វិស័យទេសចរណ៍

តើប្រទេសស្វីស មានភាពអស្ចារ្យអ្វីខ្លះ បានជាមហាសេដ្ឋីសម្រុកទៅលេងកម្សាន្តនៅប្រទេសនេះ?


ពិភពលោកបច្ចុប្បន្នមានបញ្ហាអសន្តិសុខជាច្រើន ដូចជាជម្លោះ ការប្រែប្រួលអាកាសធាតុ និងការភ័យខ្លាចចំពោះការធ្លាក់ចុះសេដ្ឋកិច្ចជាដើម ប៉ុន្តែអ្វីៗនៅដំណើរការល្អធម្មតាសម្រាប់អ្នកមានទ្រព្យស្ដុកស្ដម្ភ ខណៈពួកគេកំពុងស្វែងរកការកម្សាន្តនៅប្រទេសស្វីស ដែលសម្បូរទៅដោយសណ្ឋាគារលំដាប់ផ្កាយ៥ និងតំបន់ទេសចរណ៍ធម្មជាតិ ជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
វិស័យទេសចរណ៍
ដោយ

ទោះបីសេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់នៅប៉ុន្មានឆ្នាំចុងក្រោយក៏ដោយ ប៉ុន្តែចំនួនមហាសេដ្ឋីនៅលើពិភពលោកនៅតែមានការកើនឡើង ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេ ក៏កំពុងតែ​កើនឡើងផងដែរ។ ពេលនេះក្រុមមហាសេដ្ឋីកំពុងមាននិន្នាការកាន់តែខ្លាំងឡើងសម្រាប់ការចំណាយប្រាក់របស់ពួកគេដើរលេងសប្បាយនៅជុំវិញពិភពលោក ដែលជាឱកាសដ៏ល្អមួយសម្រាប់វិស័យទេសចរណ៍។

ប្រទេសស្វីស បានក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុត សម្រាប់ពួកមហាសេដ្ឋីទាំងនេះ ជាពិសេសមហាសេដ្ឋីអង់គ្លេស តែម្ដង ខណៈប្រទេសនេះ មានសណ្ឋាគារទំនើបៗលំដាប់ផ្កាយ៥ កាន់តែច្រើនឡើងដោយភាគច្រើនត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី២០។

បច្ចុប្បន្នសណ្ឋាគារភាគច្រើនត្រូវបានជួសជុលឡើងវិញ ទៅតាមស្តង់ដាខ្ពស់បំផុត ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ភ្ញៀវទេសចរដោយបានបង្កើតកន្លែងស្ប៉ាប្រណីតៗ ភោជនីយដ្ឋានអាហារឆ្ងាញ់ និងមានអាងហែលទឹករំលេចដោយទេសភាពដ៏ស្រស់ស្អាតទៀតផង ហើយក៏មានកន្លែងជិះស្គីនៅតាមជម្រាលភ្នំផងដែរ។

ទីផ្សារទេសចរសំខាន់ៗរបស់ប្រទេសស្វីស រួមមាន សហរដ្ឋអាម៉េរិក ប្រទេសចិន និងតំបន់អាស៊ីអាគ្នេយ៍​។ អ្នករៀបចំសណ្ឋាគារជនជាតិ ស្វីស បាននិយាយថា ភ្ញៀវជនជាតិអាម៉េរិក រំពឹងថា នឹងមានការបម្រើសេវាកម្រិតសណ្ឋាគារផ្កាយ៥ រួមទាំងសេវារៀបចំបន្ទប់២៤ម៉ោង ដើម្បីឱ្យពួកគេអាចបញ្ជាទិញអាហារនៅពេលយប់ជ្រៅ​ផងដែរ។

ទន្ទឹមនឹងនេះ ប្រទេសចិន និងឥណ្ឌា គឺជាទីផ្សារដែលកំពុងរីកចម្រើន ហើយក្រុមអ្នកធ្វើដំណើរដំបូងមកពីប្រទេសទាំងពីរនេះ គឺស្ថិតក្នុងចំណោមអ្នកមានទ្រព្យស្ដុកស្ដម្ភបំផុត។ ដូច្នេះហើយពេលនេះប្រទេសស្វីស កំពុងចាប់ផ្តើមទទួលបាននិន្នាការនៃការដើរកម្សាន្តរបស់មហាសេដ្ឋីនៅជុំវិញពិភពលោក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ស៊ី ជិនភីង គ្រោងបង្ហាញផែនការជំរុញសេដ្ឋកិច្ច ខណៈសង្គ្រាមពាណិជ្ជកម្មជាមួយអាម៉េរិក កំពុងឡើងកម្ដៅ

ប្រធានាធិបតីចិន លោក ស៊ី ជិនភីង កំពុងត្រៀមចូលរួមកិច្ចប្រជុំសភាប្រជាជនចិន ដែលជាកិច្ចប្រជុំនយោបាយធំបំផុតប្រចាំឆ្នាំនៅថ្ងៃទី៥ ខែមីនា ខាងមុ…

តើប្រទេសស្វីស មានភាពអស្ចារ្យអ្វីខ្លះ បានជាមហាសេដ្ឋីសម្រុកទៅលេងកម្សាន្តនៅប្រទេសនេះ?

ពិភពលោកបច្ចុប្បន្នមានបញ្ហាអសន្តិសុខជាច្រើន ដូចជាជម្លោះ ការប្រែប្រួលអាកាសធាតុ និងការភ័យខ្លាចចំពោះការធ្លាក់ចុះសេដ្ឋកិច្ចជាដើម ប៉ុន្តែអ្វីៗនៅដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ