សហគ្រិន​នារី

ស្ត្រី​អ្នក​ជំនួញ IT៖ បង្កើតកម្មវិធីគ្រប់គ្រងពេទ្យឌីជីថល​ព្រោះឃើញមន្ទីរព្យាបាលមួយចំនួន មិនទាន់មានកំណត់ត្រាព្យាបាលអ្នកជំងឺ


ក្រុមហ៊ុនឯកជនមួយ ឈ្មោះ ក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា (First Women Tech Asia ) កំពុង​រកស៊ី​កាក់​កប​គួរសម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​ទើប​បាន​បង្កើត​កម្មវិធី ឌីជីថល​មួយ​សម្រាប់​គ្រប់គ្រង​មន្ទីរពេទ្យ ឈ្មោះ "ពេទ្យយើង"។
លោកស្រី ប៉ុង លីមសាន ប្រធានក្រុម​ស្ថាបនិក​កម្មវិធី «ពេទ្យយើង» ថតរូប​អនុស្សាវរីយ៍​ជាមួយ​លោក ជី សិលា ប្រធាន​ក្រុមហ៊ុន សប្បាយ។

កម្មវិធីនេះ​មាន​ឯកទេស​គ្រប់គ្រង​កំណត់ត្រា​ព្យាបាល​អ្នក​ជំងឺ និង​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​រដ្ឋបាល​មន្ទីរពេទ្យ​រដ្ឋ ឯកជន និង​គ្លីនិក​ស្វ័យប្រវត្តិ ហើយ​ដាក់​ទិសដៅ​ជួយ​ដល់​ការ​គ្រប់គ្រង​របស់ ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​ជំនាន់​ថ្មី។ 

ប្រធានក្រុម​ស្ថានិក​កម្មវិធី"ពេទ្យយើង" លោកស្រី ប៉ុង លីមសាន បញ្ជាក់​ថា មូលហេតុ​នាំ​ឲ្យ​គាត់​ចាប់​អារម្មណ៍ និង​ផលិត​កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង "ពេទ្យយើង" ដោយសារ​តែ​មើល​ឃើញ​​ពីកង្វះចន្លោះ​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ នៅ​តាម​មន្ទីរពេទ្យ​និង​គ្លីនិក​នានា​ក្នុង​ប្រទេស​កម្ពុជា។ កន្លងទៅ មន្ទីរពេទ្យ​មួយ​ចំនួន​ពុំទាន់​មាន​ប្រព័ន្ធ​គ្រប់គ្រង​កំណត់ត្រា​ព្យាបាល និង​ព័ត៌មាន​អ្នក​ជំងឺ​ជាក់លាក់ នាំ​ឱ្យ​បាត់​ប្រវត្តិ​ជំងឺ ជាពិសេស ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​ក្នុង​ការ​ទទួល​យក​សេវា​ព្យាបាល​តែម្តង។ លើក​ឡើង​ថា ក្រៅ​ពី​បង្កើន​ទំនុក​ចិត្ត​ចំពោះ​គុណភាព​ព្យាបាល ការ​ចងក្រង​ទិន្នន័យ​គ្រប់គ្រង​មន្ទីរពេទ្យ​តាម​បែប​ទំនើប​និង​វិជ្ជាជីវៈ កម្មវីនេះ​ក៏​នឹង​ជួយ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​រដ្ឋបាល​របស់​មន្ទីរពេទ្យ ប្រមាណ១០% ក្នុង​រយៈពេល​អនុវត្ត​ពេញលេញ​រយៈពេល​១៨​ខែ។

បច្ចុប្បន្ន កម្មវិធី​គ្រប់គ្រង "ពេទ្យយើង" ត្រូវ​បាន​ប្រើប្រាស់​ដោយ​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​ជាង​៧០ នៅ​ទូទាំង​ប្រទេស។ ចំពោះ​តម្លៃ​វិញ លក់ដាច់​ចាប់​ពី 5000​ដុល្លា​ឡើង​ទៅ ហើយ​ក៏​មាន​ជម្រើស​ផ្សេង​ទៀត​សម្រាប់​អតិថិជន​ដែរ។

កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង "ពេទ្យយើង" និង​ពេទ្យ​កោសល្យ​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន​របស់​សហគ្រិន​ស្ត្រី​ឆ្នើម លោកស្រី ប៉ុង លីមសាន ថ្មីៗនេះ បាន​ជាប់​​ចំណាត់ថ្នាក់​ជា​ស្ត្រី​ដឹកនាំ​គំរូ​ទាំង​២១​រូប​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​គាំទ្រ​សហគ្រិនភាព​របស់​ស្ត្រី និង​គំនិត​ច្នៃ​ប្រឌិត​ឈ្មោះ វីម៉ិនតូម (Womentum) មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​សិង្ហបុរី និង​មូលនិធិ​អាល្លឺម៉ង Konrad Adenauer Stiftung មាន​ការិល័យ​កណ្តាល​នៅក្រុង​ប៊ែកឡាំង។ 

ស្ថាបនិកក្រុមហ៊ុន​ផលិតកម្មវិធី​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល "ពេទ្យយើង" ទើប ត្រូវ​បាន​ជ្រើសរើស​ជា​ម្ចាស់​ជ័យ​លាភី​សហគ្រិន​ស្ត្រី​កម្ពុជា​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​កម្មវិធី​ស្ត្រីកម្ពុជា​ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​ប្រចាំ​ឆ្នាំ​២០១៩ ដែលរៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចំពោះ​គំនិត​ច្នៃប្រឌិត​បង្កើត​កម្មវិធី​ប្រព័ន្ធ​គ្រប់គ្រង​មន្ទីរពេទ្យ​ឌីជីថល​ថ្មី និង​ទំនើប៕

None



អត្ថបទបន្ទាប់


ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​បរទេស​ប្រព្រឹត្ត​បទ​ល្មើស​នៅ​ខេត្ត​ព្រះសីហនុ

របាយការណ៍​​ប៉ូលិស​​បានបង្ហាញថា បទល្មើស​នៅ​ខេត្ត​ព្រះសីហនុ​បាន​កើន​ឡើង ២៥​ភាគរយ នៅ​ឆ្នាំ​២០១៨ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ហើយ​ក្នុ…

កសិករឆ្នើមវ័យក្មេង៖ បោះបង់ឱកាសទៅរៀនក្រៅប្រទេស មកចាប់របរធ្វើចម្ការម្នាស់

ប្រហែលជាមិនមែនច្រើននោះទេ ដែលយុវវជនវ័យក្មេង ដែលចង់ធ្វើរបរកសិកម្ម ស្របពេលដែលពួកគេ មានចំណេះដឹងខ្ពង់ខ្ពស់ ព្រោះពួកគេតែងយល់ថា ការងារកសិកម្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ