេញលក់អស់រយៈពេល៣ខែ ដើម្បីធានាអត្រាប្ដូរប្រាក់ក្នុងប្រទេស។

តាមការរំពឹងទុក នៅត្រឹមដំណាច់ឆ្នាំនេះ អត្រាប្ដូរប្រាក់នៅវៀតណាម ១ដុល្លារអាមេរិក ស្មើនឹង ២៣ ៤០០ដុង ខណៈតម្លៃបច្ចុប្បន្ន ១ដុល្លារអាមេរិកប្ដូរបាន ២៣ ៦១០ដុង។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ សេដ្ឋកិច្ចវៀតណាម ត្រូវបានមជ្ឈមណ្ឌលវិទ្យាស្ថានសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច ព្យាករថា នឹងសម្រេចបានកំណើនប្រមាណ ៦,៨% បន្ទាប់ពីបានកើនឡើងដល់កំណើនរង្វង់ ៨% នៅឆ្នាំ២០២២ ដោយសារតែការលក់រាយក្នុងស្រុក និងការនាំចេញមានភាពរឹងមាំ។

ដោយឡែក សម្រាប់ស្ថានភាពអតិផរណានៅវៀតណាមវិញ ត្រូវបានធនាគារ Standard Chartered បានប៉ាន់ប្រមាណថា មានក្នុងអត្រា ៣,២% នៅឆ្នាំ២០២២ និងរំពឹងថានឹងមានអត្រាជាមធ្យម ៥,៥% នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤៕




អត្ថបទបន្ទាប់


ចិនវ៉ាដាច់អាល្លឺម៉ង់ឡើងមកលំដាប់ទីពីរជាអ្នកនាំចេញរថយន្តច្រើនជាងគេលើលោក តាមប្រកៀកប្រកិតនឹងប្រទេសជប៉ុន

បានប្រែខ្លួនជាអ្នកនាំចេញរថយន្តធំបំផុតលំដាប់ទីពីរក្នុងពិភពលោកថែមទៀត ដោយបានវ៉ាដាច់ការនាំចេញរបស់ប្រទេសអាល្លឺម៉ង់ ដែលយើងធ្លាប់ស្គាល់ថាជាប្…

ដំណោះស្រាយហានិភ័យចំនួន៤ ត្រូវបានដាក់ចេញក្នុងឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដា្ឋនពន្ធដារ

អគ្គនាយកដ្ឋានពន្ធដា បានរៀបចំសិក្ខាសាលាស្តីពីឯកសារវិភាគហានិភ័យទូទៅសម្រាប់ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ