អត្ថបទក្រុមហ៊ុន

ធ្លាប់ឆ្ងល់ទេថា ហ្សបហោស៍ និងគេហដ្ឋានសម្រាប់រស់នៅខុសគ្នាដូចម្ដេចខ្លះ?


ទន្ទឹមគ្នានឹងតម្រូវការផ្នែកលំនៅដ្ឋានមានការកើនឡើងគួរឱ្យកត់សម្គាល់ គេសង្កេតឃើញក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើនកំពុងបង្កើនការសាងសង់គេហដ្ឋានទំនើបចម្រុះ ដើម្បីផ្ដល់ជម្រើសយ៉ាងសម្បូរបែបជូនដល់អតិថិជនរបស់ខ្លួន។ តួយ៉ាង លំនៅដ្ឋានដែលមានសន្ទុះការសាងសង់ខ្ពស់ក្នុងពេលបច្ចុប្បន្នគឺប្រភេទផ្ទះសម្រាប់ប្រកបអាជីវកម្ម (ហ្សបហោស៍) ប៉ុន្តែអតិថិជនមួយចំនួននៅមិនទាន់អាចសម្រេចចិត្តបានច្បាស់ថាគួរទិញផ្ទះអាជីវកម្ម ឬគេហដ្ឋានសម្រាប់រស់នៅធម្មតា? ហើយគេហដ្ឋានសម្រាប់រស់នៅធម្មតានោះអាចបើកប្រកបអាជីវកម្មបានដែរឬក៏អត់?
ហ្សបហោស៍ និងគេហដ្ឋានសម្រាប់រស់នៅខុសគ្នាដូចម្ដេចខ្លះ?
ដោយ

ភាពខុសគ្នារវាងលំនៅដ្ឋានទាំងពីរប្រភេទនេះដូចខាងក្រោម៖

ហ្សបហោស៍ (ផ្ទះអាជីវកម្ម)

  • តម្លៃអាចថ្លៃជាងផ្ទះរស់នៅធម្មតា តែនឹងមានការកើនឡើង ឬចំណេញបានឆាប់រហ័ស
  • អាចប្រើសម្រាប់ពហុបំណង បានទាំងសម្រាប់ការរស់នៅ (ផ្នែកខាងលើ) និងប្រកបអាជីវកម្ម (នៅជាន់ខាងក្រោម) ក្នុងពេលតែមួយ
  • មានទីតាំងល្អ តែងស្ថិតនៅជាប់ផ្លូវធំ ឬវិថីពាណិជ្ជកម្មដែលមានក្នុងគម្រោង ឬតំបន់នោះតែម្ដង
  • ស្ថិតក្នុងតំបន់អ៊ូអរ ចរាចរណ៍ទៅមកមមាញឹក​ និងច្រកចេញចូលខ្វាត់ខ្វែង
  • រចនាបទមានភាពបត់បែន ដែលអតិថិជនអាចកែច្នៃ ឬរចនាទៅតាមប្រភេទអាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួល
  • មានផ្លូវខាងមុខធំទូលាយ អំណោយផលដល់ការចតយានយន្តគ្រប់ប្រភេទសម្រាប់ភ្ញៀវដែលចូលមកប្រើសេវាកម្ម ឬទិញផលិតផលរបស់ម្ចាស់ផ្ទះ

ផ្ទះសម្រាប់រស់នៅ

  • តម្លៃទាបជាងផ្ទះអាជីវកម្ម កម្រិតនៃការឡើងថ្លៃអាស្រ័យទៅលើសក្ដានុពលនៃតំបន់ ឬគម្រោងនោះ
  • ស្ថិតក្នុងទីតាំងដែលមានភាពស្ងប់ស្ងាត់ អំណោយផលសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលមិនមានសំឡេងរំខានផ្សេងៗ
  • ស្ថិតនៅ​ផ្លូវខាងក្នុង ប៉ុន្តែជិតប្លុកផ្ទះអាជីវកម្មដែលម្ចាស់ផ្ទះអាចចេញមកទិញផលិតផល ឬប្រើប្រាស់សេវាកម្មបានងាយស្រួល
  • សាងសង់ឡើងដោយរចនាបទដែលមិនបើកទូលាយឱ្យមានការកែប្រែខ្លាំងសម្រាប់ប្រកបអាជីវកម្មផ្សេងៗដូចហ្សបហោស៍ឡើយ

ទន្ទឹមនឹងនេះ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទផ្ទះអាជីវកម្ម បុរី ប៉េង ហួត មានប្រភេទហ្សបហោស៍ច្រើនជម្រើស ច្រើនទីតាំងដែលសុទ្ធតែពោរពេញដោយសក្ដានុពលខ្ពស់ស័ក្ដិសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ មិនថាខ្នាតតូច មធ្យម ឬខ្នាតធំ ដូចជា៖

ហ្សបហោស៍ម៉ាជេស្ទីក៖

គឺជាប្រភេទផ្ទះអាជីវកម្មម៉ូដថ្មីចុងក្រោយស្ថិតក្នុងគម្រោងធំៗពីរ គឺគម្រោង ដឹស្តាផ្លាទីនីម ខេភីថល វ័ន (ផ្លូវជាតិលេខ១) និងគម្រោង ដឹស្តា ដាយមិន (ផ្លូវ៦០ម៉ែត្រ) មានទំហំ 4.5ម x 14ម កម្ពស់ 3ជាន់ បន្ទប់គេង4 បន្ទប់ទឹក5។

សម្រាប់ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/SH-Majestic

ហ្សបហោស៍ក្លាសស៊ិក៖

គឺជាប្រភេទផ្ទះអាជីវកម្មដ៏ពេញនិយម ស្ថិតនៅលើផ្លូវធំ ប្រកបដោយរចនាបទ​ក្លាសស៊ិកបែបអឺរ៉ុបជាមួយទីធ្លាមុខផ្ទះធំទូលាយ មានទំហំ 4.5ម x 14ម, កម្ពស់ 3ជាន់, បន្ទប់គេង4, បន្ទប់ទឹក5។

ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHClassic

ហ្សបហោស៍ម៉ូដឺន៖

ជាប្រភេទហ្សបហោស៍ដ៏ប្រណីតស្ថិតក្នុងគម្រោង ដឹស្តា ដាយមិន (ផ្លូវ៦០ម៉ែត្រ) មាន 4.5ម x 12ម, កម្ពស់៣ជាន់,​ បន្ទប់គេង4, បន្ទប់ទឹក5 រចនាបទខាងក្នុងមានសភាពធំទូលាយ ស័ក្ដិសមសម្រាប់គ្រប់អាជីវកម្មរបស់លោកអ្នក។

ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHModern

ហ្សបហោស៍ស៊ី៖

ជាប្រភេទហ្សបហោស៍ដ៏ពេញនិយមមួយរបស់បុរី ប៉េង ហួត ដែលអាជីវកម្មជោគជ័យជាច្រើនបានបើកដំណើរការ ព្រោះហ្សបហោស៍ស៊ី ស្ថិតក្នុងគម្រោងដែលមានសក្ដានុពលដ៏ខ្លាំងក្លា និងអំណោយផលល្អចំពោះគ្រប់ប្រភេទអាជីវកម្ម។ ហ្សបហោស៍នេះមានទំហំ 4.5ម x 12ម, កម្ពស់ 3ជាន់, បន្ទប់គេង4, បន្ទប់ទឹក5។

ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHC

ហ្សបហោស៍ឌី៖

ជាមួយនឹងម៉ូដផ្ទះដ៏ទាន់សម័យ មានកញ្ចក់ធំៗងាយស្រួលក្នុងការដាក់តាំងស្លាកយីហោ និងផលិតផលរបស់លោកអ្នក ហ្សបហោស៍ឌីគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រប់ប្រភេទអាជីវកម្ម។ ហ្សបហោស៍នេះមានទំហំ 4.2ម x 10ម, កម្ពស់ 3ជាន់, បន្ទប់គេង4, បន្ទប់ទឹក5។

ព័ត៌មានលម្អិត សូមចុចទីនេះ https://bit.ly/BPH_SHD

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់ការិយាល័យលក់គ្រប់ទីតាំង របស់ បុរី ប៉េង ហួត សូមទាក់ទងណាត់ជួបសហការីផ្នែកលក់តាមទូរសព្ទលេខ៖ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីក្រុងសៀងហៃមានករណីស្លាប់ដោយសារកូវីដ១៩កាន់តែច្រើន ខណៈចំនួនអ្នកឆ្លងថ្មីបន្ដកើនខ្ពស់

ព័ត៌មាន
បើទោះបីជា ទីក្រុងសៀងហៃកំពុងមានការរឹតបន្ដឹង ក៏ដូចជាការបិទខ្ទប់ក៏ដោយ ប៉ុន្ដែ រលកឆ្លងកូវីដ១៩អូមីក្រុង នៅតែបន្ដអុកឡុកខ្លាំងនៅក្នុងទីក្រុងដ…

ក្រុមហ៊ុន ហ្វតតេ ចាប់ដៃគូវិនិយោគជាមួយក្រុមហ៊ុន BlueOrchard ដើម្បីអភិវឌ្ឍវិស័យធានារ៉ាប់រងកសិកម្មនៅកម្ពុជា

ព័ត៌មាន
InsuResilience Investment Fund (IIF) ដែលគ្រប់គ្រងដោយមូលនិធិវិនិយោគផ្នែកកសិកម្ម គឺក្រុមហ៊ុន Blue Orchard Finance Ltd បានចុះហត្ថលេខា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ