ហេតុអ្វីត្រូវពង្រឹងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់?

ហេតុអ្វីត្រូវពង្រឹងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងខសន្យាមិនសុចរិត ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ?


ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ស្តីពីការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ ជាមួយគ្នានោះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា ក៏បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារនៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព។
ហេតុអ្វីត្រូវពង្រឹងការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងខសន្យាមិនសុចរិត ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ?

អ្នកជំនាញក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា កិច្ចសន្យាការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនេះ កំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យចុងក្រោយ និងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាអំឡុងខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា តាមពិតទៅ សម្រាប់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានអនុវត្តជាយូរមកហើយនូវច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់នេះ។ ខណៈច្បាប់ការពារអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុនេះ គឺស្របជាមួយនឹងគោលនយោបាយថ្នាក់ជាតិ ដែលចេញដោយក្រសួងពាណិជ្ជកម្មកម្ពុជា។ លោក កាំង តុងងី កិច្ចសន្យានេះកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ និងគ្រោងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាអំឡុងខែឧសភា ឆ្នាំ២០២៣នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ថា កន្លងមកនេះ ការប្រើប្រាស់ទម្រង់ស្ដង់ដានៃកិច្ចសន្យារបស់បុគ្គលធ្វើធុរកិច្ចមួយចំនួន មិនអាចផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយនៃកិច្ចសន្យាដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។ ទម្រង់ស្ដង់ដានៃកិច្ចសន្យាមួយចំនួន បានបង្កប់នូវខ្លឹមសារនិងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។ ខសន្យាមិនសុចរិតទាំងនោះ មានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវ របស់បុគ្គលធ្វើធុរកិច្ចលើការ ធានាលើទំនិញ និង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែឬផ្លាស់ប្តូរចំណុច សំខាន់ណាមួយលើប្រភេទ បរិមាណតម្លៃ និងគុណភាពនៃទំនិញនិង/ឬសេវា ឬកែប្រែខសន្យាសំខាន់ៗ នៃទម្រង់ស្តង់ដានៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្តល់សិទ្ធិឱ្យបុគ្គល ធ្វើធុរកិច្ចអាចបកស្រាយដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិ របស់បុគ្គលធ្វើធុរកិច្ច។

សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រកាស ស្ដីពីខសន្យាមិនសុចរិត សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដា នៃកិច្ចសន្យាដែលមិនសុចរិត និងមានលក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់ អាចរាយការណ៍ពាក់ព័ន្ធនឹងអំពើកេងយក ចំណេញហួសហេតុ ដោយកើតចេញពីការបង្កើតនូវទម្រង់ស្តង់ដានៃកិច្ចសន្យា ដែលមិនសុចរិតពីបុគ្គលធ្វើធុរកិច្ចមក អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន បង្ហាញពីចំណុច២យ៉ាង ដែលវិនិយោគិនជប៉ុនគិតគូរខ្លាំងបំផុត មុនសម្រេចចិត្តមកវិនិយោគនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា ក្នុងចំណោមវិនិយោគិនបរទេសដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជាឆ្នាំ២០២២ វិនិយោគិនចិនបានគ្រប់ដណ្ដប…

ក្រុមហ៊ុនរដ្ឋចិនធំមួយចាប់ដៃជាមួយក្រុមហ៊ុនក្នុងស្រុក បង្កើតរោងចក្រផលិតស៊ីម៉ង់ត៍នៅខេត្តក្រចេះ

ថ្នាក់ដឹកនាំក្រុមហ៊ុនចិនដ៏ធំមួយ China Energy Construction International បានអះអាងថា ក្រុមហ៊ុនខ្លួនសហការជាមួយក្រុមហ៊ុនក្នុងស្រុក នឹងប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ