យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នឹងជួយជំរុញកំណើនសេដ្ឋកិច្ចដែរ ឬយ៉ាងណា?


មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចកម្ពុជា និង ក្រុមអ្នកជំនួញធំៗនៅកម្ពុជាបានបញ្ជាក់អះអាងថាថ្វីដ្បិតតែសេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ២០២១នេះ មានផលប៉ះពាល់ដោយសារតែរលកឆ្លងសហគមន៍២០កុម្ភៈក៏ពិតមែន ប៉ុន្ដែទាំងរដ្ឋ និង ឯកជន នៅតែជឿជាក់ថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២១ នឹងនៅតែមានភាពប្រសើរជាងឆ្នាំ២០២០។ ល្អប្រសើរ ក៏ដោយសារតែបច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុងបន្ដយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរយើងបានកាន់តែច្រើនឡើងៗហើយ។
គិលានុប្បដ្ឋាយិកាខ្មែរមួយរូប កំពុងចាក់វ៉ាក់សាំងការពារកូវីដ-១៩ Sinopharm ដល់អត្តពលិកម្នាក់នៅមន្ទីរពេទ្យព្រះកេតុមាលាក្នុងរាជធានីភ្នំពេញនៅថ្ងៃទី ២ ខែមីនាឆ្នាំ ២០២១ រូបភាព៖ Xinhua

ជុំវិញ​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ​ដែរ ត្រូវ​បាន អ្នកឧកញ៉ា សៀ ឬ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន វើ​ល​ដ៍​ប្រ៊ី​ដ​គ្រុប ដែល​ជា​អ្នកជំនួញ​ដឹក​ជញ្ជូន​និង ឡូ​ជី​ស្ទីក និង​ជា​អ្នក​វិនិយោគ​អចលនទ្រព្យ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​បាន​អះអាង​ថា លោក​នៅ​នូវ​តែ​ជឿជាក់​និង​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១ ដោយ​រំពឹង​ថា​នឹង​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នៅ​ឆ្នាំ​នេះ ប្រសិនបើ​រាជរដ្ឋាភិបាល​អាច​គ្រប់គ្រង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ និង ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឲ្យ​បាន​១០​លាន​ដូ​ស​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

ដោយឡែក អ្នកឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​លី​ហួរ​គ្រុប ដែល​ជា​អ្នកជំនួញ​រកស៊ី​ពហុ​វិស័យ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​ផង​ដែរ​នោះ​ក៏​បាន​លើក​ឡើង​ប្រាប់​សារព័ត៌មាន​ឌី​ជី​ថ​ល ខេ​ម​បូ​ណូ​មី​ស ដែរ​ថា បើសិនជា​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​អាច​ធ្វើ​បាន​លឿន នោះ​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​មានការ​ស្ទុះ​ងើបឡើង​លឿន​ដែរ ដោយសារ​តែ​កម្ពុជា​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ជាក់ស្ដែង​ថ្មី​ៗ​នេះ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​ចិន និង​ទើបតែ​បញ្ចប់​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​ជាមួយ​កូរ៉េ​ខាងត្បូង និង​កំពុង​បន្ដ​សិក្សា​នូវ​លទ្ធភាព​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ជាមួយនឹង​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​។ ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​មាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​ដ៏​ធំ គឺ RCEP ដោយ​កិច្ចព្រមព្រៀង​ទាំង​អស់នេះ គឺជា​កត្តា​សំខាន់​ណាស់ ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ ពាណិជ្ជកម្ម​កាន់​កាន់​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​។

ជាមួយ​គ្នា​នេះ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​បាន​អះអាង​ថា មាន​តែ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប៉ុណ្ណោះ ដែល​អាច​ជួយ​ស្តារ​សេដ្ឋកិច្ច​របស់​កម្ពុជា​ឲ្យ​មាន​ភាព​រីក​ចម្រើន និង​ល្អ​ប្រសើរ​ឡើង​វិញ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​។ តាម​គម្រោង​របស់​រាជរដ្ឋាភិបាល នៅ​ឆ្នាំ​២០២១ កម្ពុជា​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​យ៉ាងតិច​១០​លាន​ដូ​ស ។

ឯកឧត្តម វ​ង្សី វិស្សុត បាន​អះអាង​ទៀត​ថា ទោះបី​កម្ពុជា​ជា​ប្រទេស​ក្រីក្រ តែ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ប៉ុន្តែ​អ្វី ដែល​ជា​បញ្ហា​ចោទ​សម្រាប់​កម្ពុជា ក៏​ដូច​ប្រទេស​លើ​ពិភពលោក​នោះ គឺ​ប្រទេស​ជា​អ្នក​ផលិត​អត់​មាន​វ៉ាក់សាំង​លក់​ទៅ​វិញ​ទេ​។

គិត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ទាំង​ការ​ទិញ និង​ទទួល​បាន​ជំនួយ​សរុប​មាន​ជាង​៣​លាន​ដូ​ស​ហើយ ខណៈ​គិត​ត្រឹម​ថ្ងៃ​ទី​៤ មេ​សា មាន​អ្នក​ចាក់​វ៉ាក់សាំង​សរុប​ជាង ៥៧​ម៉ឺន​នាក់​។

សូម​រំឭក​ដែរ​ថា បើ​តាម​របាយការណ៍​ពី​ធនាគារពិភពលោក​ថ្មី​ៗ​នេះ​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ប្រមាណ ៤%​នៅ​ឆ្នាំ​២០២១ នេះ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជាង​-៣% កាលពី​ឆ្នាំ​២០២០​។ ទោះ​យ៉ាងណា អ្នកជំនាញ​សេដ្ឋកិច្ច​មួយ​ចំនួន​បាន​កត់សម្គាល់​ឃើញ​ថា កំណើន​៤% នៅ​ឆ្នាំ​នេះ ទំនងជា​មិន​អាច​សម្រេច​បាន​តាម​ការ​ព្យាករ​នោះ​ទេ ពោល​គឺ​អាច​មាន​ទាប​ជាង​អ្វី​ដែល​បាន​ព្យាករ ដ្បិតថា​សេដ្ឋកិច្ច​កម្ពុជា​បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​បាន​អូស​បន្លាយ​ជាង​១​ខែ​មក​ហើយ​៕

None



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ-១៩ និងផែនការស្ដារវិស័យទេសចរណ៍ នឹងជួយឲ្យវិស័យទេសចរណ៍ងើបឡើងវិញកម្រិតណា?

អ្នកជំនាញ និង ជំនួញនៅក្នុងវិស័យទេសចរណ៍បានបង្ហាញពីក្ដីសង្ឃឹមជាថ្មី ក្រោយពីពេលមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩កំពុងស្រុកធ្វើឡើង និងការ…

មេដឹកនាំ​អាស៊ាន​អាច​នឹងជួបគ្នា​ឆាប់ៗ​នៅ​ទីក្រុង​ហ្សាកាតា​ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ា

ប្រទេស​ប្រ៊ុយណេ​ដែលជា​ប្រធាន​ប្ដូរវេន​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅកាត់ថា អាស៊ាន បាន​គាំទ្រ​ការផ្ដួចផ្ដើម​ឲ្យ​មាន​កិច្ច​ប្រជុំ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ