ការងារកម្មកររោងចក្រនៅវៀតណាមរងការគំរាមកំហែងកាន់តែខ្លាំង

ការងារកម្មកររោងចក្រនៅវៀតណាមរងការគំរាមកំហែងកាន់តែខ្លាំង ដោយសារការបញ្ជាទិញធ្លាក់ចុះ


ដោយសារការបញ្ជាទិញផលិតផលពីក្រៅប្រទេសមានការធ្លាក់ចុះ ប្រមាណ ៤៣%សម្រាប់ឆ្នាំ២០២៣ ដូច្នេះហើយកម្មកររោងចក្រកាត់ដេរនៅប្រទេសវៀតណាម ទំនងជាប្រឈមមុខនឹងការលំបាកបន្ថែមទៀតនៅឆ្នាំក្រោយនេះ ព្រោះពួកគេអាចនឹងត្រូវថៅកែរោងចក្រកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេថែមទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ចំណូលប្រចាំខែក៏ដូចជាប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VN Express នៅថ្ងៃចន្ទនេះ។
ការងារកម្មកររោងចក្រនៅវៀតណាមរងការគំរាមកំហែងកាន់តែខ្លាំង ដោយសារការបញ្ជាទិញធ្លាក់ចុះ

ឧស្សាហកម្មសំខាន់ៗរបស់វៀតណាម ដែលនឹងត្រូវរងផលប៉ះពាល់ដោយសារធ្លាក់ចុះការបញ្ជាទិញនោះរួមមាន ឧស្សាហកម្មគ្រឿងម៉ាស៊ីន ប្លាស្ទិក សារធាតុគីមី ស្បែកជើង និងសម្លៀកបំពាក់។ នេះបើតាមការស្ទង់មតិថ្មីៗនេះជាមួយក្រុមហ៊ុនចំនួន ២៤០ នៅតំបន់ឧស្សាហកម្មកែច្នៃ និងនាំចេញ (HEPZA) នៅទីក្រុងហូជីមិញ។

លោកស្រី Nguyen Vo Minh Thu អនុប្រធានអាជ្ញាធរតំបន់ឧស្សាហកម្ម HEPZA បាននិយាយនៅក្នុងវេទិកានាពេលថ្មីៗនេះថា ក្រុមហ៊ុនមួយចំនួននៅក្នុងតំបន់ឧស្សាហកម្មទាំងនេះមានបុគ្គលិករបស់ពួកគេធ្វើការពី ២ ទៅ ៣ ថ្ងៃក្នុងមួយសប្តាហ៍ ដោយសារតែកង្វះខាតនៃការបញ្ជាទិញឥវ៉ាន់។

លោកស្រីបានបន្ថែមថា រោងចក្រមួយចំនួនមិនបានបន្តកិច្ចសន្យា ដែលបានផុតកំណត់ជាមួយកម្មករនោះទេ ហើយបុគ្គលិកជាច្រើនបានលាឈប់ពីការងារ។

លោក Tran Doan Trung អនុប្រធានសហជីពកម្មករប្រចាំទីក្រុងហូជីមិញបាននិយាយថា កម្មករជាង ១១ ម៉ឺននាក់ នៅក្នុងទីក្រុងនេះ ត្រូវបានកាត់បន្ថយម៉ោងធ្វើការ ឬបាត់បង់ការងារតែម្ដងនៅឆ្នាំនេះ។

លោក Tran Doan Trung បាននិយាយថា ជាឧទាហរណ៍ក្រុមហ៊ុនផលិតស្បែកជើង PouYuen ដែលជាប់កិច្ចសន្យាសម្រាប់ការផលិតនូវផលិតផលល្បីៗដូចជា Adidas និង Reebok ជាដើមគឺមានកម្មករជិត ៥ម៉ឺន៦ពាន់នាក់ ហើយឥឡូវនេះក្រុមហ៊ុននេះបានអនុញ្ញាតឱ្យកម្មករ ១ម៉ឺន៨ពាន់នាក់ឈប់សម្រាករាល់ថ្ងៃសៅរ៍។

លោក Tran បានបន្ថែមថា រំពឹងថា បញ្ហានេះនឹងបន្តអូសបន្លាយពេល៦ខែទៀត ហើយក្រុមហ៊ុនផ្សេងៗទៀតមានការរំពឹងដូចគ្នានេះដែរ។

លោក Nguyen Huu Tuan នាយកផ្នែកធនធានមនុស្សនៅក្រុមហ៊ុន Thanh Cong Textile Garment, Investment and Trading (TCM) បាននិយាយថា ក្រុមហ៊ុននេះសង្ឃឹមថានឹងបានចុះហត្ថលេខាលើកុងត្រាដែលមានតម្លៃ ៣៨ លានដុល្លារសម្រាប់ត្រីមាសទីមួយនៅឆ្នាំក្រោយនេះប៉ុន្តែបានទទួលបានត្រឹមតែតម្លៃ ៣៦ លានដុល្លារប៉ុណ្ណោះ។

លោក Nguyen Huu Tuan បាននិយាយថា ក្រុមហ៊ុននេះត្រូវតែទទួលយកការបញ្ជាទិញក្នុងតម្លៃបន្ថែមទាប ដែលអាចនាំឱ្យមានការខាតបង់ ដើម្បីធានាបានថាវាអាចរក្សាទុកកម្មកររបស់ខ្លួនបាន ហើយក្រុមហ៊ុន TCM មានបុគ្គលិកចំនួន ៦,៥០០ នាក់ ប៉ុន្តែឥឡូវនេះបានកាត់បន្ថយ ៣០០នាក់ តាំងពីដើមឆ្នាំនេះ ហើយមិនបានជ្រើសរើសបន្ថែមទៀតទេ។

ក្រុមហ៊ុនផលិតស្បែកជើងតៃវ៉ាន់ Ty Hung ត្រូវត្រៀមប្រាក់ទុកបង្គ្រប់ប្រាក់ខែឱ្យកម្មករជិត ១ ២០០ នាក់ខណៈដែលការបញ្ជាទិញស្បែកជើងបានធ្លាក់ចុះពី ២៥ ម៉ឺនគូក្នុងមួយខែកាលពីដើមឆ្នាំនេះមកនៅត្រឹម ៨ ម៉ឺនគូនៅក្នុងខែកញ្ញាកន្លងទៅ។ អតិថិជនរបស់ក្រុមហ៊ុននេះភាគច្រើនស្ថិតនៅក្នុងទ្វីបអឺរ៉ុប ដែលអតិផរណាបាននិងកំពុងកើនឡើង និងប៉ះពាល់ដល់ការប្រើប្រាស់។

ក្រុមហ៊ុនផលិតសម្លៀកបំពាក់មួយចំនួនបាននិយាយថាការបញ្ជាទិញរបស់ពួកគេសម្រាប់ឆមាសទីមួយនៅឆ្នាំក្រោយនេះបានធ្លាក់ចុះ២០-៤០%។ នេះបើតាមសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម។

សូមបញ្ជាក់ថា បច្ចុប្បន្ន វៀតណាមមានកម្មករកម្មារិនីរោងចក្រវាយនភណ្ឌកាត់ដេរសរុបជិត ៣លាននាក់៕




អត្ថបទបន្ទាប់


ហុងកុងគ្រោងបើកព្រំដែនជាមួយចិនដីគោកឡើងវិញនៅខែក្រោយ ទោះករណីឆ្លងកូវីដកំពុងរាលដាលខ្លាំងក៏ដោយ

ព័ត៌មាន
ប្រមុខដឹកនាំក្រុងហុងកុងដែលមានទំនោរទៅរករដ្ឋាភិបាលចិនដីគោក លោក ចន លី បានប្រកាសកាលពីពេលថ្មីៗនេះថា ទីក្រុងមួយនេះ នឹងបើកព្រំប្រទល់ជាមួយចិ…

សិក្ខាសាលាស្ដីពី ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដោយនិយ័តករបរធនបាលកិច្ច និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ព័ត៌មាន
និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពី “ការឈ្វេងយល់ពីកិច្ចដំណើរការអភិវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ