ទុនកម្ចី​សម្រាប់​ SME

រដ្ឋាភិបាលដាក់ឲ្យដំណើរការគម្រោងមូលនិធិកម្ចីការប្រាក់ទាបទំហំ ១០០លានដុល្លារ សម្រាប់ SME


រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះ បានដាក់ចេញឲ្យដំណើរការនូវគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលមានទំហំទឹកប្រាក់១០០ លានដុល្លារអាមេរិក ក្នុងគោលបំណងផ្ដល់ឥណទានមានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាពដូចជា ផ្នែកកម្មន្ដសាល និងសិប្បកម្ម សម្រាប់ជំនួសឲ្យការនាំចូលបម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូលនៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗជាដើម។
គ្រាប់ស្វាយចន្ទី ជាផលិតផលកសិកម្មសក្ដានុពលសម្រាប់ការផលិតជាផលិតផលសម្រេច ដើម្បីនាំចេញ (រូបថត៖ ចាន់ មង្គល)
ដោយ

នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​ឲ្យដឹងថា មូលនិធិគម្រោង​សហហិរញ្ញប្បទាន​នេះ មានទំហំទឹកប្រាក់​ ១០០ លាន​ដុល្លារអាមេរិក ដែលជា​ការផ្ដល់សហហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​រវាង​ធនាគារ​សហគ្រាស​ធុនតូច និងមធ្យម និងគ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញ​វត្ថុ​។ ក្នុងនោះ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នៃគម្រោងនេះ មានចំនួន ៣៣ រួមមាន ធនាគារពាណិជ្ជចំនួន ២៣, ធនាគារឯកទេស​ចំនួន ២, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួលប្រាក់បញ្ញើ​ចំនួន ៥, និងគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន ២។

សហគ្រាស​ខ្នាតតូច និងមធ្យម​ដែលអាច​ទទួលបាន​កម្ចីនេះ ត្រូវអនុវត្តទៅតាមលក្ខខណ្ឌដូចជា ឥណទាន​ដែលយកទៅនោះ គឺសម្រាប់​ប្រើប្រាស់ជាទុន​បង្វិល មានទំហំ​អតិបរមា ២០ម៉ឺនដុល្លារ និង/ឬ ឥណទាន​សម្រាប់ប្រើជា​ចំណាយមូលធន មានទំហំអតិបរមា ៣០ម៉ឺនដុល្លារ ដោយអត្រាការ​ប្រាក់ប្រចាំឆ្នាំអតិបរមា មាន៧% ខណៈដែល​រយៈពេល​នៃឥណទាន គឺមិនលើសពី៤ឆ្នាំនោះឡើយ។ 

ក្រសួងសេដ្ឋកិច្ច បញ្ជាក់ទៀតថា សហគ្រាស​ធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចដាក់ពាក្យ​ស្នើសុំ​ឥណទាន​ ក្រោមគម្រោង​សហហិរញ្ញប្បទាននេះបាន នៅតាមគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​ណាមួយ ដោយគោរព​តាមលក្ខខណ្ឌ​របស់​គម្រោង​សហហិរញ្ញប្បទាន និងលក្ខខណ្ឌ​ផ្ដល់ឥណទាន​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​នីមួយៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន RMA Cambodia បោះផ្សាយលក់បណ្ណបំណុល ៨០ម៉ឺនបណ្ណ តម្លៃសរុប២០លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុនធំមួយនៅកម្ពុជារកស៊ីពហុវិស័យ ដូចជាលក់រថយន្ដ គ្រឿងចក្រកសិកម្ម សេវាកម្ម រួមមានផ្នែកភោជនីយដ្ឋាននោះ បា…

ធនាគារ ADB ៖ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងធ្លាក់ចុះដល់ ២.៣% ក្នុងឆ្នាំ ២០២០

ព័ត៌មាន
ថ្ងៃនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការព្យាករណ៍ពី កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា អាចនឹងធ្លាក់ចុះមកដល់ ២.៣% ក្នុងឆ្នាំ ២០២០ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ