សណ្ឋាគារ​លំដាប់​ផ្កាយ​៥ តម្លៃ​ជាង ១០០​លាន​ដុល្លារ ផុស​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ពេល​ខាងមុខ!


សណ្ឋាគារ​លំដាប់​ផ្កាយ ៥ Hyatt Regency Phnom Penh បាន​បោះទុន​វិនិយោគ​ជា​ទឹក​ប្រាក់​ជាង ១០០​លាន​ដុល្លារ​អាមេរិក បាន​បញ្ចប់​ការ​សាងសង់​គ្រោង​អគារ​ជា​ស្ថាពរ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២០ ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ មក​ពី​ទូទាំង​សកលលោក។
សណ្ឋាគារ​លំដាប់​ផ្កាយ​៥ តម្លៃ​ជាង ១០០​លាន​ដុល្លារ ផុស​ចំ​កណ្តាល​ក្រុង​ភ្នំពេញ ត្រៀម​ខ្លួន​ទទួល​ភ្ញៀវ​ពេល​ខាងមុខ!
ដោយ
អំពី Hyatt Regency

សណ្ឋាគារ​លំដាប់​ថ្នាក់​អន្តរជាតិ​នេះ មាន​ទីតាំង​ស្ថិត​នៅ​ចំ​បេះដូង​នៃ​រាជ​ធានី​ភ្នំពេញ ក្បែរ​សារមន្ទីរជាតិ ដែល​មាន​កម្ពស់ ១៤​ជាន់ សង់​លើ​ផ្ទៃ​ដី​ជាង ៧​ពាន់​ម៉ែត្រ​ក្រឡា ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចម្ការមន។

លោក Andrew Mensforth អនុប្រធាន​តំបន់​នៃ​ក្រុមហ៊ុន Hyatt អាស៊ី​ប៉ាស៊ីហ្វិក បាន​ធ្វើការ​អះអាង​ថា ដោយសារ​តែ​ការ​មើល​ឃើញ​ពី​ការ​រីក​លូតលាស់​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា និង​តម្រូវការ​សណ្ឋាគារ​លំដាប់​ប្រណីត នៅ​កម្ពុជា ជាពិសេស នៅ​រាជ​ធានី​ភ្នំពេញ ទើប​ក្រុមហ៊ុន Hyatt សម្រេច​វិនិយោគ​នៅ​ទីនេះ ដោយ​មិន​មាន​ការ​ស្ទាក់ស្ទើរ។

សំណង់អគារសណ្ឋាគារ Hyatt Regency Phnom Penh នៅ​ក្នុងខណ្ឌ​ចម្ការមន រាជធានីភ្នំពេញ។

លោក Andrew បាន​បន្ត​ឲ្យ​ដឹង​ថា គម្រោង​សណ្ឋាគារ Hyatt Regency Phnom Penh ជា​គម្រោង​វិនិយោគ​ទី​២ នៅកម្ពុជា​ហើយ បន្ទាប់​ពី​គម្រោង​ទី១ ធ្វើ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ហើយ​ក្រុមហ៊ុន Hyatt នឹង​បន្ត​ពង្រីក​ការវិនិយោគ​បន្ថែម​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​មាន​សក្តានុពល​មួយ​នេះ។

ដោយឡែក លោក សៃម៉ុន ដេល អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច នៃ​ក្រុមហ៊ុន ជីប ម៉ុង រីថេល បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចាប់​ដៃគូ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​សណ្ឋាគារ Hyatt គឺ​ជា​មោទនភាព​មួយ ក្នុង​ការ​ពាំនាំ​បទពិសោធន៍​គ្រប់គ្រង​សណ្ឋាគារ​លំដាប់​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា និង​ដើម្បី​បំពេញ​ចន្លោះ​ប្រហោង​នៃ​តម្រូវការ​សណ្ឋាគារ​លំដាប់​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

None



អត្ថបទបន្ទាប់


អាមេរិក​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-ចិន លម្អៀង​ខ្លាំង​ទៅ​ចិន និង​​មាន​ហេតុផល​ត្រូវ​ព្រួយ​បារម្ភ

មន្រ្តី​ជាន់​ខ្ពស់​ស្ថានទូត​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា ទំនាក់​ទំនង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ចិន បង្ហាញ​នូវ​អតុល្យភាព ដោយ​មាន​ភាព​លម្អ…

ក្ដីកង្វល់ពីការដក EBA និង GSP ត្រូវបានក្រុមហ៊ុនបញ្ជាទិញ ចំនួន៨ សរសេរលិខិតជាថ្មីម្ដងទៀត ផ្ញើជូន សម្ដេច ហ៊ុន សែន

ក្រុមហ៊ុនបញ្ជាទិញផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ អន្តរជាតិ ចំនួន៨ បានសរសេរលិខិតមួយ ជាថ្មីម្ដងទៀតផ្ញើ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ