ចិនក្នុងទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​

ឥទ្ធិពល​កូរ៉ូណាវីរុស នឹងធ្វើឲ្យ​ចិនប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិយ៉ាងណាខ្លះ?


ក្រសួងពាណិជ្ជកម្មចិន នៅតែបន្តតាមដានយ៉ាងដិតដល់ពី ផលប៉ះពាល់នៃមេរោគកូរ៉ូណា ទៅលើ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ហើយបេ្តជ្ញាជួយគាំទ្រដល់ ក្រុមហ៊ុនដែលមានទំនាក់ទំនងពាណិជ្ជកម្មទៅក្រៅប្រទេសទាំងនោះ ឲ្យបើកដំណើរការឡើងវិញ បន្ទាប់ពីផ្អាកអស់មួយរយៈធំ ដោយសារតែមេរោគកូរ៉ូណា។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
តើចិននឹងប៉ះពាល់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិយ៉ាងណាខ្លះ?
ដោយ

លោក កៅ ហ្វេ​ង អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បាន​គូសបញ្ជាក់​ថា ចិន​មាន​ទំនុកចិត្ត និង​មាន​សមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង មេរោគ​ដ៏​កាច​សាហាវ​នេះ ដូច្នេះ​ហើយ ចិន គ្មាន​វិធានការ​ណាមួយ ដែល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​អន្តរជាតិ​នោះ​ទេ មាន​តែ​គាំទ្រ​បន្ថែម ឲ្យ​ក្រុមហ៊ុន​បន្ត​បើក​ដំណើរការ​ឡើង​វិញ​។

ក្រសួងពាណិជ្ជកម្ម​ចិន ក៏​បាន​ប្រកាស​ថា នឹង​បន្ត​ពង្រឹង​ការ​ផ្តល់​សេវាកម្ម និង​ធានា​រ៉ាប់រង​ដល់ ក្រុមហ៊ុន​បរទេស ដែល​វិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន ក៏​ដូច​ជា​ការ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ និង​ជំរុញ​ឲ្យ​ចាប់ផ្តើម​ដំណើរការ​នូវ​គម្រោង​ដែល​បាន​ព្រាង​ទុក​។

លោក កៅ ហ្វេ​ង ក៏​រំពឹង​ដែរ​ថា បណ្តា​ប្រទេស​ជា​ដៃគូ​វិនិយោគ និង​ពាណិជ្ជកម្ម នឹង​ចូលរួម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​សម្របសម្រួល​ពាណិជ្ជកម្ម​អន្តរជាតិ ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​រ៉ូ​ណា​។

បើ​តាម អ្នកជំនាញ បាន​ព្យាករ​ដែរ​ថា មេរោគ​កូ​រ៉ូ​ណា​នេះ នឹង​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​ចិន ចន្លោះ​ពី ០,៥% ទៅ ១% សម្រាប់​ឆ្នាំ ២០២០​នេះ ដែល​ពី​មុន កំណើនសេដ្ឋកិច្ច​ចិន រំពឹង​នឹង​សម្រេច​បាន ៥,៩% តែ​យ៉ាងណា បញ្ហា​មេរោគ​កូ​រ៉ូ​ណា ទើបតែ​ចាប់ផ្តើម​បាន​មួយ​រយៈពេល​ខ្លី ដូច្នេះ​ហើយ គេ​មិន​ទាន់​អាច​វាយតម្លៃ និង​ប៉ាន់​ប្រមាណ​បាន​ត្រឹមត្រូវ​នោះ​ទេ​។ បច្ចុប្បន្ន ការ​គ្រប់គ្រង​លើ​បញ្ហា​នេះ ជា​អាទិភាព​ទី​មួយ​របស់​រដ្ឋាភិបាល​ចិន អាស្រ័យ​ហេតុនេះ ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ប្រាកដជា​កើត​មាន​ដូច​ជា តម្រូវការ​សេវាកម្ម និង​ផលិតផល​នានា មានការ​ធ្លាក់​ចុះ ហើយ​បញ្ហា​ជា​ច្រើន​នឹង​កើត​មាន ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម ការ​វិនិយោគ និង​ការ​នាំ​ចេញ​ទំនិញ​។

គួរ​ជម្រាប​ដែរ​ថា សហគ្រាស​ធំ​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន បាន​ចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ ហើយ​នៅ​តាម​តំបន់​នីមួយ​ៗ រដ្ឋាភិបាល​ចិន ក៏​មាន​បែងចែក​កញ្ចប់​ថវិកា​ពិសេស សម្រាប់​ជួយ​ឧបត្ថម្ភ​ធន ដល់​សហគ្រាស​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ ដោយសារ​តែ​មេរោគ​កូ​រ៉ូ​ណា​៕
None



អត្ថបទបន្ទាប់


បន្ទាប់ពីចិន តើប្រទេសមួយណានៅអាស៊ីរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ដោយសារតែវីរុសកូរ៉ូណា?

បញ្ហាជំងឺរលាកផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូរ៉ូណា មិនត្រឹមតែបានសម្លាប់មនុស្សដោយផ្ទាល់នោះទេ វាបានបំភ័យមនុស្សទូទាំងសកលលោក នឹងជះឥទ្ធិពលដ…

ក្រុមហ៊ុនថៃនៅកម្ពុជា ត្រៀមបង្ហាញក្ដីកង្វល់ និងកត្តាប្រឈម ទៅកាន់នាយករដ្ឋមន្ត្រីកម្ពុជាឲ្យជួយដោះស្រាយ

ក្រុមហ៊ុនថៃ ដែលរកស៊ីនៅកម្ពុជា បានត្រៀមខ្លួនដើម្បីបង្ហាញពីក្ដីកង្វល់ និងកត្តាប្រឈមរបស់ខ្លួនដែលបានជួបប្រទះ ជូនទៅកាន់សម្ដេច ហ៊ុន សែន នាយករដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ