ការណែនាំពីអង្គការសុខភាពពិភពលោក

ទីបំផុត WHO ណែនាំឱ្យចាក់វ៉ាក់សាំងដូសជំរុញសម្រាប់មនុស្សដែលមានប្រព័ន្ធស៊ាំខ្សោយហើយ!


នៅទីបំផុតអង្គការសុខភាពពិភពលោកបានសម្រេចណែនាំឲ្យមានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣សម្រាប់មនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយហើយ ខណៈដែលកន្លងមកអង្គការសុខភាពពិភពលោកនេះតែងតែអំពាវនាវជាច្រើនលើកច្រើនសារ ឲ្យប្រទេសនានាផ្អាកការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣មួយរយៈសិន ព្រោះតែមើលឃើញថាប្រទេសក្រីក្រកំពុងខ្វះខាតវ៉ាក់សាំងចាក់ជូនប្រជាជនរបស់ខ្លួន។
WHO ណែនាំឱ្យចាក់វ៉ាក់សាំងដូសជំរុញសម្រាប់មនុស្សដែលមានប្រព័ន្ធស៊ាំខ្សោយ
ដោយ

យ៉ាងណា​ក៏​ដោយ​ចុះ ការ​ចាក់​ដូ​ស​ជំរុញ​នេះ ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​អនុញ្ញាត​ឲ្យ​ចាក់​ជូន​តែ​មនុស្ស​ចាស់​ដែល​មាន​អាយុ​លើស​ពី ៦០ ឆ្នាំ ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់ ព្រោះ​តាម​ការ​សិក្សា​នៅ​អា​មេ​រិ​កឡា​ទី​ន​បង្ហាញ​ថា វ៉ាក់សាំង​ទាំងនោះ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​រយៈពេល​វែង​ឡើយ​។ នេះ​បើ​យោង​តាម​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​។

អង្គការ​សុខភាព​ពិភពលោក​ទើបតែ​បាន​ណែនាំ​ឱ្យ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ដល់​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ខណៈ​ប្រទេស​ជា​ច្រើន​បាន​និង​កំពុង​បន្ត​យុទ្ធនាការ​ចាក់​ដូ​ស​ជំរុញ​នេះ​ជូន​ពលរដ្ឋ​ទូទៅ​អស់​ជាង​៣​ខែ​មក​ហើយ​។

នាយក​វ៉ាក់សាំង​របស់​អង្គការ​សុខភាព​ពិភព លោកស្រី ខេត អូ​ប្រ៊ែ​ន (Kate O’Brien) បាន​អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ គឺ​ផ្អែក​លើ​ភ័ស្តុតាង​ដែល​បង្ហាញ​ថា ភាពស៊ាំ​មានការ​ចុះ​ខ្សោយ និង​ភស្តុ​តាង​ស្តី​ពី​ការ​ប្រឈម​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​។ សូម​បញ្ជាក់​ថា អ្នក​ដែល​អាច​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​បាន​ត្រូវ​តែ​មាន​គម្លាត​រយៈពេល​ពី​ការ​ចាក់​វ៉ាកសាំង​ដូ​ស​ទី​២ ចន្លោះ ១ ទៅ ៣ ខែ​។

បើ​ទោះបីជា WHO ទើបតែ​ណែនាំ​ឱ្យ​មានការ​ចាក់​ដូ​ស​ជំរុញ​ក្ដី តែ​គេ​មើលឃើញ​ថា ប្រទេស​ខ្លះ​បាន​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​ដូ​ស​ជំរុញ​ចាប់តាំងពី​ខែកក្កដា​មក​ម្ល៉េះ​។ ក្នុង​នោះ​ប្រទេស​កម្ពុជា ក៏​បាន​និង​កំពុង​ចាក់​ដូ​ស​ជំរុញ​ជូន​ពលរដ្ឋ​ផង​ដែរ ជាក់ស្ដែង​បើ​គិត​ត្រឹម​ថ្ងៃ​ទី​១១ តុលា ពលរដ្ឋ​ដែល​ទទួល​បានការ​ចាក់​ដូ​ស​ជំរុញ​ប្រមាណ ៩៨​ម៉ឺន​នាក់​ហើយ​។  

ទោះ​យ៉ាងណា​ក៏​ដោយ WHO មិន​ទាន់​ណែនាំ​ឱ្យ​មានការ​ចាក់​ជូន​ពលរដ្ឋ​ជា​ទូទៅ​នោះ​ទេ ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​ពិនិត្យ​ឡើង​វិញ​លើ​បញ្ហា​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជូន​ពលរដ្ឋ​ជា​ទូទៅ​នៅ​ថ្ងៃ​ទី ១១ ខែវិច្ឆិកា​។

គួរ​ដឹង​ដែរ​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ នៅ​ទូ​ទាំង​ពិភពលោក​កើនឡើង​ប្រមាណ​ជិត ២៣៨ លាន​នាក់ និង​មាន​ជិត​៥ លាន​នាក់​បាន​ស្លាប់​។ ដោយឡែក រហូត​មក​ដល់​ពេល​នេះ វ៉ាក់សាំង​កូ​វី​ដ​១៩ ប្រមាណ​ជាង ៦​ពាន់​ពាន់​៥​រយ​លាន​ដូ​ស​ហើយ ត្រូវ​បាន​ចែកចាយ​យ៉ាង​ហោច​ណាស់​ទៅ​កាន់ ១៩៦​ប្រទេស នៅ​ទូ​ទាំង​ពិភពលោក​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមកីឡាអេឡិចត្រូនិក SeeYouSoon ឈ្នះរង្វាន់ទឹកប្រាក់ ១៥,០០០ ដុល្លារ រួមជាមួយឱកាសតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ

ព័ត៌មាន
ក្រុម SeeYouSoon បានឈ្នះរង្វាន់ធំចំនួន ១៥,០០០ ដុល្លារ និងទទួលបានឱកាសប្រកួតប្រជែងនៅលើឆាកអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន...

ពាណិជ្ជករនិងអ្នកជំនាញមើលឃើញផលវិជ្ជមាន ខណៈស្នើឱ្យអាមេរិកពិនិត្យឡើងវិញលើរបាំងបច្ចេកទេសនានា ក្រោយបើកការិយាល័យតំណាងក្រសួងកសិកម្មនៅកម្ពុជា

ព័ត៌មាន
ពាណិជ្ជករ និងអ្នកជំនាញផ្នែកកសិកម្ម យល់ឃើញថា កម្ពុជានឹងទទួលបានឱកាសទីផ្សារ និងការវិនិយោគផ្នែកកសិកម្មកាន់តែប្រសើរ ខណៈស្នើឱ្យអាមេរិកគិតគូ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ