វៀតណាម-​ទេសចរណ៍-​ចិន

វៀតណាម៖ ផាក​ពិន័យ​ក្រុមហ៊ុន​ដែល​ជួល​បុគ្គលិក​ចិន​ធ្វើការ​​ខុស​ច្បាប់


ខណៈដែល​មាន​ចិន​មក​ទេសចរណ៍​និង​ធ្វើការ​ច្រើនឡើងៗ នៅ​ប្រទេស​នានា​ក្នុង​តំ​បន់​អាស៊ី​អាគ្នេយ៍ បញ្ហា​ប្រឈម​ខ្លះ​ក៏​កើត​ឡើង ដូចជា ចិន​កាន់តែច្រើន​ចូល​មក​ដណ្ដើម​ការងារ​អ្នក​ក្នុងស្រុក ឬ​បុគ្គលិក​ ឬ​ក្រុមហ៊ុន​ចិន​មិន​សូវ​គោរព​ច្បាប់​ម្ចាស់​ប្រទេស​ ជាដើម​។ល។ តួយ៉ាង នៅវៀតណាម ថ្មីៗ​នេះ ក្រុមហ៊ុន​មួយ​ត្រូ​វបាន​ផាក​ពិន័យ​ដោយសារ​ជួល​បុគ្គលិក​ចិន​ឲ្យ​ធ្វើការ​ដោយ​មិន​គោរពច្បាប់។
ទេសភាព​ឆ្នេរ​សមុទ្រ​ នៅទីក្រុង Nha Trang ប្រទេស​វៀតណាម។ រូបភាព៖ Pixabay
ដោយ

ក្រុមហ៊ុន​មួយ​នៅ​តំបន់​ឆ្នេរ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ត្រូវ​បាន​ផាក​ពិន័យ​ជាប្រាក់ជិត ៤ពាន់ដុល្លារអាមេរិក និង​បិទ​ទ្វារ​ពីរ​ខែ ដោយសារ​ជួល​បុគ្គលិក​ចិន​ឲ្យ​ធ្វើការ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ការងារ​ត្រឹមត្រូវ។ 

យោងតាម​សារព័ត៌មានអនឡាញVN Express ក្រុមហ៊ុន Phong Nguyen Co., Ltd ដែល​គ្រប់គ្រង​ភោជនីយដ្ឋានជាច្រើនកន្លែង​នៅ​ក្នុងទីក្រុង​រមណីយដ្ឋាន Nha Trang ត្រូវបាន​អាជ្ញាធរ​វៀតណាម​ផាក​ពិន័យ ហើយ​ថែមទាំង​ត្រូវ​​បញ្ជា​ឲ្យ​ផ្អាក​ដំណើរការរយៈពេល ២ខែ​ ផងដែរ។

មូលហេតុ គឺ​ក្រុមហ៊ុន​នេះ ជួល​ជនជាតិ​ចិន ៥នាក់ ឲ្យ​ធ្វើការនៅក្នុងភោជនីយដ្ឋានរបស់ខ្លួន​ដែល​បម្រើ​ម្ហូបចិន ប៉ុន្តែ ពីរនាក់ក្នុងចំណោមពួកគេទាំង៥នាក់ ត្រូវគេរក​ឃើញថា មិន​មាន​សៀវភៅ​ការងារទេ។ 

មិនតែប៉ុណ្ណោះ ភោជនីយដ្ឋាន​ក៏លើក​ស្លាក​យីហោ​ដោយ​សរសេរ​អក្សរ​ចិន​ធំជាង​អក្សរ​វៀតណាម ដែល​ផ្ទុយ​នឹង​ច្បាប់​របស់​វៀតណាម។ នៅ​ប្រទេស​វៀតណាម ច្បាប់​មិនអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ហាងទំនិញ និង​ភោជនីយដ្ឋាន​ សរសេរ​អក្សរ​បរទេស​ធំជាង​អក្សរ​ជាតិ នៅ​លើ​ស្លាក​យីហោ ឬ​ស្លាក​ឈ្មោះ​ហាងឡើយ។ 

ទីក្រុង​ Nha Trang នៅក្នុង​ខេត្ត Khan Hoa ជាកន្លែង​ពេញ​និយម​សម្រាប់ទេសចរ​បរទេស ដែលភាគច្រើន គឺ​ជា​ទេសចរ​ចិន។ របាយការណ៍ខេត្ត បង្ហាញថា ចាប់តាំងពីដើម​ឆ្នាំ​​នេះ​មក ជនបរទេសជាង ៣០០នាក់ ភាគច្រើន​ចិន​ ត្រូវបាន​រកឃើញថា ធ្វើការខុស​ច្បាប់​នៅក្នុងទីក្រុង​ Nha Trang នេះ។ 

ក្នុងរយៈពេល ៩ខែ​ឆ្នាំ​នេះ ក្រុង​ Nha Trang ទទួល​ទេសចរ​បរទេស​ ២,១៥លាន​នាក់ ក្នុង​នោះ​ ទេសចរ​ចិន​មានជាង ១លាន ២សែននាក់ ដែល​កើន​ឡើង​ ១៥៧% បើធៀប​នឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំ​ទៅមិញ៕




អត្ថបទបន្ទាប់


ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​រអិល​ធ្លាក់​ចុះ ខណៈ​ការ​ទិញ​លក់​ដី​ធ្លី​នៅ​តែ​មមាញឹក

បើ​ទោះ​បី​ជា​ការ​ចាក់​បញ្ចូល​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅ​ក្នុង​រយៈពេល​បី​ត្រីមាស​ឆ្នាំ​នេះ មាន​ការ​រអិល​ដាំដូង​ចុះ​យ៉ាង​ណា​ក…

មជ្ឈមណ្ឌល​សន្និបាត​​តម្លៃ​១០លាន​ដុល្លារ​របស់​ឧកញ៉ា លី យ៉ុងផាត់ សម្ពោធ​បើក​ថ្ងៃ​ស្អែក (១ វិច្ឆិកា ២០១៨)​នេះ​ហើយ!

មហាសេដ្ឋី​ជំនួញ​ពហុ​វិស័យ អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​វិនិយោគ​លើ​ការ​សាងសង់​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​ដ៏​ទំនើប​បំផុត​មួយ (ឬ​គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ