ពាណិជ្ជកម្មអាមេរិក-វៀតណាម

អាមេរិក និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ តម្លៃជិត ៣ពាន់លានដុល្លារអាមេរិក


សហរដ្ឋអាមេរិក និងវៀតណាម កាលពីថ្ងៃទី ៨ វិច្ឆិកាឆ្នាំ២០១៩ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្ដពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយ ដែលមានតម្លៃជាទឹកប្រាក់ ២,៧ ពាន់លានដុល្លារអាមេរិក ខណៈដែលប្រទេសទាំងពីរនេះ បានព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មដែលកំពុងកើនឡើង។
អាមេរិក និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំ តម្លៃជិត ៣ពាន់លានដុល្លារអាមេរិក (រូបភាព៖ VN Express)
ដោយ

ក្រុមហ៊ុន​ AES Corporation ដែលជាក្រុមហ៊ុន​វិនិយោគ​ក្នុង​វិស័យថាមពល​ដ៏ធំមួយ មានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា ជាមួយនឹង​ក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្ដីពី ការអនុវត្ត​រោងចក្រផលិត​ថាមពលទំហំ ២២០០ មេហ្គាវ៉ាត់ Son My 2 ។

ក្នុងនោះ រោងចក្រ​ផលិត ឧស្ម័នរាវ LNG តម្លៃ​១,៧ពាន់លាន​ដុល្លារអាមេរិក នៅក្នុងភាគកណ្ដាល​នៃខេត្ត Binh Thuan នឹងចាប់ផ្ដើម​ធ្វើប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​ក្នុងឆ្នាំ២០២៤ ខាងមុខតទៅ។

នៅក្នុង​ពិធីចុះហត្ថលេខានោះដែរ ក៏មានការចូលរួម​ពីសំណាក់​លោក​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សៀនហ្វុក និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និងពាណិជ្ជកម្ម​វៀតណាម លោក Tran Tuan Anh រួមជាមួយនឹង​លោក Wilbur Ross លេខាធិការពាណិជ្ជកម្មសហរដ្ឋអាមេរិក និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំប្រទេសវៀតណាម លោក Daniel Kritenbrinkផងដែរ។ 

រោងចក្រ Son My 2 បំពេញ​បន្ថែម​ផែនការ​វិនិយោគ​នៃគម្រោង​វិនិយោគរបស់ AES នៅក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​ឧស្ម័ន​នៅក្នុង​ប្រទេសវៀតណាម ជាមួយនឹង​ការ​ប្រកាសកាលពី​គ្រាមុន គឺស្ថានីយ​នាំចូល​ Son My LNG ដែលមានតម្លៃ ទឹកប្រាក់ ១,៤ ពាន់លាន​ដុល្លារអាមេរិក ហើយ​គម្រោងមុននេះ គឺបានទទួល​ការ​យល់ព្រម​ពីរដ្ឋាភិបាលវៀតណាម​រួចហើយ​កាលពី​ខែសីហា ឆ្នាំនេះ។

លោក Mark Green ប្រធាន​ក្រុមហ៊ុន AES Eurasia បានលើកឡើងថា «ឧស្ម័ន​រាវ LNG នឹងក្លាយជា​កូនសោរ​ដ៏សំខាន់ សម្រាប់​កំណើន​តម្រូវការ​ថាមពល ដោយការផ្ដល់​នូវការ​សម្អាត ជា​ដំណោះស្រាយ​ថាមពលដ៏ជឿជាក់ និង​អាច​ផ្គត់ផ្គង់បាន។ 

អនុស្សារណៈ​នៃការ​យោគយល់គ្នានេះ​ ត្រូវបានគេមើលឃើញថា គឺ​កំពុង​ជំរុញ​ដល់​ការកាត់បន្ថយ​នូវឱនភាព​ពាណិជ្ជកម្ម​របស់អាមេរិក ដែលមាន​ជាមួយនឹង​វៀតណាម។

សហរដ្ឋអាមេរិក មានឱនភាពពាណិជ្ជកម្ម​ជាមួយវៀតណាម ៤០ ពាន់លាន​ដុល្លារ​កាលពីឆ្នាំមុន នេះបើតាម​ទិន្នន័យពី ការិយាល័យស្ថិតិ​អាមេរិក។

«យើង​កំពុង​បាត់បង់​១១០​លាន​ដុល្លារអាមេរិក ក្នុងមួយថ្ងៃ​ជាមួយនឹង​តុល្យភាព​ពាណិជ្ជកម្ម​របស់យើង ជាមួយនឹង​វៀតណាម។ នេះវា មិនមាន​និរន្តរភាព ហើយក៏មិនអាច​នៅស្ងៀម​បានដែរ»។ នេះបើការបញ្ជាក់​របស់លោក Wilbur Ross ។

ក្នុងរយៈពេល ១០ ខែ នៅឆ្នាំនេះ សហរដ្ឋអាមេរិក គឺជា​ទីផ្សារ​នាំចេញដ៏ធំ​បំផុត​របស់​វៀតណាម ជាមួយនឹង​ទំហំនៃការនាំចេញ​សរុប​តម្លៃ ប្រមាណ ៥០ ពាន់លាន​ដុល្លារអាមេរិក កើនឡើង​២៦,៦% ធៀបនឹង​ឆ្នាំមុន នេះបើតាម​របាយការណ៍ពី ការិយាល័យស្ថិតិ​ទូទៅ​របស់វៀតណាម។

នៅរយៈពេល​ដូចគ្នានេះដែរ វៀតណាម​បាន​នាំចូល​តែ ១២ លាន​ដុល្លារអាមេរិក ប៉ុណ្ណោះ សហរដ្ឋអាមេរិក ដែលមាន​ការកើនឡើង​១២,៦% ធៀបនឹង​រយៈពេលដូចគ្នា​កាលពិឆ្នាំមុន៕

None



អត្ថបទបន្ទាប់


អាមេរិក ទទួលស្គាល់សេវាកម្មត្រួតពិនិត្យគុណភាព ត្រីប្រាវៀតណាម ក្រោយចរចាអស់ ៣ឆ្នាំ

នាយកដ្ឋានកសិកម្មអាមេរិក ទើបតែប្រកាសទទួលស្គាល់ជាផ្លូវការ សេវាកម្មត្រួតពិនិត្យគុណភាព ត្រីប្រា របស់ប្រទេសវៀតណាម ក្រោយការចរចាគ្នាអស់រយៈពេលជាង…

តុលាការ​ដោះលែង​លោក កឹម សុខា ពី​ការឃុំ​ក្នុង​ផ្ទះ, អង្គការ​សិទ្ធិ​មនុស្ស​ទាមទារ​ឲ្យមាន​ការ​ដោះលែងថែមទៀត

សាលាដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃ​អាទិត្យ ទី​១០ ខែ​វិច្ឆិកា​នេះ បាន​សម្រេច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​សម្រាប់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ