ករណីឆ្លងកូវីដ១៩ទូទាំងប្រទេស

ករណីឆ្លងមេរោគកូវីដ១៩ថ្មីមាន០៤នាក់សុទ្ធតែជាជនបរទេស សរុបករណីឆ្លងទូទាំងប្រទេសមាន១១៤ករណីហើយ


រកឃើញករណីឆ្លងថ្មី០៤ករណីបន្ថែមទៀត កាលពីថ្ងៃទី០២ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៤នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមានត្រឹមតែ០១នាក់ នាំឲ្យអ្នកជាសះស្បើយសរុបកើនដល់៣៥នាក់ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃទី០៣ ខែមេសានេះ។
ការរកឃើញករណីថ្មី
ដោយ

ចំពោះ​ករណី​ឆ្លង​ថ្មី​ទាំង​០៤​នាក់​នោះ រួម​មាន បុរស​ជាតិ​បារាំង​០១​នាក់ និង​ស្ត្រី​ជនជាតិ​បារាំង​០២​នាក់ នៅ​ខេត្ត​ព្រះ​សីហ​នុ និង​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​​នៅ​ខេត្តកំពង់ចាម​។ ​ចំណែក​ករណី​ជា​សះស្បើយ​០១​នាក់​នោះ​គឺ​ទារក​ប្រុស ដែល​មាន​អាយុ​០៤ ខែ​ជា​កូន​របស់​ជនជាតិ​បារាំង ដែល​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​កាលពី​ពេល​កន្លង​ទៅ​។

​សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១១៤​នាក់​ហើយ  ដែល​ក្នុង​នោះ​មាន​ស្រី​៣២​នាក់ និង​ប្រុស​៨២​នាក់ មាន​អ្នកជា​ស្បើយ​សរុប​ចំនួន ៣៥ នាក់ ស្មើ​ប្រមាណ​ជា ​៣០,៧% ធៀប​ទៅ​នឹង​អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចាប់អនុវត្ត​បំរាម​គោចរ​ទូទាំង​ប្រទេស​ពីថ្ងៃទី៣ មេសា តទៅ

ព័ត៌មាន
អាជ្ញាធរ​ថៃ​ប្រកាស​អនុវត្ត​បម្រាម​គោចរ​ទូទាំងប្រទេស​ ចាប់ពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ​២០២០​នេះ​ តទៅ ដោយ​ហាមប្រាម​ប្រជាជន​គ្រប់រូប មិន​ឲ្…

កម្ពុជាទទួលបានកម្ចី ២០លានដុល្លារ​ពីធនាគារពិភពលោក សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩

ព័ត៌មាន
ធនាគារ​ពិភព​លោក​​បានសម្រេច​ផ្ដល់​ឥណទាន​ទឹកប្រាក់ ២០លានដុល្លារ​អាមេរិក ឲ្យ​ប្រទេស​កម្ពុជា ដើម្បីប្រើប្រាស់​នៅក្នុង​ការងារ​ប្រយុទ្ធប្រឆាំងនឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ