មេរោគអូមីក្រុងទម្រង់ថ្មី

អង្គការសុខភាពពិភពលោកព្រមានថា មេរោគបំប្លែងខ្លួនអូមីក្រុងទម្រង់ថ្មី BA.2 នឹងរាលដាលពេញពិភពលោក


អង្គការសុខភាពពិភពលោកព្យាករណ៍ថា មេរោគអូមីក្រុងទម្រង់ថ្មី ដែលគេឲ្យឈ្មោះបច្ចេកទេសថា ប៊ីអេធូ (BA.2) នឹងចរាចរកាន់តែច្រើននៅទូទាំងពិភពលោក បើទោះបីជា អ្នកវិទ្យាសាស្ត្រមិនទាន់ច្បាស់ថា តើមេរោគបំប្លែងថ្មីនេះ អាចឆ្លងទៅកាន់មនុស្ស ដែលធ្លាប់ឆ្លងមេរោគអូមីក្រុងប្រភេទដើមឬអត់នោះទេ0x017d7 នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
មេរោគបំប្លែងខ្លួនអូមីក្រុងទម្រង់ថ្មី BA.2

ទោះ​យ៉ាងណា ក៏​នៅ​មិន​ទាន់​ដឹង​ប្រាកដ​នៅឡើយ​ទេ​ថា តើ​អ្នក​ដែល​បាន​ឆ្លង​អូ​មី​ក្រុង​ទម្រង់​ដើម​រួច​ហើយ អាច​នឹង​ឆ្លង​មេរោគ​អូ​មី​ក្រុង​ទម្រង់​ថ្មី BA.2 ទៀត​ដែរ​ឬ​ក៏​អត់​នោះ​ទេ​។

ទោះ​យ៉ាងណា គេ​អាច​មើលឃើញ​ពី​សមត្ថភាព​នៃ​មេរោគ​អូ​មី​ក្រុង​ដើម​នា​ពេល​កន្លង​មក ដែល​មាន​កម្រិត​ចម្លង​ខ្ពស់​។ តួយ៉ាង តាម​ការ​សិក្សា​មួយ​នៅ​អង់គ្លេស​បង្ហាញ​ថា ក្នុង​ចំណោម ២​ភាគ​៣​នៃ អ្នក​ឆ្លង​មេរោគ​បំប្លែង​ថ្មី​អូ​មី​ក្រុង បាន​និយាយ​ថា ពួក​គេ​ធ្លាប់​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ពី​មុន​។

យ៉ាងណាមិញ លោកស្រី Van Kerkhove បាន​សង្កត់ធ្ងន់​ថា មិន​មានការ​បង្ហាញ​ពី​ភាព​ខុស​ប្លែក​គ្នា​នៃ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ឡើង​ដោយ​អូ​មី​ក្រុង​ទម្រង់​ថ្មី​ណាមួយ​នោះ​ទេ ប៉ុន្ដែ​អ្នកជំនាញ​រូប​នេះ​អះអាង​ថា មេរោគ​បំប្លែង​អូ​មី​ក្រុង គឺ​មិន​ធ្វើ​ឱ្យ​មនុស្ស​ឈឺ​ធ្ងន់ធ្ងរ​ដូច​មេរោគ​បំប្លែង​ថ្មី​ប្រភេទ អាល់​ហ្វា និង​ឌែ​លតា​នោះ​ទេ បើ​ទោះជា​វា​កំពុង​ចរាចរ​រីក​រាលដាល​លឿន​ជាងគេ​ក៏​ដោយ​។

ទន្ទឹម​នឹង​ការ​តាមដាន​របស់​អង្គការ​សុខភាព​ពិភពលោក ក៏​មាន​អ្នក​ស្រាវជ្រាវ​នៅ​ប្រទេស​ដា​ណឺ​ម៉ា​បាន​រក​ឃើញ​ថា ប្រភេទ​អូ​មី​ក្រុង​ទម្រង់​ថ្មី BA.2 នេះ​គឺ​ឆ្លង​លឿន​ជាង​ប្រភេទ​អូ​មី​ក្រុង​ដើម BA.1 ក្នុង​កម្រិត ១,៥​ដង ហើយ​វា​ក៏​មាន​សមត្ថភាព​ខ្លាំង​ក្នុង​ការ​ឆ្លង​ទៅ​មនុស្ស ទោះបីជា​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​កម្រិត​ពេញលេញ និង​កម្រិត​ដូ​ស​ជំរុញ​ក៏​ដោយ​។ តែ​យ៉ាងណា​ក៏​ដោយ ការ​ចាក់​វ៉ាក់សាំង នៅ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​ពី​ការ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​ការ​ស្លាប់ ដោយសារ​កូ​វី​ដ​១៩ ទោះបីជា​វា​អាច​មិន​ការពារ​ការ​ឆ្លង​បាន​ទាំងស្រុង​ក៏​ដោយ​។ ជាមួយ​គ្នា​នេះ WHO ក៏​បាន​អំពាវនាវ​ឱ្យ​មនុស្ស​ន​ទៅ​ចាក់​វ៉ាក់សាំង និង​ពាក់​ម៉ាស់​ពេល​ចេញ​ទៅ​ទី​សាធារណៈ​ផង​ដែរ​។

សូម​ជម្រាប​ថា រដ្ឋ​ភាគច្រើន​នៅ​ក្នុង​សហរដ្ឋអាមេរិក​ថ្មី​ៗ​នេះ បាន​បញ្ជាក់​ពី​វត្តមាន​របស់​មេរោគ​ទម្រង់​ថ្មី​នៃ​អូ​មី​ក្រុង BA.2 នេះ​ហើយ ទោះបីជា​វា​កំពុង​ចរាចរ​ក្នុង​កម្រិត​ទាប​ជាមួយនឹង​ករណី​សរុប​សរុប​ទើបតែ​ជាង ៤៦០​ករណី​រហូត​មក​ដល់​ពេល​នេះ​ក៏​ដោយ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ត្រឹមតែ ១ខែ CDC អនុម័តគម្រោងមានទុនវិនិយោគជាង២ពាន់លានដុល្លារ កើនឡើងយ៉ាងគំហុក

ព័ត៌មាន
ទោះបីកម្ពុជាកំពុងស្ថិតក្នុងវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយតែយើងសង្កេតឃើញថា ចរន្តវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជាមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់…

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកនៅសាធារណៈរដ្ឋកូរ៉េ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ នៅសាធារណៈរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ដល់ទី១៣ខែកុម្ភៈ ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ