អត្ថបទក្រុមហ៊ុន

តើធនាគារ SBI LY HOUR សម្រេចបានសមិទ្ធផលផ្លែផ្កាអ្វីខ្លះ ក្រោយ២ឆ្នាំនៃការកម្លាយខ្លួនពីមីក្រូហិរញ្ញវត្ថុ?


ក្រោមការសហការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ជាមួយនឹងក្រុមហ៊ុនយក្សរបស់ជប៉ុន SBI Holdings កាលពីឆ្នាំ២០២០ ធនាគារ SBI LY HOUR បានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជ ដែលមានដើមទុនរឹងមាំ និងមានបណ្ដាញសាខានៅគ្រប់រាធានីខេត្ត ទូទាំងប្រទេសកម្ពុជា។
តើធនាគារ SBI LY HOUR សម្រេចបានសមិទ្ធផលផ្លែផ្កាអ្វីខ្លះ ក្រោយ២ឆ្នាំនៃការកម្លាយខ្លួនពីមីក្រូហិរញ្ញវត្ថុ?

នៅរយៈពេលជាង២ឆ្នាំនៃការក្លាយខ្លួនមកជាធនាគារពាណិជ្ជ ធនាគារ SBI LY HOUR បានវិវឌ្ឍខ្លួនឥតឈប់ឈរ ដោយក្នុងនោះ ទ្រព្យសកម្មរបស់ធនាគារនេះ បានកើនដល់ជាង ៧៦០លានដុល្លារអាមេរិក ជាមួយនឹងផលបត្រឥណទានមានដល់ទៅជាង ៦៣០លានដុល្លារ និងប្រាក់បញ្ញើសន្សំមាន ៦០០លានដុល្លារអាមេរិក គិតត្រឹមខែសីហាឆ្នាំ២០២២។ នេះបើតាមការអះអាងរបស់អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ SBI LY HOUR។

ថ្លែងនៅក្នុងពិធីសម្ពោធជាផ្លូវការធនាគារ SBI LY HOUR នាថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SBI LY HOUR បានលើកឡើងពីការវិនិយោគចាប់ដៃគ្នាជាមួយនឹងក្រុមហ៊ុន SBI Holdings ក្នុងការបង្កើតធនាគារ SBI LY HOURនេះ គឺជាការសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ឥតប្រកែកបានថា «ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំងនៅក្នុងតំបន់ និងមានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពលធនធានមនុស្សខ្លាំងក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀតដែលជួយជំរុញដល់ការីកចម្រើនសេដ្ឋកិច្ចជាតិកម្ពុជាទាំងមូល»។

ជាមួយគ្នានេះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជា ពិភពលោកប្រឈមនឹងវិបត្តិកូវីដ១៩ តែស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា នៅតែមានភាពល្អប្រសើរ។ យ៉ាងណាមិញ វឌ្ឍនភាពយ៉ាងឆាប់រហ័សរបស់ធនាគារ SBI LY HOUR នឹងចូលរួមយ៉ាងសំខាន់ ក្នុងការជំរុញវិស័យធនាគារនៅកម្ពុជា។ ឯកឧត្តមជឿជាក់ថា វត្តមានរបស់ធនាគារ SBI LY HOUR នៅក្នុងប្រទេសកម្ពុជានាពេលនេះ នឹងនាំមកនូវសេវាធានាគារថ្មីៗ ប្រកបដោយ វិជ្ជាជីវ: តម្លៃសមរម្យ និងមានការជឿទុកចិត្តពីសាធារៈជនជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះឯកឧត្តម មិកាមិ ម៉ាហ្សាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការរបស់ធនាគារ SBI Ly Hour ដែលជាការបោះទុនរួមគ្នារវាងក្រុមហ៊ុនរបស់ជប៉ុន SBI Holding និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប។ ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យហិរញ្ញវត្ថុអាចរីកចម្រើនទៅបានគឺវាអាស្រ័យលើការរីកចម្រើននៃវិស័យសេដ្ឋកិច្ច ដូច្នេះឯកឧត្តមរំពឹងថា ធនាគារ SBI Ly Hour ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ក្រោយពីការកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជាធនាគារពាណិជ្ជអស់រយៈពេលជាង២ឆ្នាំមកនេះ ធនាគារ SBI LY HOUR មានការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់ ២៥ ខេត្ត-ក្រុងទូទាំងប្រទេស។ ជាមួយគ្នានេះ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ ផលប័ត្រឥណទានរបស់ធនាគារ SBI LY HOUR បានកើនឡើងដល់ចំនួនជាង ៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំមានដល់ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង ៧៦០លានដុល្លារ ។

តាមការគូសបញ្ជាក់ របស់អ្នកឧកញ៉ា លី ហួរ ជាទិសដៅយុទ្ធសាស្រ្តនាពេលខាងមុខ និងស្របទៅតាមផែនការ ស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ធនាគារ SBI LY HOUR នឹងផ្ដោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធឌីជីថល និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដែលរួមមាន ប្រព័ន្ធធនាគារស្នូលទំនើប ប្រព័ន្ធធនាគារចល័ត ឬ ម៉ូប៊ែលប៊ែងឃីង (Mobile Banking) និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដើម្បីផ្ដល់ជូនអតិថិជនរបស់ធនាគារ ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត និងការពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

សូមបញ្ជាក់ថា ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាការសហវិនិយោគរួមគ្នារវាងក្រុមហ៊ុនយក្សរបស់ជប៉ុន អេស ប៊ី អាយ ហូលឌីង និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ ។ ដោយក្នុងនោះ SBI Holdings មានកាន់កាប់ចំណែកភាគហ៊ុន ៧០% នៃ ធនាគារ SBI LY HOUR និងក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី ហួរ មានកាន់កាប់ចំណែកភាគហ៊ុន ៣០%៕




អត្ថបទបន្ទាប់


បុរសខ្លាំងរដ្ឋចិន និងរុស្ស៊ីជួបប្រជុំគ្នាអំពីបញ្ហាសង្គ្រាមអ៊ុយក្រែននៅទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបទល់មុខគ្នាជាមួយមេដឹកនាំកំពូលរបស់ចិន លោក ស៊ី ជីនពីង នៅប្រទេសអ៊ូសបេគីស្ថាន នៅថ្ងៃព្រហស្បត…

បញ្ហាអតិផរណា រុញឲ្យកម្រិតបំណុលក្នុងប្រទេសទីផ្សារកំពុងរីកចម្រើននៅអាស៊ី និងទូទាំងសកលលោកកើនខ្ពស់មិនធ្លាប់មាន

ការចំណាយសារពើពន្ធកាន់តែច្រើន ដើម្បីយកមកទូទាត់ប៉ះប៉ូវ ផលប៉ះពាល់នៃបញ្ហាអតិផរណាជាសកល នឹងធ្វើឱ្យកម្រិតបំណុលកើនឡើងខ្លាំង នៅក្នុងប្រទេសនៃតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ