កូវីដបំប្លែងខ្លួន«ឌែលតា»

មន្ត្រី WHO៖ មេរោគកូវីដបំប្លែងខ្លួនថ្មី«ឌែលតា»កំពុងរាលដាលជុំវិញពិភពលោក


មេរោគកូវីដ១៩បំប្លែងខ្លួនដែលមានប្រភពដំបូងនៅក្នុងប្រទេសឥណ្ឌា ហើយដែលត្រូវបានអង្គការសុខភាពពិភពលោកផ្តល់ឈ្មោះសម្គាល់ថាជាមេរោគ «ឌែលតា» ពេលនេះត្រូវបានមន្ត្រីជាន់ខ្ពស់នៃអង្គការសុខភាពិភពលោកអះអាងថា វាបាននិងកំពុងឆ្លងរាលដាលទៅពាសពេញពិភពលោកហើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។
រូបតំណាង៖ ពិភពលោក បារម្ភអំពីមេរោគកូវីដបំប្លែងខ្លួនថ្មី ដែលរកឃើញនៅអាហ្រ្វិកខាងត្បូង - Xinhua
ដោយ

លោកស្រី ស៊ូ​ម​យ៉ា ស្វា​មីនា​ថា​ន់ (Soumya Swaminathan) ប្រធាន​អ្នក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខ​ពិភពលោក បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​របស់ WHO ថា មេរោគ​បំប្លែង​ខ្លួន​ឈ្មោះ​ថា «​ឌែ​លតា​» កំពុង​តែ​វិ​វត្ត​ខ្លួន​ក្លាយជា​ទម្រង់​មេរោគ ដែល​គ្របដណ្តប់​ទូ​ទាំង​ពិភពលោក ដោយសារ​តែ​សមត្ថភាព​ឆ្លង​លឿន​របស់​វា​។ 

បច្ចុប្បន្ន វីរុស​ទម្រង់​នេះ បាន​និង​កំពុង​មាន​វត្ត​មាននៅ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ហើយ​វា​ក៏​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​កើនឡើង​ករណី​វិជ្ជមាន​នៅ​ប្រទេស​អង់គ្លេស និង​រុ​ស្សី​ក្នុង​ពេល​បច្ចុប្បន្ន​ផង​ដែរ​។ ក្នុង​នោះ រដ្ឋាភិបាល​អង់គ្លេស បាន​បង្ខំចិត្ត​ប្តូរ​និង​ពន្យារពេល​គម្រោង​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ​សម្រាប់​ដំណាក់កាល​ចុង​ក្រោយ ក្រោយ​ពី​មាន​សន្ទុះ​កើនឡើង​យ៉ាង​ខ្លាំង​នូវ​ករណី​ឆ្លង​វីរុស​ទម្រង់ ឌែ​លតា នេះ​។

រីឯ អា​ល្លឺ​ម៉​ង​ឯណោះ​វិញ បាន​ធ្វើការ​ប៉ាន់​ស្មានថា ករណី​ឆ្លង​នៅ​ក្នុង​ប្រទេស​នឹង​មានការ​កើនឡើង​ឆាប់​ៗ​នេះ ស្រ​ដៀង​គ្នា​ទៅ​នឹង​ទីក្រុង​ម៉ូ​ស្កូ​របស់​រុ​ស្សី ដែល​កំពុង​ចាប់ផ្ដើម​មាន​កំណើន​ករណី​ឆ្លង​មេរោគ ឌែ​លតា​នេះ​រួច​ទៅ​ហើយ​។

ទោះបីជា​យ៉ាងនេះ​ក្តី អ្នកជំនាញ​ពី WHO បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ខ្លាំង​ជាងគេ​ទៅ​លើ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក ដែល​ជា​តំបន់​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ទ្វីប​អា​ព្រិ​ក កំពុង​មាន​កំណើន​ឆ្លង​រាលដាល​ទ្វេ​ដង​នៅ​មួ​យស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។ 

គួរ​ជម្រាប​ថា មេរោគ​បំប្លែង​ខ្លួន​ទម្រង់ «​ឌែ​លតា​» ក៏​បាន​បង្ហាញ​វត្ត​មាននៅ​ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​អាស៊ី​ផង​ដែរ ក្នុង​នោះ​រួម​មាន​ទាំង​កម្ពុជា និង​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ឯទៀត ដូច​ជា​ថៃ​និង​វៀតណាម​ជាដើម​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៩​មិថុនា ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី «​ឌែ​លតា​» ចំនួន ០៧​នាក់ លើ​អ្នកដំណើរ​ចូល​មក​កម្ពុជា​តាម​ច្រកព្រំដែន​កម្ពុជា​-​ថៃ​។

សូម​បញ្ជាក់​ថា មេរោគ​បំប្លែង​ខ្លួន​នេះ ត្រូវ​បាន WHO ចាត់​ថ្នាក់​ជា​មេរោគ ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​សាកល កាលពី​ខែឧសភា​កន្លង​ទៅ​។ វីរុស​បំប្លែង​ថ្មី​ខាងលើ ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០២០ ហើយ​វា​ជា​វីរុស​ទី​បួន​ហើយ ដែល​ត្រូវ​ចាត់ទុកជា​ប្រភេទ​គួរ​ឲ្យ​ព្រួយបារម្ភ ក្នុង​កម្រិត​ទូ​ទាំង​ពិភពលោក និង​ទាមទារ​ឱ្យ​មានការ​តាមដាន ប្រុង​ប្រយ័ត្ន និង​យកចិត្តទុកដាក់​ខ្ពស់​៕

None



អត្ថបទបន្ទាប់


វ៉ាក់សាំង​ចិន Sinopharm ៥សែនដូស ដឹក​មកដល់​ទីក្រុងហាណូយ​ហើយ

វ៉ាក់សាំង​ Sinopharm ផលិតនៅប្រទេសចិន ចំនួន ៥សែនដូស ដែលជាជំនួយរបស់រដ្ឋាភិបាលក្រុង​ប៉េកាំង ដល់ប្រទេសវៀតណាម បាន​ដឹក​មក​ដល់​ព្រលានយន្ត…

អូស្ត្រាលីប្តឹងចិនទៅ WTO លើករណីដំឡើងពន្ធនាំចូលលើស្រាក្រហមរបស់ខ្លួន

រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO ដើម្បីប្រឆាំងនឹងការដំឡើងពន្ធនាំចូលយ៉ាងច្រើនគំហុករបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ