គម្រោងបោះផ្សាយលក់មូលបត្រ

តើអ្នកជំនាញយល់ឃើញបែបណា ជុំវិញគម្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ៣០០លានដុល្លារជាលើកដំបូងនៅឆ្នាំក្រោយនេះ?


នៅឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងបង្អស់របស់ខ្លួនក្នុងទំហំ ៣០០លានដុល្លារអាមេរិក ដើម្បីប្រមូលប្រភពហិរញ្ញវត្ថុមកបង្គ្រប់ការចំណាយថវិការដ្ឋ ដែលនៅឆ្នាំក្រោយនេះ តាមច្បាប់ថវិកាឆ្នាំ២០២២ដែលទើបអនុម័តរួច កម្ពុជានឹងបង្កើនការចំណាយដល់ទៅជាង ៨ពាន់៥រយលានដុល្លារឯណោះ កើនជាង៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។
អគ្គនាយកផ្សារមូលបត្រកម្ពុជា CSX (រូបភាព៖ គណនីហ្វេសប៊ុក ឯកឧត្តម ហ៊ុង សុហួរ)

ជុំវិញ​ទៅ​នឹង​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​នេះ​ដែរ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​មើលឃើញ​ថា ទំហំ​បោះផ្សាយ​ដំបូង​៣០០​លាន​ដុល្លារ​នេះ គឺជា​ការ​សាក​ល្បងមើល​សមត្ថភាព​ទីផ្សារ​មូលធន​ក្នុងស្រុក រដ្ឋាភិបាល​អាច​នឹង​បង្កើន​ទំហំ​បោះផ្សាយ​ថែម​ទៀត អាស្រ័យ​តាម​ស្ថានភាព​ទីផ្សារ​ជាក់ស្ដែង​នា​ឆ្នាំ​ក្រោយ​ៗ​។ ជាមួយ​គ្នា​នេះ ក្រោម​ការ​ដឹកនាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ផ្សា​រមូល​ប​ត្រ​កម្ពុជា ប្តេជ្ញា​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​សម្រេច​ឲ្យ​បាន​គោលដៅ​ប្រមូល​ទុន​លើក​ដំបូង​ពី​ទីផ្សារ​មូល​ប​ត្រ​នេះ​ឲ្យ​ខាង​តែ​បាន​។

ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​អះអាង​ថា ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​រដ្ឋ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទំហំ​៣០០​លាន​ដុល្លារ ដែល​គ្រោង​នឹង​ចាប់ផ្ដើម​បោះផ្សាយ​នៅ​ឆ្នាំ​ក្រោយ​នេះ គឺជា​ការ​សាក​ល្បងមើល​ពី​សមត្ថភាព​ទីផ្សារ​មូលធន​ក្នុង​ក្នុងស្រុក ហើយ​ទំហំ​នៃ​ការ​បោះផ្សាយ​នេះ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​នៅ​អាស៊ាន គឺ​នៅ​មាន​ទំហំ​មួយ​តូច​នៅឡើយ​ទេ ជាក់ស្ដែង នៅ​ឆ្នាំ​២០២០ ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន បាន​ធ្វើការ​បោះផ្សាយ​លក់​មូល​ប​ត្រ​រដ្ឋ​នេះ រហូត​ដល់​ទំហំ ២០០​ពាន់​លាន​ដុល្លា​រា​មេ​រិ​ក​ឯណោះ​ក្នុង​មួយ​ឆ្នាំ​។

បើ​តាម​ឯកឧត្តម ហុង សុ​ហួរ បច្ចុប្បន្ន ផ្សា​រមូល​ប​ត្រ​កម្ពុជា​កំពុងធ្វើការ​លើ​វិធាន​ប្រតិបត្តិការ និង​បទ​ប្បញ្ញត្តិ​របស់​ខ្លួន ជាមួយនឹង​ការ​ធ្វើតេស្ដ​សាកល្បង​ប្រព័ន្ធ ដែល​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ​រដ្ឋ ហើយ​កំពុងធ្វើការ​ជាមួយនឹង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដែរ ដើម្បី​ជំរុញ​គាំទ្រ​ដល់​គោលដៅ​នៃ​ការ​ផ្សាយ​មូល​ប​ត្រ​រដ្ឋ​ឲ្យ​ទទួល​បាន​ជោគជ័យ​។

គិត​ត្រឹម​រយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០២១ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​ចំនួន​២​ក្រុមហ៊ុន ដែល​ធ្វើ​ឲ្យ​ចំនួន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប​កើន​ដល់ ១៥​ក្រុមហ៊ុន​ហើយ ដែល​បាន​ប្រមូល​ទុន​សរុប​ពី​ទីផ្សារ​មូល​ប​ត្រ​ប្រមាណ​ជាង ២៧៧​លាន​ដុល្លារ​។ សម្រាប់​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ ផ្សា​រមូល​ប​ត្រ​កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ក្រុមហ៊ុន​ចុះបញ្ជី ២ ឬ​៣ ទៀត​ដែល​រាប់​ទាំង​ភាគហ៊ុន​និង​សញ្ញា​បណ្ណ ប្រសិនបើ​កិច្ចការ​ការ​រៀបចំ​និង​ការ​បោះផ្សាយ​លក់​ដំណើរការ​រលូន​។ ដោយឡែក ចំនួន​គណនី​ជួញដូរ​មាន​ចំនួន​សរុប ជាង​៣​ម៉ឺន​គណនី បាន​កើនឡើង ជិត​១៣% និង​ទំហំ​ជួញដូរ​ជា​មធ្យម​ប្រចាំ​ថ្ងៃ​មាន​ចំនួន ២២​ម៉ឺន​ដុល្លារ ដែល​កើនឡើង​ជាង ៨៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២០​។

អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​គូសបញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​មានដំណើរ​ការ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២១ ហើយ​រំពឹង​ថា​ទំហំ​ជួញដូរ​ជា​មធ្យម​ក្នុង​១​ថ្ងៃ នឹង​អាច​ឈាន​ទៅ​ដល់ ១​លាន​ដុល្លារ​ប្រចាំ​ថ្ងៃ ក្នុងអំឡុងពេល ២​ឬ​៣​ឆ្នាំ​ខាង​មុខ​ទៀត​៕

None



អត្ថបទបន្ទាប់


លក្ខខណ្ឌចម្បងៗចំនួន៥ ដែលភ្ញៀវទេសចរត្រូវដឹងមុនចូលទៅប្រទេសថៃនៅខែក្រោយ

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅតែប្រកាសរក្សាជំហក្នុងការបើកប្រទេសឡើងវិញនៅខែក្រោយនេះបើទោះបីជាមានមតិរិះគន់មួយចំនួនក្ដី ពោលគឺចា…

អ្នកជំនាញ៖ ការសម្រេចបើកជើងហោះហើរត្រង់ពីប្រទេសចំនួន៣ឡើងវិញ ជាការបោះជំហានទៅរកការបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលនូវបម្រាមផ្អាកបណ្តោះអាសន្នជើងហោះហើរត្រង់ពីប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានរួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ