វៀតណាម-ឥណ្ឌា

ក្រុមហ៊ុន Viettel របស់វៀតណាម នាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅឥណ្ឌា ជាលើកដំបូង


ក្រុមហ៊ុនវៀតណាម Viettel High Tech ហៅកាត់ VHT និងក្រុមហ៊ុនឥណ្ឌា United Telecoms Limited Group បានចុះកិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌា និងកិច្ចសន្យានាំចេញឧបករបច្ចេកវិទ្យាកម្រិតខ្ពស់ពីវៀតណាមទៅកាន់ទីផ្សារឥណ្ឌា។ តាមរយៈកិច្ចព្រមព្រៀងនេះ បានធ្វើឱ្យក្រុមហ៊ុន VHT ក្លាយជាប្រេនវៀតណាមទីមួយ ដែលនាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅកាន់ទីផ្សារឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Vietnam News ។
វៀតណាម នាំចេញឧបករណ៍បច្ចេកវិទ្យាខ្ពស់ទៅឥណ្ឌា ជាលើកដំបូង

ក្រុមហ៊ុន VHT នឹងផ្គត់ផ្គង់ឧបករណ៍ IP Router នៅលើបណ្តាញទូរគមនាគមន៍ របស់ Gwave ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន UTL Group នៅក្នុងទីផ្សារប្រទេសឥណ្ឌា។ ឧបករណ៍នេះ នឹងជួយគាំទ្រល្បឿន ១០០ Gbps ដើម្បីឆ្លើយតបតាមតម្រូវការរបស់បណ្តាញ 5G ដែលគ្រប់គ្រងដោយក្រុមហ៊ុន Viettel ពីការស្រាវជ្រាវ ទៅដល់ការផលិត។

សូមជម្រាបថា ក្រុមហ៊ុនវៀតណាមមួយនេះ គឺជាអង្គភាពទីមួយក្នុងការស្រាវជ្រាវ IP Router ក្នុងប្រទេសវៀតណាម ដើម្បីបំពេញតាមស្តង់ដារ CE (អឺរ៉ុប) និង FCC (អាមេរិក)។ ឧបករណ៍នេះ ក៏ទទួលបានការបញ្ជាក់ទទួលស្គាល់ដោយក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសវៀតណាមផងដែរ។

ក្រុមហ៊ុន UTL Group គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទូរគមនាគមន៍ឈានមុខគេរបស់ឥណ្ឌា ដែលមានសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍនូវបច្ចេកវិទ្យាបញ្ជូន ដែលប្រើក្នុងវិស័យយោធា និងទូរគមនាគមន៍។ ក្រុមហ៊ុននេះ ក៏ជាដៃគូសាកលរបស់អង្គការសហប្រជាជាតិផងដែរក្នុងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានជាមួយវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន២៤។

លោក Raja Mohan Rao Potluri ប្រធានក្រុមហ៊ុន UTL Group បាននិយាយថា ពួកគេបានសម្រេចចិត្តជ្រើសរើសឧបករណ៍ IP Router ដើម្បីប្រើប្រាស់ក្នុងបណ្តាញ Gwave។ កិច្ចព្រមព្រៀងនេះ គឺបង្ហាញអំពីជំនឿចិត្តរបស់ក្រុមហ៊ុនឥណ្ឌានេះ មកលើគុណភាពនៃផលិតផលរបស់ក្រុមហ៊ុនវៀតណាម VHT។ បន្ថែមលើសនេះ បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់ ក្រុមហ៊ុន UTL បានជ្រើសរើស VHT ធ្វើជាដៃគូទីមួយ ដើម្បីបញ្ជូនបណ្តាញ 5G នៅក្នុងប្រទេសឥណ្ឌា សម្រាប់ក្រុមហ៊ុនសេវាទូរសព្ទ BSNL របស់ប្រទេសឥណ្ឌាទៀតផង។

ចំណែកលោក Nguyen Vu Ha អគ្គនាយកក្រុមហ៊ុន Viettel High Tech បាននិយាយថា ជាមួយនឹងប្រជាជនប្រមាណ ១,៤ពាន់លាននាក់ ឥណ្ឌា គឺជាទីផ្សារមួយដែលមានការទាក់ទាញខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឈានមុខ។ គោលដៅរបស់ក្រុមហ៊ុនលោក គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងការស្រាវជ្រាវ អភិវឌ្ឍ និងការផលិតឧបករណ៍ ឬប្រព័ន្ធនៃបណ្តាញ 4G និង 5G ដើម្បីបំពេញតាមស្តង់ដារឥណ្ឌា។




អត្ថបទបន្ទាប់


ចិនបានបង្កើនជំនួយយោធាដល់ប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក ខណៈដែលទ្វីបនេះកំពុងព្រួយបារម្ភពីឥទ្ធិពលរបស់រុស្ស៊ី

ប្រទេសចិនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់ខ្លួនជាមួយបណ្តាប្រទេសនៅទ្វីបអាហ្រ្វិកខណៈដែលសង្រ្គាមនៅប្រទេសអ៊ុយក្រែនបានធ្វើឱ្យទ្វីបនេះម…

EU ពិភាក្សាដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ៊ីរ៉ង់ និងត្រៀមផ្តល់ជំនួយថវិកាយោធាឱ្យអ៊ុយក្រែនបន្ថែមទៀត

ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដោយក្នុងនោះក៏នឹងត្រៀមផ្តល់ជំនួយយោធាជាង ២ ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែនដើម្បីប្រយុទ្ធក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ