Advertisement
អាមេរិក-​កម្ពុជា

អាមេរិក​​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ដល់​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា


ស្ថានទូត​​សហរដ្ឋ​​អាមេរិក​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ​​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ ថា ខ្លួន​​​នឹង​​ផ្អាក​​ការ​​ចេញ​​ទិដ្ឋាការ​​ដល់​​មន្ត្រី​​នៃ​ក្រសួង​ការបរទេស​​កម្ពុជា​ដែល​​មានតួនាទី​ចាប់​ពី​ថ្នាក់​អគ្គនាយក​រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​​នៃ​​ក្រសួង​​នេះ និង​​សមាជិក​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​មាន​ករណី​លើកលែង​តិច​តួច​ប៉ុណ្ណោះ​។
ក្រសួង​ការបរទេស​អាមេរិក​បក​ស្រាយ​ករណី​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​ប្រទេស​៤ ក្នុង​នោះ​រួម​ទាំង​ខ្មែរផង។
ដោយ

ប្រភេទ​ទិដ្ឋាការ​មាន​ដូចជា B1, B2, និង B1/B2 ដែល​នឹង​ត្រូវ​ផ្អាក​សម្រាប់​បុគ្គលិក​ក្រសួង​ការបរទេស​កម្ពុជា​និង​ក្រុម​គ្រួសារ​ពួក​គាត់។

ស្ថានទូត​បាន​និយាយ​ថា ដោយយោង​ច្បាប់​អន្តោប្រវេសន៍​និង​សញ្ជាតិ​សហរដ្ឋ​អាមេរិក នៅ​ពេល​ទទួល​បាន​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​មាតុភូមិ​ថា មាន​ប្រទេស​មួយ​ចំនួន​បាន​បដិសេធ​មិន​ទទួល​យក ឬ​ប្រើប្រាស់​ហេតុផល​ដែល​មិន​សមស្រប​ដើម្បី​ពន្យារ​ពេល​ទទួល​​យក​​ពលរដ្ឋ​នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ត្រូវ​បញ្ជា​​ឲ្យ​​​មន្ត្រី​​កុងស៊ុល​​បញ្ឈប់​​លែង​​ផ្តល់​ទិដ្ឋាការ​​រហូត​ទាល់​តែ​រដ្ឋមន្រ្តី​សន្តិសុខ​​មាតុភូមិ​​ទទួល​បាន​​ព័ត៌មាន​ថា ប្រទេស​​ដែល​​ពាក់ព័ន្ធ​​ទាំង​នោះ​បាន​​យល់​ព្រម​​ទទួល​យក​ពលរដ្ឋ​របស់​គេ​វិញ​ហើយ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា នេះ​ជា​អំពើ​ជាក់​ស្តែង​ដែល​អាមេរិក​មិន​គោរព​សិទ្ធិ​មនុស្ស។ លោក​បាន​បន្ត​ថា កម្ពុជា​នៅតែ​សហការ​ជាមួយ​អាមេរិក​ក្នុង​ការ​ពិភាក្សា​បន្ថែម​ផ្នែក​សិទ្ធិ​​មនុស្ស​លើ​កិច្ច​ព្រមព្រៀង​បញ្ជូន​ជនជាតិ​កម្ពុជា​មក​វិញ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា៖ «អាមេរិក​​ដើរ​ប្រាប់​ពិភពលោក​ថា គេ​គោរព​សិទ្ធិ​មនុស្ស តែ​ការពិត ពួកគេ​មិន​ស្រលាញ់​សិទ្ធិ​មនុស្ស​ទេ»៕

© 2017 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បន្ទាប់​ពី​ជោគជ័យ​នា​ឆ្នាំ​មុន អនុស្សា នឹង​រៀបចំ​សន្និសីទ​ធុរកិច្ច​ប្រចាំ​ឆ្នាំ​លើក​ទី២​នៅ​ខែ​ក្រោយ

ព័ត៌មាន
ប្រសិន​បើ​លោក​អ្នក​ជា​និស្សិត អ្នក​ជំនួញ​ថ្មីថ្មោង ឬ​អ្នក​ស្រលាញ់​ការរកស៊ី​ដែល​មាន​បំណង​ចង់​ចាប់​ផ្ដើម​មុខ​របរ​ផ្ទាល់​ខ្លួន អ្នក​គួរ​ព...

អ្នក​ច្បាប់​កំពូល​វៀតណាម​ស្នើ​បង្កើត«សង្កាត់​ពេស្យា» តាម​តំបន់​សេដ្ឋកិច្ច​ពិសេស

ព័ត៌មាន
នា​ដើម​សប្ដាហ៍​នេះ សារព័ត៌មាន​ក្នុង​ស្រុកវៀតណាម ផ្សាយ​ថា អនុប្រធាន​រដ្ឋ​សភា​នៃ​ប្រទេស​នេះ បាន​ស្នើ​ជា​យោបល់ថា គេ​គួរ​បង្កើត​«សង្កាត់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ