ធនាគាររុស្ស៊ីប្ដូរមកប្រើប្រព័ន្ធកាត UnionPayរបស់ចិន ក្រោយ Visa និង MasterCard បិទប្រតិបត្តិការនៅរុស្ស៊ី
ធនាគាររុស្ស៊ីជាច្រើន បានបញ្ជាក់នៅថ្ងៃអាទិត្យចុងសប្ដាហ៍មុននេះថា ឆាប់ៗនេះ ពួកគេបានចាប់ផ្ដើមដាក់ឲ្យដំណើរការប្រព័ន្ធប្រតិបត្តិការកាត UnionPa…
ក្រុមហ៊ុនទាំងពីរបាននិយាយថា ពួកគេនឹងបញ្ចប់ទំនាក់ទំនងរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនសមាជិកដែលមានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី ។ KPMG បាននិយាយថា ខ្លួនក៏កំពុងដកចេញពីប្រទេសបេឡារុស ផងដែរ ។
KPMG International បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា វាជាការលំបាកខ្លាំងណាស់ដែលត្រូវដកក្រុមហ៊ុននៅរុស្ស៊ីនិងបេឡារុសរបស់ខ្លួន ចេញពីបណ្ដាញ ។ KPMG មានបុគ្គលិកជាង ៤៥០០នាក់ នៅក្នុងប្រទេសទាំងពីរ រុស្ស៊ី និងបេឡារុស ។
PricewaterhouseCoopers បាននិយាយថា ខ្លួនមានបុគ្គលិក ៣៧០០នាក់ នៅក្នុងក្រុមហ៊ុន PwC ប្រចាំនៅរុស្ស៊ី ហើយឥឡូវនេះ ខ្លួនកំពុង«រៀបចំអន្តរកាលដ៏រលូននិងមានសណ្ដាប់ធ្នាប់» សម្រាប់អាជីវកម្មនេះ ៕