គម្រោងអភិវឌ្ឍន៍ទីក្រុង

គម្រោង «ទីក្រុងរាម» តម្លៃ១៦ពាន់លានដុល្លារ គ្រោងនឹងសាងសង់លើផ្ទៃដី ៨៣៤ហិកតា ក្នុងខេត្តព្រះសីហនុ


ផែនការមេទីក្រុងរាម ដែលជាគម្រោងពោរពេញដោយមហិច្ឆតាក្នុង តម្លៃទុនវិនិយោគប្រមាណ ១៦ពាន់លានដុល្លារ គ្រោងនឹងសាងសង់ឡើងនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ៨៣៤ហិកតា ដោយគម្រោងនេះស្ថិតក្រោមការអភិវឌ្ឍដោយក្រុមហ៊ុន Canopy Sands ដែលជាសមាជិករបស់ក្រុមហ៊ុនយក្សរបស់ចិន Prince Holding Group កំពុងវិនិយោគយ៉ាងសម្បើមនៅកម្ពុជា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរបស់សិង្ហបុរី The Straits Times នាពេលថ្មីៗនេះ។
គម្រោង «ទីក្រុងរាម» តម្លៃ១៦ពាន់លានដុល្លារ គ្រោងនឹងសាងសង់លើផ្ទៃដី ៨៣៤ហិកតា ក្នុងខេត្តព្រះសីហនុ

ផែនការមេ​របស់​​គម្រោងទីក្រុងរាម ត្រូវបាន​រៀបចំឡើង​ដោយក្រុមហ៊ុន​​ដ៏ធំមួយ​របស់សិង្ហបុរីឈ្មោះ Surbana Jurong Group ហើយក្រុមហ៊ុន​នេះ ក៏មានតួនាទី​ត្រូវមើលការខុសត្រូវ​លើ​ការងារវិស្វកម្ម​តាម​តំបន់ឆ្នេរ​នៃគម្រោងទីក្រុងនេះផងដែរ។ បើតាម​ផែនការមេនៃគម្រោងនេះ នឹងបង្កើតឲ្យមាន​ប្រព័ន្ធអេកូទេសចរណ៍​ សកម្មភាពពាណិជ្ជកម្ម និងការរស់នៅ ដែលអាច​មានមនុស្ស​រស់នៅប្រមាណជាង​១៣ម៉ឺននាក់។ បន្ថែមពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍​​ ក៏មាន​ផែនការ​នឹង​បញ្ចូល​​ការសាងសង់​​មជ្ឈមណ្ឌល​អាជីវកម្ម និងសណ្ឋាគារ ក៏ដូចជា​ផ្សារទំនើប និង​រីស៊តឆ្នេរសមុទ្រជាដើម។ ក្រៅពីនោះ ក៏មាន​គម្រោង​លំនៅដ្ឋាន​ខុនដូ ផ្ទះឆ្នេរសមុទ្រ និង​ផ្ទះតម្លៃសមរម្យផងដែរ។

លោក Khong Weng Fook អគ្គនាយក​ក្រុមហ៊ុន Canopy Sands បាន​និយាយថា នៅក្នុងបទសម្ភាសន៍​មួយ​ជាមួយកាសែត​ក្នុងស្រុក​នាពេលថ្មីៗនេះថា នៅឆ្នាំ២០២៥ ជំហានដំបូង​​​នៃការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានានឹងត្រូវបញ្ចប់។ បន្ទាប់ពីនេះ នៅ១០ឆ្នាំក្រោយ តាមផែនការ​ ទីក្រុងរាម នឹងត្រូវ​​សាងសង់​បញ្ចប់នូវគម្រោងដំណាក់ទី១ ហើយ​១០ឆ្នាំបន្ទាប់ទៀត​នឹង​បន្ដ​ចាប់ផ្ដើម​សាងសង់ដំណាក់កាលទី២។ ដូច្នេះ ជារួមទៅ ការសាងសង់ទីក្រុងរាម ក្នុងទឹកដីខេត្តព្រះសីហនុនេះ នឹងត្រូវចំណាយពេល​ប្រមាណ​១៥​ ទៅ២០ឆ្នាំ៕​ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ UNIDO៖ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកែច្នៃជលផលនៅកម្ពុជា

ព័ត៌មាន
ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យជលផល ពិសេសគឺការកែច្នៃផលិតផលជលផលតែម្ដង។នេះបើតាមរបាយការណ៍ពីអង្គការ UNIDO។ របាយការណ៍នេះ បានចង្អុ…

ធនាគារ អេស៊ីលីដា ដាក់​ឲ្យ​ប្រើ​ប័ណ្ណវីសានិងម៉ាស្ទ័រកាត​ ​និមិត្តសញ្ញាថ្មី

ព័ត៌មាន
ឥឡូវនេះ ធនាគារ អេស៊ីលីដា បាន​ប្រកាស​ឲ្យ​ដឹង​ថា ធនាគារ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ប្រភេទ​ប័ណ្ណវីសា​និង​ម៉ាស្ទ័រកាត ដែល​មាន​និមិត្តសញ្ញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ