យុទ្ធសាស្ត្របង្កើនភាពធន់វិស័យកាត់ដេរ

យុទ្ធសាស្ត្រថ្មី អភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា នឹងជំរុញវិស័យនេះយ៉ាងណាខ្លះ?


រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តនូវ«យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា» ដើម្បីជំរុញការអភិវឌ្ឍន៍ក្នុងវិស័យទាំងបី ក៏ដូចជាចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩។ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់ថា តាមរយៈយុទ្ធសាស្ត្រនេះវានឹងជួយប្រែក្លាយវិស័យទាំងនេះឲ្យក្លាយជាឧស្សាហកម្ម ដែលមានចីរភាពបរិស្ថាន មានភាពធន់ និងមានតម្លៃបន្ថែមកាន់តែខ្ពស់។
ការនាំចេញនៃវិស័យកាត់ដេរ ធ្លាក់ចុះជាង៥% ខណៈរោងចក្រព្យួរកើនដល់ជាង៤៥០រោងចក្រ នៅឆមាសទី១ឆ្នាំ២០២០

ទោះ​ស្ថិត​ក្នុង​រយៈពេល​មធ្យម និង​វែង វិស័យ​កាត់ដេរ​នៅ​តែ​ជា​ជ​ន្ទ​ល់​ដ៏​រឹង​មាំ​ក្នុង​ការ​រួមចំណែក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សន្តា​នុ​ពល​របស់​កម្ពុជា​។ ទោះបី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ផល​លំបាក​លើ​ច្រ​វ៉ា​ក់​ផលិតកម្ម និង​ផ្គត់ផ្គង់​ក្តី តែ​ការ​នាំ​ចេញ​លើ​ផលិតផល​ទាំង​បី​ខាងលើ​នៅ​តែ​រក្សា​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។

នា​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់​ថា ចក្ខុវិស័យ​នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ គឺ​ដើម្បី​ជំរុញ និង​អភិវឌ្ឍ​វិស័យ​ទាំងនេះ​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​សំដៅ​លើកកម្ពស់​ភាព​ធន់ និង​ធ្វើ​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់​។ ការ​ប្រែក្លាយ​វិស័យ​ទាំងនេះ​ឲ្យ​ក្លាយជា​ឧស្សាហកម្ម ដែល​មាន​ចីរភាព​បរិស្ថាន និង​មាន​តម្លៃបន្ថែម​ខ្ពស់ ក៏​ដូច​ជា​ចូលរួម​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឲ្យ​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ជា​គោលបំណង​មួយ​ផង​ដែរ​។ 

កត្តា​ដែល​ជំរុញ​ឲ្យ​មានការ​ដាក់​ចេញ​យុទ្ធសាស្ត្រ​នេះ គឺ​បន្ទាប់​ពី​រាជរដ្ឋាភិបាល​សង្កេត​ឃើញ​ជិត​៣​ទសវត្សរ៍​កន្លង​មកនេះ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​នេះ គ្មាន​ការ​ផ្លាស់​ប្តូរ​ឲ្យ​កត់សម្គាល​នោះ​ទេ ពោល​គឺ​នៅ​តែ​ជា​មណ្ឌល​ផលិតកម្ម ដែល​មាន​ខ្សែ​ច្រ​វ៉ា​ក់​ផលិត​នៅ​មាន​កម្រិត និង​មាន​តម្លៃបន្ថែម​ទាប​នៅឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ដែល​បាន​គូសបញ្ជាក់​បន្ថែម​ថា ក្នុង​រយៈពេល​មធ្យម និង​វែង​វិស័យ​កាត់ដេរ​នៅ​តែ​ជា​ជ​ន្ទ​ល់​ដ៏​រឹង​មាំ​ក្នុង​ការ​រួមចំណែក​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​សក្តានុពល​របស់​កម្ពុជា​។ 

ពាក់ព័ន្ធ​បញ្ហា​នេះ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញ​ចំពោះ​ការ​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ខាងលើ ដ្បិត​វា​ជា​យុទ្ធសាស្ត្រ​គួប​ផ្សំ​និង​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​សម្រាប់​ឆ្នាំ​២០២១-២០២៣ ដែល​បាន​ដាក់​ចេញ​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​។ ទន្ទឹម​នឹង​នេះ ឯកឧត្តម អះអាង​ថា ក្រសួងពាណិជ្ជកម្ម​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចូលរួម​សហការ​អនុវត្ត​យុទ្ធសាស្ត្រ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ជំរុញ​ការ​វិនិយោគ​ក្នុងស្រុក និង​លើកកម្ពស់​វិស័យ​ទាំង​បី​ដើម្បី​អាច​បូក​តម្លៃបន្ថែម​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ក្នុង​តំបន់​ឱ្យ​បាន​កាន់តែ​ច្រើន​។

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​ថា ទោះបី​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ផល​លំបាក​ធ្ងន់ធ្ងរ​លើ​ច្រ​វ៉ា​ក់​ផលិតកម្ម និង​ការ​ផ្គត់ផ្គង់​ក្តី ក៏​ការ​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​ទាំង​បី​នេះ​កាលពី​ឆ្នាំ​២០២១ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​សម្លៀក​បំពាក់​កើនឡើង​៨%, ស្បែកជើង​កើនឡើង​២៥% និង​សម្ភារៈ​ធ្វើ​ដំណើរ​កើនឡើង​៥៥% បើ​ធៀប​នឹង​ឆ្នាំ​២០២០​។ សញ្ញាណ​ងើបឡើង​វិញ​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ពិតជា​មាន​ភាព​ធន់​ខ្ពស់ និង​បាន​រួមចំណែក​សំខាន់​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ បន្ទាប់​ពី​ទទួល​បានការ​ជួយ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​៕

None



អត្ថបទបន្ទាប់


ថៃពន្លឿនការចាក់វ៉ាក់សាំងដូសទី៣ ដល់មនុស្សចាស់ ឲ្យបានដល់ ៧០% មុនបុណ្យឆ្នាំថ្មីចូលមកដល់ខែក្រោយ

ក្រសួងសុខាភិបាលថៃ ពន្លឿនការចាក់វ៉ាក់សាំងបង្កាកូវីដ ១៩ ដូសជំរុញ ឬដូសទី ៣ ដល់មនុស្សចាស់ឲ្យបាន ៧០% មុនថ្ងៃបុណ្យចូលឆ្នាំថ្មីនៅខែក្រោយនេះ ដ…

ប្រទេសស្រីលង្កាដាក់កងកម្លាំងតាមស្ថានីយប្រេងឥន្ធនៈ ខណៈប្រជាជនតម្រង់ជួរទិញប្រេងដែលកំពុងខ្វះខាត

នៅស្របពេលដែលប្រេងកំពុងតែឡើងថ្លៃខ្ពស់ សេដ្ឋកិច្ចប្រទេសស្រីលង្កាកំពុងដុនដាបកាន់តែខ្លាំងមែនទែនហើយ។ ជាក់ស្ដែង អាជ្ញាធរស្រីលង្ការ បានបញ្ជាឲ្យកងកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ