តម្លៃមាស

តម្លៃមាសពិភពលោកហក់ឡើងខ្ពស់ បំបែកកំណត់ត្រាជាថ្មី ក្រោយអាមេរិកគ្រោងកាត់បន្ថយអត្រាការប្រាក់នៅមុនគោលដៅកំណត់


តម្លៃមាសពិភពលោក នៅថ្ងៃពុធ ទី ១៧ខែកក្កដានេះ បានហក់ឡើងថ្លៃខ្ពស់ដល់ជាង ២ ៤៨២ ដុល្លារក្នុងមួយអោន (ជាង៨ជីមាស) ដែលជាការបំបែកកំណត់ត្រាថ្មីមួយទៀតនៅក្នុងទីផ្សារហាងឆេងមាសពិភពលោក។ នេះបើយោងតាមទិន្នន័យពីស្ថាប័ន LSEG ដែលត្រូវបានស្រង់មកចុះផ្សាយដោយសារព័ត៌មាន CNBC ។
តម្លៃមាស
ដោយ

តម្លៃមាសហក់ឡើងខ្ពស់ បន្ទាប់ពី លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដាថា ធនាគារកណ្ដាលអាមេរិក នឹងមិនរង់ចាំដល់អតិផរណាធ្លាក់ចុះមកនៅ ២% តាមគោលដៅកំណត់ ទើបធ្វើការកាត់បន្ថយអត្រាការប្រាក់នោះទេ។

ក្នុងន័យនេះ គឺធនាគារកណ្ដាលអាមេរិក ទំនងជានឹងអាចកាត់បន្ថយអត្រាកប្រាក់នៅមុនគោលដៅកំណត់ទៅទៀត។ កត្តានេះ បានធ្វើឲ្យអ្នកវិនិយោគជាច្រើន បានងាកមកវិនិយោគលើមាសជំនួសវិញ ដោយបារម្ភថា ប្រាក់ដុល្លារនឹងមានការធ្លាក់ថ្លៃ នៅពេលខាងមុខ។

បើតាមស្ថាប័នជំនាញផ្នែកទីផ្សារបានឲ្យដឹងថា ធនាគារកណ្ដាលអាមេរិក អាចនឹងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខនេះ។ នៅគ្រានោះ មាសនឹងមាននិន្នាការក្លាយជាទ្រព្យដ៏ទាក់ទាញសម្រាប់ការវិនិយោគ បើធៀបនឹងទ្រព្យវិនិយោគផ្សេងទៀត ដូចជាមូលបត្របំណុលជាដើម។

អ្នកវិភាគស្រាវជ្រាវ របស់ស្ថាប័ន Commonwealth Bank of Australia បានអះអាងនៅក្នុងសារព័ត៌មាន CNBC ថា តម្លៃមាសអាចនឹងកើនលើសការព្យាករ ២ ៥០០ ដុល្លារក្នុងមួយអោន នៅត្រឹមចុងឆ្នាំ២០២៤នេះ៕

None



អត្ថបទបន្ទាប់


UNESCO ព្រមានថា បាតុកម្មនឹងរីករាលដាលកាន់តែធំនៅតំបន់អឺរ៉ុប ប្រសិនបើបញ្ហាជោរជន់ភ្ញៀវទេសចរដោះស្រាយមិនបានល្អ

មន្ត្រីជាន់ខ្ពស់នៃអង្គការ UNESCO បានព្រមានថា បាតុកម្មតវ៉ាច្បាស់ជានឹងរីករាលដាលកាន់តែធំនៅតំបន់អឺរ៉ុប ប្រសិនបើទីក្រុងនានានៅក្នុងប្លុកនេះមិ…

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម Miguel de Serpa Soares អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានទទួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ