ក្រុមហ៊ុន Volkswagen

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញ Volkswagen គ្រោងបិទរោងចក្រមួយចំនួននៅអាល្លឺម៉ង់ ខណៈវិបត្តិរថយន្តកាន់តែយ៉ាប់យ៉ឺន


ក្រុមហ៊ុនផលិតរថយន្ត Volkswagen របស់អាល្លឺម៉ង់ គ្រោងបិទរោងចក្រយ៉ាងតិច៣កន្លែងនៅប្រទេសអាល្លឺម៉ង់ កាត់បន្ថយការងាររាប់ពាន់កន្លែង និងកាត់បន្ថយប្រាក់ឈ្នួលសម្រាប់កម្មករអាល្លឺម៉ង់រាប់ម៉ឺននាក់ ខណៈដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់អឺរ៉ុបមួយនេះកំពុងខិតខំទប់ទល់នឹងការខាតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Strait Times។
ក្រុមហ៊ុន Volkswagen
ដោយ

ផែនការរបស់ក្រុមហ៊ុន Volkswagen ដើម្បីជួសជុលម៉ាកយីហោ VW របស់ខ្លួនឡើងវិញនោះ បានបង្ហាញពីការធ្លាក់ចុះមិនធ្លាប់មានពីមុនមក និងបានគូសបញ្ជាក់អំពីវិសាលភាពនៃវិបត្តិដែលក្រុមហ៊ុននេះកំពុងជួបប្រទះ។ បញ្ហាដែលកំពុងកើតឡើងនេះ បានជំរុញក្រុមហ៊ុននេះគ្រោងកាត់បន្ថយប្រាក់ឈ្នួល១០% ដែលអាចប៉ះពាល់ដល់កម្មកររហូតដល់១៤ម៉ឺននាក់។

លោកស្រី ដានីឡា សាវ៉ាឡូ (Daniela Cavallo) ប្រធានក្រុមប្រឹក្សាការងារដ៏មានឥទ្ធិពលរបស់ក្រុមហ៊ុន Volkswagen បានប្រកាសថា ផែនការរបស់ក្រុមហ៊ុនក្នុងការកាត់បន្ថយពលកម្មនៅតាមរោងចក្រផលិតរថយន្តនេះ គឺដើម្បីពង្រឹងភាពរឹងមាំរបស់ខ្លួន ហើយឥឡូវនេះក្រុមហ៊ុនបានបន្តចរចាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយជាមួយកម្មករជុំវិញផែនការនេះ ហើយនៅមិនទាន់សម្រេចច្បាស់លាស់នៅឡើយទេ។

លោកស្រី សាវ៉ាឡូ បានចាត់ទុកស្ថានការណ៍នេះ គឺជាការសម្រេចដ៏លំបាកមួយរបស់ក្រុមហ៊ុន ហើយផែនការរបស់ក្រុមហ៊ុន VW នេះក៏បានគំរាមកំហែងដល់ការងាររាប់ម៉ឺននាក់នៅប្រទេសអាល្លឺម៉ង់ផងដែរ​៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប្រទេសនៅក្នុងតំបន់អាស៊ានកាន់តែច្រើនបានបង្ហាញចេតនាចង់ចូលរួមជាមួយប្លុក BRICS

ប្រទេសនៅក្នុងតំបន់អាស៊ានកាន់តែច្រើន បានបង្ហាញពីបំណងចង់ចូលរួមធ្វើសមាជិករបស់ប្លុកប្រទេសប៊្រីក (BRICS) ដែលមានសមាជិកស្ថាបនិកចំនួន៥ រួមមាន…

កន្លែងផ្តល់ទិដ្ឋាការរួមរបស់ក្រុមហ៊ុន Emirates និងតម្លៃសំបុត្រគួរឲ្យទាក់ទាញធ្វើឱ្យទីក្រុងឌូបៃជាគោលដៅដ៏ល្អសម្រាប់អ្នកដំណើរកម្ពុជា

ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុតរបស់ពិភពលោកបានធ្វើឱ្យការធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ