វិស័យទេសចរណ៍កម្ពុជា

វ៉ាក់សាំងកូវីដ-១៩ និងផែនការស្ដារវិស័យទេសចរណ៍ នឹងជួយឲ្យវិស័យទេសចរណ៍ងើបឡើងវិញកម្រិតណា?


អ្នកជំនាញ និង ជំនួញនៅក្នុងវិស័យទេសចរណ៍បានបង្ហាញពីក្ដីសង្ឃឹមជាថ្មី ក្រោយពីពេលមានយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩កំពុងស្រុកធ្វើឡើង និងការដាក់ចេញនូវផែនការស្តារវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលផងដែរ។
ទេសចរណ៍ដើរទស្សនានៅប្រាសាទបាយ័ន្ត ខេត្តសៀមរាប រូបភាព៖ China Daily

ជាង​១​ឆ្នាំ​មក​ហើយ វិស័យ​ទេសចរណ៍​នៅ​ទូ​ទាំង​ពិភពលោក ក៏​ដូច​ជា​នៅ​កម្ពុជា​ដែរ ហាក់ដូចជា​សន្លប់​ស្ដូកស្ដឹង ដោយសារ​តែ​កូ​វី​ដ​-១៩​បាន​ចូល​មក​វាយប្រហារ​យ៉ាងដំណំ​តែ​ម្តង​។ ប៉ុន្ដែ អ្នកជំនាញ​នៅ​ក្នុង​ឧស្សាហកម្ម​គ្មាន​ផ្សែង នៅ​តែ​មាន​ជំនឿ​ថា វិស័យ​នេះ អាច​នឹង​រលាស់​ខ្លួន​ងើបឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​នេះ នៅ​ក្រោយ​ពេល​ដែល​មនុស្ស​ភាគច្រើន​នៅ​ទូ​ទាំង​ពិភពលោក​ត្រូវ​បាន​ចាក់ វ៉ាក់សាំង​កូ​វី​ដ​-១៩ ។ សម្រាប់​ប្រទេស​កម្ពុជា​វិញ ស្រប​ពេល​ដែល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង រាជរដ្ឋាភិបាល​ក៏​ទើបតែ​បាន​ដាក់​ចេញ​នូវ​ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ផង​ដែរ ។ តើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង និង​ផែនការ​ស្ដារ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា នឹង​អាច​ជួយ​ឲ្យ​វិស័យ​ទេសចរណ៍​ស្ទុះ​ងើបឡើង​វិញ​បាន​កម្រិត​ណា? ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​យើង​បាន​សម្ភាសន៍​ជាមួយនឹង​ក្រុម​អ្នកជំនាញ និង​អ្នកជំនួញ​ជា​ច្រើន​ដែល​ធ្វើការ និង​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ ដោយ​ពួក​គាត់​បាន​លើក​ឡើង​នូវ​មតិ​ផ្សេង​ៗ​គ្នា​ជុំវិញ​នឹង​រឿង​នេះ​។

លោក លូ ម៉េ​ង ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់​ក្រុមការងារ​ខេ​ម​ណូ​មី​ស​ថា ខាង​សហព័ន្ធ​ទេសចរណ៍ កំពុង​តែ​ពិភាក្សា​ជាមួយ​ក្រសួងទេសចរណ៍​ធ្វើ​យ៉ាងណា ជំរុញ​ឲ្យ​មាន​ចលនា​ទេសចរណ៍​ឡើង​វិញ​ឲ្យ​បាន​នៅ​មុន ឬ​អំឡុង​ខែកញ្ញា និង​ខែតុលា​ឆ្នាំ​២០២១​នេះ​។ អ្នកជំនាញ​ទេសចរណ៍​រូប​នេះ បន្ថែម​ថា លោក​ក៏​បាន​ស្នើ​សុំ​ទៅ​ក្រសួងសុខាភិបាល​ឲ្យ​កម្មករ​ន​យោ​ជិត​ផ្នែក​ទេសចរណ៍ អាច​ទទួល​បានការ​វ៉ាក់សាំង​កូ​វី​ដ​-១៩​ក្នុង​ពេល​ឆាប់​នេះ​ដែរ ដើម្បី​ជំរុញ​ការងារ​ស្តា​វិស័យ​នេះ ឲ្យ​បាន​កាន់តែ​លឿន​។

ដោយឡែក លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​បា​ស៊ី​ហ្វិ​ក​កម្ពុជា (PATACC) បាន​អះអាង​ថា ការ​ងើបឡើង​វិញ​នៃ​មក​រក​ភាព​ក្រ​ក្រ​តី​នៃ​វិស័យ​ទេសចរណ៍ គឺ​ត្រូវ​រង់ចាំ​ពេលវេលា​វែង​បន្ត​ទៀត បើ​ទោះ កម្ពុជា​ខិត​ប្រឹងប្រែង​ក្នុង​ការ​ចាក់​វ៉ាក់សាំង​យ៉ាងណា​ក៏​ដោយ​។

កាលពី​ចុងខែ​មីនា​កន្លង​ទៅ រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​លិខិត​មួយ​ដែល​បង្ហាញ​ពី​ការ​គាំទ្រ​ដល់​ផែនការ​ស្តារ និង​លើក​ស្ទួយ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ របស់​ក្រសួងទេសចរណ៍ ដោយ​ចែក​ចេញ​ជា ៣ ដំណាក់កាល រួម​មាន​៖

ទី​១, ការ​គ្រប់គ្រង​វិបត្តិ​ក្នុង​ដំណាក់កាល​ទម្លាប់​ថ្មី និង​រៀ​បំ​ផែនការ​សម្រាប់​ស្ដារ​ទេស​រណ៍​ឡើង​វិញ ឆ្នាំ​២០២០-២០២១ ពីព្រោះ​វិ​បត​ត្តិ​នេះ បាន​ផ្ដល់​នូវ​ឱកាស​ឲ្យ​យើង​ពិចារណា​ឡើង​វិញ នូវ​ប្រព័ន្ធ​សម្រាប់​ផ្ដល់​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កាន់តែ​មាន​ភាព​ធន់ និង​ប្រកបដោយ​និរន្ដរភាព​សម្រាប់​អនាគត​។

ទី​២, ការ​ស្ដារ​ឡើង​វិញ​នូវ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ ឆ្នាំ​២០២២-២០២៣ និង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ឲ្យ​បានជា​អតិបរមា រាជរដ្ឋាភិបាល​នឹង​បន្ដ​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ជំនាញ​ឌី​ជី​ថ​ល និង​ជំនាញ​ថ្មី​ៗ ឲ្យ​ស្រប​តាម​តម្រូវការ​ទីផ្សារ

និង​ទី ៣ គឺ​ការ​រៀបចំ​ឆ្ពៅ​ទៅ​កាន់​អនាគត​ថ្មី ឆ្នាំ​២០២៤-២០២៥ នៃ​វិស័យ​ទេសចរណ៍​កម្ពុជា សំដៅ​ទាញ​យក​ផលប្រយោជន៍​ពី​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​បានជា​អតិបរមា​។

ជុំវិញ​នឹង​ផែនការ​នេះ លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​បង្ហាញ​ពី​ការ​គាំទ្រ​ផែនការ​មេនេះ ហើយ​ក៏​សង្ឃឹមថា​ផែនការ​នេះ នេះ​ជួយ​វិស័យ​ទេសចរណ៍​អាច​ងើបឡើង​វិញ​បាន​លឿន​ជាង​ការ​រំពឹង​ទុក បន្ទាប់​ពី​វិស័យ​នេះ បាន​រង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។

បើ​តាម​លិខិត​មួយ​របស់​សម្តេច​តេ​ជៅ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩ បាន​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ធ្លាក់​ចុះ​ដល់​ទៅ​ជាង​៨០% និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ធ្លាក់​ចុះ​ប្រមាណ​២០% ដែល​វា​បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ប្រាក់​ចំ​ណុ​ល​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២០​។ ទោះ​យ៉ាងណា តាម​រយៈ​ផែនការមេ​សម្រាប់​ការ​ស្ដារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ដែល​បាន​ដាក់​ចេញ​នេះ នឹង​អាច​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ឡើង​វិញ​ប្រមាណ ៧​លាន​នាក់​នៅ​ឆ្នាំ​២០២៥ និង​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រមាណ​១១​លាន​នាក់​នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកឧកញ៉ា សៀ ឫទ្ធី បោះទុនជាង២០០លានដុល្លារវិនិយោគ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ទោះបីកូវីដ-១៩មករំខាន

ព័ត៌មាន
ទោះស្ថិតនៅក្នុងបរិបទនៃសម័យកូវីដក៏ដោយ ក៏អ្នកឧកញ៉ា សៀ ឫទ្ធី ដែលជាធុរកិច្ចជន និងជាអ្នកវិនិយោគដ៏ល្បីលើវិស័យអចលនទ្រព្យនៅកម្ពុជាមិនរួញរាក្នុង…

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នឹងជួយជំរុញកំណើនសេដ្ឋកិច្ចដែរ ឬយ៉ាងណា?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចកម្ពុជា និង ក្រុមអ្នកជំនួញធំៗនៅកម្ពុជាបានបញ្ជាក់អះអាងថាថ្វីដ្បិតតែសេដ្ឋកិច្ចកម្ពុជានៅដើមឆ្នាំ២០២១នេះ មានផលប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ