និយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សិក្ខាសាលាស្ដីពី ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច និងឯកឧត្ដមបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
សិក្ខាសាលាស្ដីពី ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅ សម្រាប់និស្សិតនៅសាកលវិទ្យាល័យ អំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិតដើម្បីធ្វើការបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃ ន.ប.ធ. និងមន្រ្តីជំនាញនៃ ន.ប.ធ., ថ្នាក់ដឹកនាំជាន់ខ្ពស់, សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានចំនួនសរុបប្រមាណ ១៥០ រូប។

កម្មវិធីត្រូវបានបញ្ចប់ទៅដោយភាពរលូន និងប្រកបដោយផ្លែផ្កា ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាល។




អត្ថបទបន្ទាប់


ការងារកម្មកររោងចក្រនៅវៀតណាមរងការគំរាមកំហែងកាន់តែខ្លាំង ដោយសារការបញ្ជាទិញធ្លាក់ចុះ

ដោយសារការបញ្ជាទិញផលិតផលពីក្រៅប្រទេសមានការធ្លាក់ចុះ ប្រមាណ ៤៣%សម្រាប់ឆ្នាំ២០២៣ ដូច្នេះហើយកម្មកររោងចក្រកាត់ដេរនៅប្រទេសវៀតណាម ទំនងជាប្រឈមមុ…

ថៃរំពឹងការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI) បានជាង ១ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

រាជរដ្ឋាភិបាលប្រទេសថៃមានសុទិដ្ឋិនិយមចំពោះការលក់ផលិតផលសម្គាល់ភូមិសាស្ត្រ (GI)របស់ថៃ ដោយរំពឹងថា ការលក់សរុបរួមទាំងការនាំចេញផលិតផលនេះដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ