ពេលវេលាថ្មីសម្រាប់កិច្ចប្រជុំអាស៊ាន-អាមេរិក

សេតវិមានអាមេរិក កំពុងកំណត់ពេលវេលាថ្មី សម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក


សេតវិមានអាមេរិក បានប្រកាស ថា ខ្លួនកំពុងពិភាក្សាអំពីកាលបរិច្ឆេទថ្មី សម្រាប់រៀបចំកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីកម្ពុជាដែលជាប្រធានអាស៊ាន បានប្រកាសស្តីអំពីការលើកពេលនៃកិច្ចប្រជុំ ដោយសារប្រទេសសមាជិកអាស៊ានខ្លះមិនអាចចូលរួមបានតាម កាលបរិច្ឆេទចាស់ ដែលត្រូវបានកំណត់ដោយអាមេរិក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ពេលវេលាថ្មីសម្រាប់កិច្ចប្រជុំអាស៊ាន-អាមេរិក
ដោយ

អ្នកនាំពាក្យសេតវិមានអាមេរិកបាននិយាយថា ប្រធានាធិបតីអាមេរិក លោកលោកចូ បៃឌិនទន្ទឹងរង់ចាំស្វាគមន៍មេដឹកនាំអាស៊ានទាំងអស់មកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាគ្នាដោយផ្ទាល់តែម្តង។ ដូច្នេះហើយកិច្ចប្រជុំត្រូវលើកពេលសិន ព្រោះអាមេរិក​ចង់ឲ្យមេដឹកនាំអាស៊ានបានជួបប្រជុំគ្រប់ៗគ្នា។

អ្នកនាំពាក្យដដែលបានបន្ថែមថា​៖ ដើម្បីធានាថាមេដឹកនាំអាស៊ាន ដែលបានអញ្ជើញទាំងអស់អាចចូលរួមបាន អាមេរិក​កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន ដើម្បីកំណត់កាលបរិច្ឆេទសមស្របថ្មីមួយសម្រាប់កិច្ចប្រជុំពិសេសនេះ។

ឯកឧត្តម​ ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា បានលើក​ឡើងកាលពីសប្តាហ៍មុន​ថា កិច្ចប្រជុំ​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក ដែល​គ្រោង​នឹង​ធ្វើ​ឡើង នៅ​ចុងខែ​មីនា​នេះ ត្រូវ​លើក​ទៅ​ពេល​ក្រោយ​សិន ដោយសារ​តែ​មេដឹកនាំ​អាស៊ាន​ខ្លះ មិន​អាច​ចូលរួម​ប្រជុំ​តាម​ពេលវេលា​ដែល​បាន​ស្នើ​ឡើង នា​ពេល​កន្លង​មក​។ 

កិច្ចប្រជុំកំពូលដែលផ្តួចផ្តើមឡើងដោយអាមេរិកនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់វ៉ាស៊ីនតោន ក្នុងការបង្កើនការចូលរួមជាមួយប្លុកប្រទេសទាំង១០ ដែលអាមេរិកផ្តើមសម្លឹងឃើញថា មានសារៈសំខាន់ សម្រាប់ប្រកួតនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន។

មន្ត្រីសេតវិមានឲ្យដឹងថា អាមេរិកចាត់ទុកកិច្ចប្រជុំកំពូលនេះថាជា អាទិភាពចំបង ដោយវាជាការអបអររំលឹកខួប ៤៥ឆ្នាំនៃទំនាក់ទំនងអាមេរិក-អាស៊ានផងដែរ។

សូម​បញ្ជាក់​ថា កន្លង​ទៅ​នេះមន្ត្រីជាន់ខ្ពស់​អា​មេ​រិ​កបាន​អះអាង​ថា មេដឹកនាំ​ប្រទេស​អាស៊ាន​តែ​៩​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​អញ្ជើញឲ្យចូលរួម ខណៈ​ដែល​មេដឹកនាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​នោះ​ទេ ប៉ុន្ដែ អនុញ្ញាត​ឲ្យ​អ្នកតំណាង​ដែល​មិនមែន​ជា​អ្នកនយោបាយ​ចូលរួម​ជំនួស​វិញ​។

គួររំឭកដែរថា អាស៊ានខ្លួនឯងក៏បានរារាំងរបបយោធាមីយ៉ាន់ម៉ាពីកិច្ចប្រជុំសំខាន់ៗជាច្រើនដែរចាប់តាំងពីឆ្នាំមុនមក ដោយសារតែមីយ៉ាន់ម៉ាខកខានក្នុងការគោរពតាមកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ភាពវឹកវរនៅក្នុងប្រទេស ដែលបានសម្លាប់អាយុជវិតជនស៊ីវិលរាប់ពាន់នាក់ និងរាប់សិបម៉ឺននាក់ផ្សេងទៀតបានរត់ភៀសខ្លួន៕ 

None



អត្ថបទបន្ទាប់


ជប៉ុន និងអូស្ត្រាលី បន្ថែមទណ្ឌកម្មថ្មីទៅលើរុស្ស៊ីទៀត

ប្រទេសជប៉ុន និងអូស្ត្រាលី បានបញ្ជាក់ថា ពួកគេបានសម្រេចដាក់ទណ្ឌថ្មីបន្ថែមទៀតហើយ ទៅលើប្រទេសរុស្ស៊ី ក្នុងការឆ្លើយតបប្រឆាំងនឹងសង្គ្រាមឈ្លានពាននៅអ…

តើចិននឹងកាន់តែខិតជិតរុស្ស៊ីដែរទេ បើអាមេរិកដាក់ទណ្ឌកម្មលើចិន?

អ្នកជំនាញនយោបាយអន្តរជាតិ បានព្រមានថា ការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងសំណុំរឿងវិបត្តិនៅអ៊ុយក្រែន រាលដាលលើទីក្រុងប៉េកាំង អាចមានគ្រោះថ្នាក់ត្រលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ