រថភ្លើង​លើអាកាស​ក្រុងបាងកក

អាជ្ញាធរថៃ ប្រកាសបើកដំណើរការស្ថានីយរថភ្លើងលើអាកាសថ្មី ចំនួន ៤ កន្លែងទៀត នៅខែក្រោយ


ស្ថានីយរថភ្លើងលើអាកាស ឬហៅថា Skytrain ថ្មីប្រភេទ ខ្សែពណ៌បៃតង ចំនួន៤ ទីតាំងទៀត ត្រូវបានអាជ្ញាធរថៃ ប្រកាសថា នឹងបើកដំណើរការឲ្យធ្វើចរាចរណ៍នៅខែក្រោយនេះហើយ ខណៈដែលស្ថានីយចំនួន ១១ ផ្សេងទៀត ដែលស្ថិតនៅខ្សែពណ៌បៃតងដូចគ្នានេះ កំពុងស្ថិតក្នុងការសាងសង់ ហើយបើតាមផែនការគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២០ខាងមុខ។
អាជ្ញាធរថៃ ប្រកាសបើកដំណើរការស្ថានីយរថភ្លើងលើអាកាសថ្មី ចំនួន ៤ កន្លែងទៀត នៅខែក្រោយ (រូបភាព៖ Bangkok.com)
ដោយ

រថភ្លើង​លើអាកាស​ខ្សែ​ពណ៌បៃតងនេះ គឺជា​ខ្សែមួយ ក្នុងចំណោម​ខ្សែរថភ្លើង​លើអាកាស​ចំនួន២ នៃ ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវ​រថភ្លើង​លើ​អាកាស​ក្រុង​បាងកក ដែលត្រូវបាន​ប្រតិបត្តិការ​ដោយ ក្រុមហ៊ុន BTSC។

ខ្សែពណ៌បៃតងនេះ ត្រូវបានគេស្គាល់ឈ្មោះថា ខ្សែ Sukhumvit មានប្រវែង ២២,២៥ គីឡូម៉ែត្រ ពង្រីក​ចេញពី​ស្ថានីយ​ស្យ៉ាម ទៅកាន់​ទិស​ភាគខាងជើងនៃក្រុង​បាងកក។

លោក អភិបាល​រង​ក្រុងបាងកក លោក Sakoltee Phattiyakul រួមជាមួយតំណាង​មកពី​អាជ្ញាធរ​ដឹកជញ្ជូន​លឿនរហ័សនៃ​ប្រទេសថៃ (MRTA) ក្រុមហ៊ុន ប្រព័ន្ធដឹកជញ្ជូនថៃ BTSC និងក្រុមហ៊ុន Krungthep Thanakom (KT) បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​នៅក្នុងប្រទេសថៃ​កាលពីថ្ងៃទី ១៣ វិច្ឆិកានេះថា នឹង​​បើក​ដំណើរការ​សាកល្បង​រថភ្លើងលើអាកាស​ខ្សែបៃតងនេះ ចេញ​ពីស្ថានីយ Mo Chit ទៅ Khu Khot។ 

គម្រោង​ផ្លូវ​រថភ្លើងលើអាកាស ដែលមាន​ការ​ចូលរួម​វិនិយោគ​សាងសង់ឡើង ដោយអង្គភាព​ទាំងបី​៣ ខាងលើនេះ នឹង​បើក​ប្រតិបត្តិការ​ស្ថានីយ​ថ្មី​ចំនួន​៤ គឺ គ្របដណ្ដប់​លើ​ស្ថានីយ សាលា Satri Woranat, ផ្សារ Ratchayothin ស្ថានីយ Sena Nikhom និង​ស្ថានីយ​សាកលវិទ្យាល័យ Kasetsart ដោយស្ថានីយ​ទាំង៤នេះ នឹងបើកដំណើរការ​ចាប់ពីខែក្រោយតទៅ។

តាមរយៈ​កាសែត The Nation របស់ថៃ ​អភិបាល​រង​ក្រុង​បាងកក លោក Sakoltee បាន​និយាយថា «យើង​បានប្រតិបត្តិការ​ការធ្វើដំណើរ​សាកល្បងនេះ ដើម្បីបង្ហាញទៅ​អ្នកសារព័ត៌មាន និង​សាធារណជនថា រថភ្លើង​គឺ​ដំណើរការ​យ៉ាងរលូន គ្មានបញ្ហាអ្វីទេ ហើយ​ផ្នែកនេះ នឹង​រួចរាល់​ដើម្បី​បើក​ដំណើរការ​នៅ​ដើមខែធ្នូ តាមកាលកំណត់»។ 

អាជ្ញាធរថៃ ប្រកាសបើកដំណើរការស្ថានីយរថភ្លើងលើអាកាសថ្មី ចំនួន ៤ កន្លែងទៀត នៅខែក្រោយ (រូបភាព៖ The Nation)

លោក Sokoltee គូសបញ្ជាក់ទៀតថា «យើង​សង្ឃឹមថា ការបើក​ស្ថានីយ​ថ្មី​ចំនួន​៤នេះ នឹង​ជួយ​ធ្វើឲ្យ​ស្ថានភាពចរាចរណ៍ មានភាពប្រសើរឡើង អំឡុង​ម៉ោង​ដែលមានចរាចរណ៍​មមាញឹកខ្លាំង ហើយ​នៅពេលខាងមុខ ស្ថានីយ​ថ្មីនេះ អាច​នឹងមាន​រថភ្លើង​ដឹកជញ្ជូន​ទៅមក ចន្លោះពី ៤ នាទីម្ដង ដែលវា​គ្រាន់បើជាង​បច្ចុប្បន្ននេះ មានចន្លោះពី​៦ ទៅ៨នាទីម្ដង»។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តកំពត«ក្លាយជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការផលិតស៊ីម៉ងត៍របស់កម្ពុជា»

ព័ត៌មាន
ការកើនឡើងនៃវិស័យសំណង់ រីកដុះដាលដូចផ្សិតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងជំរុញឲ្យមានកំណើននៃ តម្រូវការវត្ថុធាតុដើមកាន់តែច្រើន។ ក្នុងនោះដែ…

នាយក​រដ្ឋមន្រ្តី​បញ្ជា​ឱ្យ​ដោះលែង​សកម្មជន​បក្ស​​ប្រឆាំង និង​ធានាថា ​គ្មាន​ការ​ចាប់​ខ្លួន​អ្នក​រត់គេច​ខ្លួនទេ!

ព័ត៌មាន
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា​នេះ បាន​បញ្ជា​ឱ្យ​ដោះលែង​ក្រៅឃុំ​បណ្តោះ​អាសន្ន​ នូវ​សកម្មជន​គណបក្ស​ប្រឆាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ