កាតព្វកិច្ចយោធា

តើកម្ពុជា គួរមានយន្តការអ្វីខ្លះ ដើម្បីធានាថា ការអនុវត្តកាតព្វកិច្ចយោធាមានប្រសិទ្ធភាព និងតម្លាភាព?


គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដោយកំណត់ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបអាយុចាប់ពី១៨ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២៤ខែ ប៉ុន្តែចំពោះស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រុមអ្នកជំនាញចាត់ទុកច្បាប់ ស្តីពីកាតព្វកិច្ចយោធានេះ គឺជាខែលការពារជាតិមួយដ៏សំខាន់ និងចំបាច់បំផុត ដ្បិតការមានកម្លាំងបម្រុង ដែលមានការហ្វឹកហ្វឺន និងបណ្តុះបណ្តាលច្បាស់លាស់ គឺជាសារព្រមានមួយសម្រាប់ឆ្លើតតបទៅនឹងការឈ្លានពានរបស់សត្រូវ។ តែទោះយ៉ាងណាអ្នកជំនាញ ហាក់មានការព្រួយបារម្ភអំពីតម្លាភាព និងប្រស
កាតព្វកិច្ចយោធា
ដោយ

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកការអនុវត្តកាតព្វកិច្ចយោធា គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការកសាងកម្លាំងទ័ពបម្រុងឱ្យបានគ្រប់គ្រាន់ និងផ្ដល់ឱកាសឱ្យយុវជនបានរួមចំណែកក្នុងបុព្វហេតុការពារជាតិ។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា អ្វីដែលជាក្តីបារម្ភបំផុតរបស់សាធារណជន គឺភាពស្មើភាពក្នុងការអនុវត្ត។ លោកបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវមានវិធានការច្បាស់លាស់ ដើម្បីធានាថា ច្បាប់នេះត្រូវបានអនុវត្តដោយស្មើភាព តម្លាភាព និងយុត្តិធម៌ ពោលគឺមិនត្រូវមានការលើកលែងដោយផ្អែកលើខ្នងបង្អែក ឬឋានៈសង្គមរវាងកូនអ្នកមាន និងអ្នកក្រនោះឡើយ ដើម្បីឱ្យច្បាប់នេះទទួលបានការគាំទ្រពេញទំហឹងពីប្រជាពលរដ្ឋ។

ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ យល់ឃើញថា ការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា គឺជាការពង្រឹងខែលការពារជាតិមួយដ៏សំខាន់ និងចំបាច់បំផុត ដើម្បីឆ្លើយតបនឹងការឈ្លានពានពីបរទេស និងត្រៀមលក្ខណៈទប់ទល់នឹងសង្រ្គាមសម័យទំនើប។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ ក៏បានព្រមានពីបញ្ហាប្រឈមផងដែរ ប្រសិនបើការអនុវត្តកាតព្វកិច្ចនេះគ្មានតម្លាភាព។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា ដើម្បីទប់ស្កាត់អំពើពុករលួយ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកាតព្វកិច្ចយោធា រាជរដ្ឋាភិបាលគួរប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការចុះឈ្មោះ និងគ្រប់គ្រងទិន្នន័យយោធិន។ លោកបានបន្ថែមថា ការធ្វើទំនើបកម្មលើការបណ្ដុះបណ្តាល នឹងធ្វើឱ្យយុវជនយល់ថា ការចូលបំពេញកាតព្វកិច្ចយោធាមិនមែនជាការបាត់បង់ឱកាស ឬជាបន្ទុកនោះទេ ប៉ុន្តែគឺជាការកសាងសមត្ថភាព វិន័យ និងចំណេះដឹងដែលជាប្រយោជន៍សម្រាប់ជីវិតស៊ីវិលបន្ទាប់ពីបញ្ចប់ការងារ។ បន្ថែមលើនេះ លោកយល់ថា រដ្ឋគួរមានរបបលើកទឹកចិត្តច្បាស់លាស់ ដូចជាការផ្ដល់អាទិភាពក្នុងការប្រឡងចូលក្របខណ្ឌរដ្ឋ ឬការផ្ដល់អាហារូបករណ៍ផ្សេងៗដល់អ្នក ដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី កាតព្វកិច្ចយោធា ដែលទើបទទួលបានការអនុវត្តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា មាន៨ជំពូក និង២០មាត្រា ដោយមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធាសម្រាប់រយៈពេល២៤ខែ ប៉ុន្តែចំពោះពលរដ្ឋជាស្ត្រីត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធា ត្រូវបានអនុញ្ញាតឱ្យទៅកាន់ជីវភាពស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិតក្នុងបញ្ជីយោធិនបម្រុងរហូតដល់អាយុ៤៥ឆ្នាំ ហើយយោធិននេះ ក៏អាចស្ថិតនៅក្នុងអាជីពយោធាបន្តទៀតបានទៅតាមតម្រូវការរបស់ក្រសួងការពារជាតិ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្តផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំលើកទី២ របស់ក្រុមប្រឹក្សាជាតិដើម្បីផ្តល់ឋានៈសាស្ត្រាចារ្យ

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន…

តម្លៃជីថ្នាំកសិកម្មហក់ឡើង៣០% តាមអំណាចថ្លៃប្រេង ខណៈថ្លៃដើមផលិតខ្ពស់កំពុងក្លាយជាបន្ទុករបស់កសិករ

តម្លៃជីថ្នាំកសិកម្មនៅលើទីផ្សារកម្ពុជា បានហក់ឡើងថ្លៃយ៉ាងគំហុកចន្លោះពី២៥% ទៅ ៣០% ដែលត្រូវបានជំរុញជាចម្បងដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈបង្ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ